Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រធានាធិបតី​ក្រូ​អាស៊ី​រិះគន់​ការបញ្ជូន​រថក្រោះ​ទៅ​អ៊ុ​យក្រែន​

Views: 6

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​)៖​ប្រធានាធិបតី​ក្រូ​អាស៊ី​ដែល​ជា​សមាជិក​អង្គការ​ណា​តូ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​មករា​បាន​រិះគន់​ប្រទេស​លោកខាងលិច​ចំពោះ​ការផ្គត់ផ្គង់​រថក្រោះ​ធុន​ធ្ងន់​និង​អាវុធ​ផ្សេង​​ទៀត​ដល់​អ៊ុយ​ក្រែន​ក្នុង​យុទ្ធនាការរ​បស់​ខ្លួនប្រឆាំ​ង​នឹង​ការឈ្លានពាន​របស់​កង​កម្លាំង​រុស្ស៊ី ដោយ​និយាយថា ការផ្តល់​អាវុធ​ទាំងនោះ​នឹង​អូសបន្លាយ​សង្គ្រាម​។​

​លោក ហ្សូ​រ៉ាន់ មី​ឡា​ណូវិក (Zoran Milanovic) បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​រដ្ឋ​ធានី​របស់​ក្រូ​អាស៊ី ថា វា​ពិតជា “​ឆ្កួត​ពេក​ហើយ​” ដែល​ជឿ​ថា​រុស្ស៊ី​អាច​ចាញ់​ក្នុង​សង្គ្រាម​ធម្មតា​(​មិន​នុយគ្លេអ៊ែរ​)​។​

​លោក​មី​ឡា​ណូ​វិកបា​ននិយាយថា “​ខ្ញុំ​ប្រឆាំង​រាល់​ការបញ្ជូន​អាវុធ​សាហាវ​ណាមួយ​ទៅ​ទីនោះ​។ វា​នឹង​ធ្វើឱ្យ​សង្គ្រាម​អូសបន្លាយ​ពេល​យូរ​”​។​

​លោក​បាន​បន្ថែមថា “​អ្វី​ទៅជា​គោលដៅ​? ការបំបែកបំបាក់​រុស្ស៊ី ការផ្លាស់ប្តូរ​រដ្ឋាភិបាល​? ក៏​មាន​ការ​និយាយ​ពី​ការ​ហែក​រុស្ស៊ី​ឱ្យ​ដាច់​ជា​ច​ម្រៀកៗ​ផងដែរ​។ នេះ​ជា​រឿង​ឆ្កួត​មែនទែន​ហើយ​”​។​

​លោក​មី​ឡា​ណូវិក​បានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ប្រទេសក្រូ​អាស៊ី​ក្នុង​ឆ្នាំ ២០១៩ ក្នុងនាម​ជា​បេក្ខជន​សេរី​បែប​ឆ្វេងនិយម​ដែល​ផ្ទុយ​ទៅ​នឹង​រដ្ឋាភិបាល​អភិរក្ស​និយ​មនា​នាដែល​បច្ចុប្បន្នកំ​​ពុង​កាន់អំណាច​នៅក្នុង​សហភាព​អឺរ៉ុប​និង​រដ្ឋ​ជា​សមាជិក​ណា​តូ​។ ប៉ុន្តែ​ចាប់តាំងពី​ពេលនោះ​មក​គាត់​បាន​ងាក​ទៅរក​ជាតិនិយម​បែប​ប្រជា​និយម​ហើយ​បាន​រិះគន់​គោលនយោបាយ​លោកខាងលិច​​ចំពោះ​រុស្ស៊ី​ក៏ដូចជា​តំបន់​បាល់​កង់​។​

​លោក​មី​ឡា​ណូ​វិកបាន​កង​សាងកេរ្តិ៍​ឈ្មោះ​ជា​អ្នក​និយម​ខាង​រុស្ស៊ី ។​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​លោក​បាន​ជំទាស់​ដោយ​បើកចំហ​ចំពោះ​ការទទួលយ​កហ្វាំង​ឡ​ង់​និង​ស៊ុយអែត​ចូល​ជា​សមាជិក​ណា​តូ​ក៏ដូចជា​​ការ​បង្វឹក​កងទ័ព​អ៊ុយ​ក្រែន​នៅក្នុង​ប្រទេសក្រូ​អាស៊ី ដែល​ជា​ផ្នែក​មួយ​នៃ​ជំនួយ​របស់​សហភាព​អឺរ៉ុប​ដល់​ប្រទេស​កំពុង​មាន​សង្គ្រាម​នេះ​។​

​កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​ក្រូ​អាស៊ី​ក៏បាន​និយាយ​ដែរ​ថា គាត់​ជឿជាក់ថា​ឧបទ្វីប​គ្រី​ម៉េ ដែល​រុស្ស៊ី​កាត់​យក​ក្នុង​ឆ្នាំ ២០១៤ នឹង​មិន​ក្លាយជា​ផ្នែក​របស់​អ៊ុយ​ក្រែនជា​រៀងរហូត​៕

​ប្រធានាធិបតី​ក្រូ​អាស៊ី លោក ហ្សូ​រ៉ាន់ មី​ឡា​ណូវិក

Post navigation