Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បណ្តា​រាជធានី​និង​រដ្ឋធានី​អាស៊ាន​ទទួលបាន​បទពិសោធន៍​អភិវឌ្ឍ​ទីក្រុង​ជាច្រើន ដើម្បី​ប្រែ​ក្លាយទៅជា​ទីក្រុង​ឆ្លាត​វៃ​និង​មាន​ភាព​ធន់​

Views: 1

​ដោយ​៖​ រ៉ា​ម៉ន​/​ភ្នំពេញ​៖ បណ្តា​រាជធានី និង​រដ្ឋធានី​អាស៊ាន​ទទួលបាន​បទពិសោធន៍​អភិវឌ្ឍ​ទីក្រុង​ជាច្រើន ដើម្បី​ប្រែ​ក្លាយទៅជា​ទីក្រុង​ឆ្លាត​វៃ​និង​មាន​ភាព​ធន់ ជាពិសេស​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ទីក្រុង​នាពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត ។ លោក នួន ផារ​ត្ន័ អភិបាលរង​រាជធានី​ភ្នំពេញ ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​ស្តី​ពិ​កិច្ចប្រជុំ​អភិបាល​រាជធានី​-​រដ្ឋធានី​អាស៊ាន និង​វេទិកា​ប្រជុំ​អភិបាលក្រុង​អាស៊ាន​ឆ្នាំ​២០២២ ។​ ​

លោក នួន ផារ​ត្ន័ អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ក្នុង​វេទិកា​អភិបាលក្រុង​អាស៊ាន AMF និង​កិច្ចប្រជុំ អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន MGMAC ឆ្នាំ​២០២២​នេះ បណ្តា​រាជធានី និង​រដ្ឋធានី​អាស៊ាន បាន​ជជែក​គ្នា ចែករំលែក​នូវ​បទពិសោធន៍ ទស្សនៈ និង​ចក្ខុវិស័យ​ក្នុងការ​អភិវឌ្ឍ​រាជធានី​របស់​ប្រទេស​រៀងៗ​ខ្លួន ជាពិសេស​បាន​រំលេច​ចេញ​នៅ​សមិទ្ធផល នៃ​ស្នាដៃ​ការងារ​ក្នុងការ​រ​អភិវឌ្ឍ​ទីក្រុង​របស់ខ្លួន និង​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត ដែលជា​ចក្ខុវិស័យ​ក្នុងការ​អភិរ​ឌ្ឍ​រដ្ឋធានី​របស់ខ្លួន​ឱ្យ​កាន់តែ​រីកចំរើន ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។

​លោក​បញ្ជាក់ថា ក្នុងនោះ​សង្កេតឃើញថា រាជធានី​-​រដ្ឋធានី​ទាំងអស់​មាន​បញ្ហា​ប្រឈម​មិន​ខុសគ្នា​ប៉ុន្មាន​នោះទេ ដែល​កើតចេញពី​ការអភិវឌ្ឍ​ទីក្រុង ដែល​រួមមាន​៖ បញ្ហា​ចរាចរណ៍ បញ្ហា​ពង្រីក​គម្រោង​បៃតង បញ្ហា​គំរាម​គំហែង​ដោយ​គ្រោះធម្មជាតិ ជាពិសេស​ជំនន់​ទឹកភ្លៀង និង​បញ្ហា​នៃ​ការអភិវឌ្ឍ​ផ្សេងៗ​ទៀត រួមទាំង​ការរៀបចំ​លំនៅដ្ឋាន​មិន​សមរម្យ​សម្រាប់​អ្នក​ចំណូល​ទាប​ផងដែរ ។ លោក​បាន​បន្តថា បញ្ហា​ប្រឈម​ទាំងអស់នេះ​គឺ​បាន​លើក​យកមក​ពិភាក្សា ចែករំលែក​ជា​ទស្សនៈ និង​បទពិសោធន៍​ល្អៗ រវាង​រដ្ឋធានី​និង​រាជធានី ។ ចំណុច​នេះ​គឺជា​ចំណុច​មួយ​ដែល​សំខាន់ ដែល​រដ្ឋធានី​រាជធានី​ទាំងអស់ បាន​គិតថា នេះ​ជា​ចំណុច​មួយ​ដែល​ត្រូវ​ចែករំលែក​គ្នា ផ្តល់នូវ​អនុសាសន៍​ល្អៗ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ដើម្បី​អភិវឌ្ឍ​ទីក្រុង​ទាំងអស់នេះ ឱ្យ​ក្លាយទៅជា​រដ្ឋធានី រាជធានី ដែលមាន​ភាព​ទាក់ទាញ​ខាង​ផ្នែក​បរិស្ថាន ដែលមាន​ភាពល្អប្រសើរ​សម្រាប់​ការរស់នៅ​រប​ស់​ប្រជាពលរដ្ឋ ។​

​សូមបញ្ជាក់ថា វេទិកា​អភិបាលក្រុង​អាស៊ាន AMF និង​កិច្ចប្រជុំ អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន MGMAC ឆ្នាំ​២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២​នេះ បានបញ្ចប់​ដោយ​ជោគជ័យ​ជាមួយ​ផ្លែ​ការ​យ៉ាង​ត្រចះត្រចង់ ដោយ​បណ្តា​ទីក្រុង​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​បានទទួល​យក​បទពិសោធន៍​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់ អភិវឌ្ឍន៍​ទីក្រុង​រប​ស់​ខ្លួន​ឱ្យ​កាន់តែ​រីកចម្រើន ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​ ​តាមរយៈ​វេទិកា និង​កិច្ចប្រជុំ​នេះ សម្រេចបាន​ឯកសារ​ជា​ប្រវត្តិសាស្ត្រ​ចំនួន ពីរ​ច្បាប់ រួមមាន (​ទីមួយ​) សេចក្តីប្រកាស​រួម​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន ដែលមាន​ខ្លឹមសារ​ចំនួន ៦ ចំណុច និង (​ទី​ពីរ​) សេចក្តីថ្លែងការណ៍​វេទិកា​អភិបាលក្រុង​អាស៊ាន (AMF) ឬ​ហៅថា សេចក្ដីថ្លែងការណ៍​រាជធានី​ភ្នំពេញ​ឆ្នាំ​២០២២ ដែលមាន​ខ្លឹមសារ​ចំនួន ១២​ចំណុច ពោលគឺ​សមស្រប​ទៅនឹង​ប្រធានបទ​ដែល​បានកំណត់​។​ឯកសារ​ជា​ប្រវត្តិសាស្ត្រ​ទាំងពីរ​នេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កាន់តែច្បាស់​អំពី​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​រួម​របស់ អភិបាល​/​អភិបាលរង រាជធានី រដ្ឋធានី ខេត្ត និង​ក្រុង នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុងការ​ពួតដៃ​គ្ន​បន្តដំណើរ​ទៅមុខ​រួមគ្នា និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​បន្ថែមទៀត ដើម្បី​កសាង​ទីក្រុង​ឆ្លាត មាន​ភាព​ធន់ និង​មាន​ចីរភាព សម្រាប់​បម្រើឱ្យ​កំណើនសេដ្ឋកិច្ច និង​វិបុលភាព​រួម​ស្របតាម​ចក្ខុវិស័យ​របស់​សហគម​ន៍​អាស៊ាន​ឆ្នាំ​២០២៥ និង​ក្រោយ​ឆ្នាំ​២០២៥ ផងដែរ​៕​

Post navigation