Cambodia

​បង្ក្រាប​ផលិតផល​គ្រឿងក្នុង​សត្វ​ជ្រូក ជាង ៣ តោន​

ចែករម្លែក

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្រុម​អន្តរាគមន៍ នៃ​មន្ត្រី​គយ ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ តំបន់​៥ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ តំបន់​៥ ប្រចាំខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ បាន​ឃាត់​រថយន្ត ១ គ្រឿង ដែល​លួច​ដឹក​ផលិតផល គ្រឿងក្នុង​ជ្រូក​ចម្រុះ ចំនួន​ជាង ៣ តោន ។​

​ការឃាត់​ការនាំ​ចូល​ផលិតផល​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ នៅត្រង់ចំណុច​ទីស្នាក់ការ​គយ​ចល័ត នៃ​អង្គភាព​ខាងលើ នា​ភូមិ​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​ការឃាត់​រថយន្ត ព្រោះ​មានការ​សង្ស័យ និង​ដែល​ផុត​ប្រកាស​មុន​នោះ នាំអោយ​ឆែក ក្នុង​រថយន្ត បាន​រកឃើញ​គ្រឿងក្នុង​ជ្រូក មានដូចជា សាច់ជ្រូក អណ្តាត ឆ្អឹងជំនីរ​ជ្រូក និង​គ្រឿងក្នុង​ជ្រូក​ចម្រុះ ចំនួន ៥៦ កេស ស្មើនឹង ៣.៣៦០ គីឡូក្រាម និង ១ កេស ស្មើ ៦០ គីឡូក្រាម ។ នៅ​រសៀល​ថ្ងៃ​ដដែល មន្ត្រី​ជំនាញ បាន​យក​ផលិតផល​ទាំងនោះ ទៅ​បំផ្លាញចោល ៕S/

​រូបថត​៖​ពេទ្យសត្វ​និង​គយ​ច​ល៌​ត​តំបន់​៥​បន្ទាយមានជ័យ​បង្ក្រាប​ផលិតផល​គ្រឿងក្នុង​សត្វ​ជ្រូក​ជាង​៣​តោន ( រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Jota has 8 goals in his last 8 games for Liverpool
Powerful cyber attack on Manchester United: hackers blackmail, and the state threatens a fine (up to 18 million) for leaking data about fans
We want to get to know you better - please complete this questionnaire and tell us what other sports media you read!
Pavel Zanozin: At Utkin and Maslachenko was a bit of a strained relationship. Vasya became the editor-in-chief of NTV-Plus, there was jealousy
Messi, de Jong and Busquets - in Barcelona's bid for the match against Osasuna
Klopp on Wijnaldum: I want him to stay. But nothing has been decided yet, everything is possible
I didn't see the greatness of Maradona at all. But I can't stop thinking about it