Views: 2
ដោយៈ ភ្នំស្វាយ / បន្ទាុយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានផ្ញើសារជូនអ្នកពាក់ព័ន្ធនឹងការបោះឆ្នោតឃុំ សង្កាត់ថាៈ ” ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ និងប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ខ្ញុំបាទផ្ទាល់ សូមថ្លែងអំណរគុណ កោតសរសើរដល់ ថ្នាក់ដឹកនាំ កម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់ថ្នាក់ ក្រុមការងារនៃគណៈកម្មការរៀបចំបោះឆ្នោត គ្រប់ថ្នាក់ទាំងអស់ ទូទាំងខេត្តបន្ទាយមានជ័យ ដែលបានខិតខំបំពេញភារកិច្ច ប្រកបទៅដោយស្មារតី យកចិត្តទុកដាក់ខ្ពស់ ធ្វើឲ្យស្ថានការណ៍ នៃការបោះឆ្នោត ឃោសនាបោះឆ្នោត និងរាប់សន្លឹកឆ្នោត ប្រព្រឹត្តទៅប្រកបដោយជោគជ័យ ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ ទូទៅទូទាំងខេត្ត មានភាពស្ងប់ស្ងាត់ ល្អប្រសើរ មិនមានបាតុភាពអ្វី រារាំងនោះឡើយ ” ។
លោក អ៊ុំ រាត្រី បានបន្តថាៈ ” ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ ត្រូវបានប្រព្រឹត្តទៅ ប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋ មកចូលរួមបោះឆ្នោត ដោយគ្មានការបង្ខិតបង្ខំនោះទេ ” ៕/V





