Cambodia

ប្រធាន UN និយាយថា សិស្សនិស្សិត ១ ពាន់លាននាក់រងផលប៉ះពាល់ដោយសារកូវីដ ១៩

អគ្គលេខាធិការ UN លោក Antonio Guterres បាននិយាយនៅថ្ងៃអង្គារនេះថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ បានបង្កឲ្យមានការរំខានយ៉ាងខ្លាំងដល់ការសិក្សាអប់រំជាប្រវត្តិសាស្ត្រ ខណៈដែលសាលារៀនត្រូវបានបិទទ្វារនៅក្នុងប្រទេសជាង ១៦០ នៅពាក់កណ្តាលខែកក្កដាដោយប៉ះពាល់ដល់សិស្សនិស្សិតជាង ១ ពាន់លាននាក់ ។

លើសពីនេះទៀតប្រធាន UN បាននិយាយថា យ៉ាងហោចណាស់កុមារ ៤០ លាននាក់នៅទូទាំងពិភពលោកបានខកខានទទួលការសិក្សាអប់រំនៅក្នុងឆ្នាំសិក្សាដំបូងរបស់ពួកគេ ។

ជាលទ្ធផលលោក Guterres បានព្រមានថា ពិភពលោកប្រឈមមុខនឹងគ្រោះមហន្តរាយប៉ះពាល់ដល់សក្តានុពលរបស់មនុស្ស អន្តរាយដល់ការរីកចម្រើននៅទសវត្សរ៍ខាងមុខ និងធ្វើឲ្យវិសមភាពកាន់តែខ្លាំងឡើង ។

លោក Guterres បាននិយាយថា មុនពេលមានរោគរាតត្បាត ពិភពលោកពិភពលោកបានប្រឈមនឹងវិបត្តិនៃការរៀនសូត្រដោយមានកុមារជាង ២៥០ លាននាក់មិនបានចូលរៀន ហើយមានតែកុមារថ្នាក់អនុវិទ្យាល័យមួយភាគបួនប៉ុណ្ណោះនៅក្នុងប្រទេសកំពុងអភិវឌ្ឍដែលចាកចេញពីសាលារៀនដោយមានជំនាញជាមូលដ្ឋាន ។

គ្រូម្នាក់បង្រៀនតាមអ៊ីនធឺណិតនៅសាលា ចំពេលមានជំងឺកូវីដ ១៩ នៅកូរ៉េខាងត្បូង។ (រូប REUTERS)

យោងតាមការព្យាករណ៍ជាសកលដែលគ្របដណ្តប់លើប្រទេសចំនួន ១៨០ ដោយទីភ្នាក់ងារអប់រំរបស់អង្គការសហប្រជាជាតិ UNESCO និងអង្គការដៃគូបានឲ្យដឹងថា កុមារ និងយុវជនប្រមាណ ២៣.៨ លាននាក់បន្ថែមពីកម្រិតបឋមសិក្សាដល់កម្រិតសាកលវិទ្យាល័យគឺមានហានិភ័យក្នុងការបោះបង់ចោលការសិក្សា ឬមិនមានលទ្ធភាពចូលរៀននៅឆ្នាំក្រោយដោយសារតែ ផលប៉ះពាល់សេដ្ឋកិច្ចរបស់ជំងឺរាតត្បាត ។

លោក Guterres បាននិយាយនៅក្នុងសារជាវីដេអូ និងការសង្ខេបគោលនយោបាយចំនួន ២៦ ទំព័រថា “យើងកំពុងស្ថិតក្នុងពេលវេលាកំណត់មួយសម្រាប់កុមារ និងយុវជនពិភពលោក ។ ការសម្រេចចិត្តដែលរដ្ឋាភិបាល និងដៃគូធ្វើនាពេលបច្ចុប្បន្ននេះនឹងមានឥទ្ធិពលយូរអង្វែងលើយុវជនរាប់រយលាននាក់ និងលើទស្សនវិស័យនៃការអភិវឌ្ឍរបស់ប្រទេសជាច្រើនទសវត្សទៅមុខទៀត” ។

លោក Guterres បានអំពាវនាវឲ្យមានសកម្មភាពនៅក្នុងវិស័យសំខាន់ចំនួនបួនដែលទីមួយគឺការបើកសាលារៀនឡើងវិញ ។

លោកបានមានប្រសាសន៍ថា “នៅពេលការឆ្លងកូវីដ ១៩ ក្នុងតំបន់ត្រូវបានទប់ស្កាត់ ហើយការធ្វើឲ្យសិស្សសាលាត្រឡប់ទៅសាលារៀន និងគ្រឹះស្ថានសិក្សាដែលមានសុវត្ថិភាពបំផុតតាមដែលអាចធ្វើទៅបានត្រូវតែជាអាទិភាព” ។

លោក Guterres បាននិយាយថា ការបង្កើនហិរញ្ញប្បទានសម្រាប់ការអប់រំត្រូវតែផ្តល់ជាអាទិភាពផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ AP

Football news:

It's time to learn the names of new Borussia heroes. Now there are 17-year-old boys making goals
Paulo Fonseca: it's Important to bring Smalling back to Roma. We have only 3 Central defenders
Arteta about 2:1 with West ham: Arsenal made life difficult for themselves with losses, but they fought and believed in victory
Palace midfielder Townsend: Could have beaten Manchester United with a bigger difference. We had moments
Philippe Coutinho: I am motivated and I want to work hard to make everything work out well on the pitch
Torres on Chelsea: I Thought I could remain a top player, but I was unstable. Although there were enough successes
Neville on the broken penalty against Manchester United: an Absolute disgrace