Cambodia

បង្ហើប​ទីតាំង​ផ្លូវ​ក្រវាត់​ក្រុង​ទី ៤ ​រដ្ឋាភិបាល​គ្រោង​ចាយ​លុយ​រាប់​លាន​ដុល្លារសាងសង់

រដ្ឋាភិបាល​កំពុង​តែ​សម្រុក​ស្ថាបនា​ផ្លូវ​ក្រវាត់​ទី ៣ ដែល​គ្រោង​​បញ្ចប់នៅ​​ឆ្នាំ​២០២១នេះ។ គម្រោង​ការ​​ស្ថាបនា​ផ្លូវ​ក្រវាត់​ទី ៤ រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ កំពុង​សិក្សា​ មិន​ទាន់​មាន​ការ​កំណត់​កាល​បរិច្ឆេទ​សាងសង់​ ហើយ​ទីតាំង​ក៏​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​​ដែរ។

​ក្នុង​ពេល​ចុះ​ទៅ​ពិនិត្យ​ការ​ស្ថាបនា​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ កាល​ពី​ថ្ងៃ ៩ កក្កដា ឯកឧត្តម​លឹម ស៊ីដេនីន​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​បង្ហើប​ទី​តាំង​នៃ​ការ​ស្ថាបនា​ផ្លូវ​ក្រវាត់​ទី ៤។ លោក​បាន​បញ្ជាក់​ពី​ការសិក្សា​លទ្ធភាព​លើ​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ខ្សែ​ទី​៤ ដែលត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥១ និង​លេខ​៤១។ ​

ផ្លូវ​ជាតិ​លេខ ៥១ និង ៤១ កំពុង​មាន​សកម្មភាព​សេដ្ឋកិច្ច​ដ៏​មមាញឹក។ មាន​ការ​រីក​ដុះ​ដាល​នៃ​​អាជីវកម្ម​ ការ​សាងសង់​រោងចក្រ​ សហគ្រាស​​យ៉ាង​ច្រើន។ ក៏​មាន​គម្រោង​ធំៗ​របស់​ចិន ដែល​កំពុង​សម្លឹង​លើ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​តាម​ដង​ផ្លូវ​នេះ​ដែរ។

សូមបញ្ជាក់ថា​ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី ៣ មាន​ប្រវែង សរុប​៥២,៩៨៣ គីឡូម៉ែត្រ ក្នុង​នោះ​ផ្លូវ​មេ​មាន​ប្រវែង​៤៧.៦០៨​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង ស៊ីម៉ង់ត៍​សរសៃដែក ទទឹង​២២​ម៉ែត្រ និង​កម្រាស់​២២​សង់ទីម៉ែត្រ និង​ផ្លូវ​ខ្នែង​ប្រវែង​៥,៣៧៥​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ​(AC)​។ កំណាត់​ផ្លូវ​ក្រវាត់ក្រុង​នេះ​ចាប់ផ្តើម​ពី​ចំណុច​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​១៤+១០៥ ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ លេខ​២១ ផ្លូវជាតិ​លេខ​២១A និង​ផ្លូវ​លេខ​១១០ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ​២៤+១៤០ ស្ថិតក្នុង​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ត​ភ្ជាប់​ទៅកាន់​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ​ស្ថិតនៅ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល ជាពិសេស​កំណាត់​ផ្លូវ​នេះ​ត​ភ្ជាប់​ផ្លូវ អាស៊ាន​ហាយ​វេ AH1​និង​AH11 និង​ផ្លូវ​ដែលជា​ច្រករបៀង​សេដ្ឋកិច្ច​សំខាន់ៗ​ជាច្រើន​ទៀត​។

ជា​លទ្ធផល​នៃ​ការចុះពិនិត្យ​នេះ តាម​ឯកឧត្តម លឹម ស៊ីដេនីន ​គិត​ត្រឹម ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០​នេះ កំណាត់​ផ្លូវ​នេះ​សម្រេច​ការសាងសង់​បាន​ចំនួន​៣៩,៧៦% និង​គ្រោង​បញ្ចប់​ការសាងសង់​នៅត្រឹម​ឆ្នាំ​២០២១​ខាងមុខ​៕

អត្ថបទ៖ ដីក្រហម

Football news:

Arteta on Barca and Inter's Interest in Aubameyang: Arsenal are as big a club as they are
Aguero may miss another 1-2 months due to injury
Liverpool will buy Jota for 41 million pounds. Wolverhampton will pay up to 13.5 million for Hoover
8 is Bavaria's favorite number. Now she beat Schalke: Gnabry scored a hat-trick, Sane scored 1+2, Lewandowski came up with an assist by rabona
Liverpool agreed a 5-year contract with Jota. The transfer amount could be 43 million euros
I left everything and went to the other side of the world for my favorite team. The heartwarming story of a Norwegian fan in love with Santos
Lewandowski scored in the 1st round of the Bundesliga in 7 seasons and repeated the championship record