Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បើកការដ្ឋានជូសជុលផ្លូវកៅស៊ូ DBST មួយខ្សែ ប្រវែងជាង​ ២.៦០០ ម៉ែត្រ ស្ថិតក្នុងស្រុករលាប្អៀរ

Views: 5

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោក ផាន់ ចាន់តារា សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋាន ជូសជុលផ្លូវកៅស៊ូ DBST មួយខ្សែ ប្រវែង ២.៦៥៥ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងដាក់លូកាត់ទទឹងផ្លូវ ចំនួន ៧ កន្លែង ស្ថិតក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ។

នៅចំពោះមុខអ្នកចូលរួមប្រមាណ ៣០០ នាក់នោះ លោក ស៊ុន សុវណ្ណារិទ្ធ បានបញ្ជាក់ ឲ្យដឹងថាៈ គម្រោងជួសជុលផ្លូវកៅស៊ូ DBST មួយខ្សែនេះ គឺជាគម្រោងអភិវឌ្ឍន៍របស់ រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ឲ្យកាន់តែល្អប្រសើរ និងបានជួយសម្រួល ដល់ការធ្វើដំណើរទៅមករបស់ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី សិស្សានុសិស្ស និងអ្នកប្រកបមុខរបរ និងរាល់ការដឹកជញ្ជូនកសិផលផ្សេងៗ សំដៅទៅ កាន់ទីផ្សារ និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិត។

លោកអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ ផ្លូវមួយខ្សែនេះ ក៏នឹងបំពាក់បង្គោលភ្លើង និងអំពូលសូឡា ចំនួនប្រមាណ ១០០ ដើម ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូន នៅពេលយប់ និងលើកកម្ពស់សោភ័ណភាព ក្នុងតំបន់នោះ ឲ្យកាន់តែស្រស់ បំព្រងថែមទៀត។

នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភជាអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៣០០ នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសារុង ១ និងថវិកាមួយចំនួន ៕/V/R

Post navigation