Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បង្ក្រាប​ទីតាំង​ណេ​ត បង្កប់​ល្បែងស៊ីសង ឃាត់ខ្លួន​មនុស្ស ៧ នាក់ ក្នុង​បុរី​ញ៉ូ​ថោ​ន ភូមិ​ព្រៃទា​១

Views: 4

ដោយៈ សម្បត្តិ / ភ្នំពេញ​៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បន្ត​ចុះបង្ក្រាប​ល្បែងស៊ីសង តាម​អន​ឡាញ​មួយកន្លែង ហាង​អិន​ធឺ​ណេ​ត យីហោ ស្កា​យ​ណេ​ត អិន​ធឺ​ណេ​ត កាហ្វេ ក្នុង​បុរី​ញ៉ូ​ថោ​ន ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ឃាត់ខ្លួន​បាន​មនុស្ស ចំនួន ៧ នាក់ ស្រី​១​នាក់ ដកហូត​ក្បាល​ទូរទស្សន៍ បាន ៣៨ គ្រឿង នា​វេលា​ម៉ោង ៣​និង​៤៥​នាទី រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ ។​

​បន្ទាប់ពី​ទទួលបាន​សេចក្តីសម្រេច ពី​រាជរដ្ឋាភិបាល អាជ្ញាធរ បាន​ផ្សព្វផ្សាយ ជុំវិញ​ការបើក​លេងល្បែង​សុ​ី​សង ខុសច្បាប់​គ្រប់​ប្រភេទ ហើយក៏​ធ្លាប់បាន​ណែនាំ​ផ្ទះ ខាងលើ​ផងដែរ ស្រាប់តែ​ស្ងាត់ៗ លួច​បើក​លេងល្បែង​សុ​ី​សង តាម​អន​ឡាញ ទើប​កម្លាំង​អាជ្ញាធរ សមត្ថកិច្ច ចុះបង្ក្រាប ឃាត់ខ្លួន​ជនជាតិ​ចិន​បាន ៧​នាក់ ស្រី​១​នាក់ ដកហូត​ក្បាល​ទូរទស្សន៍ បាន​ចំនួន ៣៨ គ្រឿង ។​

​បច្ចុប្បន្ននេះ មនុស្ស​ទាំង ៧​នាក់ និង​សម្ភារៈ ដែល​បាន​ដកហូត អាជ្ញាធរ ប្រគល់​ឲ្យ អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ យកទៅ​សាកសួរ នៅ​ទីបញ្ជាការ តាម​នីតិវិធី ហើយ​ហាង​ខាងលើ ត្រូវបាន​អាជ្ញាធរ សម្រេច​បិទ​ជា​បណ្តោះអាសន្ន ។​

​សូមបញ្ជាក់ថា យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីសម្រេច​ឱ្យ អាជ្ញាធរ ទាំង ២៥ រាជធានី​ខេត្ត ចុះបង្ក្រាប​រាល់​ទីតាំង​ល្បែង​សុ​ី​សង​ខុសច្បាប់ គ្រប់​ប្រភេទ​ទាំងអស់​ទូទាំងប្រទេស ៕/V​

Post navigation