Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រធានាធិបតី​ប៉េ​រូ​ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​ដោយ​សភា​និង​ចាប់ខ្លួន​ពី​បទ​បះបោរ​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​ប៉េ​រូ​ត្រូវបាន​សភា​ទម្លាក់​ចេញ​ពី​អំណាច​និង​ចាប់ខ្លួន​ពី​បទ​បះបោរ​កាលពី​ថ្ងៃ​ពុធ​ទី​៧​ធ្នូ​បន្ទាប់ពី​គាត់​បាន​ព្យាយាម​រំលាយ​ស្ថាប័ន​នីតិប្បញ្ញត្តិ​​នេះ​និង​គ្រប់គ្រង​ដោយ​ឯកតោភាគី​លើ​រដ្ឋាភិបាល ដែល​បង្ក​ឱ្យមាន​វិបត្តិ​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ​។​

​អនុ​ប្រធានាធិបតី ឌី​ណា បូ​លូ​អា​តេ (Dina Boluarte) បាន​ជំនួស​តំណែង​លោក ប៉េ​ត្រូ កា​ស្ទីល​ឡូ (Pedro Castillo)​ហើយ​បាន​ក្លាយជា​មេដឹកនាំ​ស្រី​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សាធារណរដ្ឋ​​មួយ​នេះ បន្ទាប់ពី​មាន​ជម្លោះ​ជាច្រើន​ម៉ោង​រវាង​សភា​និង​ប្រធានាធិបតី​ដែល​ចាកចេញ​ពី​តំណែង ដែល​បាន​ព្យាយាម​រារាំង​ការបោះឆ្នោត​ចោទប្រកាន់​។​

​លោកស្រី​បូ​លូ​អា​តេ ជា​មេធាវី​អាយុ ៦០ ឆ្នាំ បាន​អំពាវនាវ​ឱ្យ​ផ្អាក​ជម្លោះ​នយោបាយ​និង​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ​។​

​លោកស្រី​បាន​និយាយថា “​អ្វី​ដែល​ខ្ញុំ​សុំ​គឺ​ការ​ដកឃ្លា​និង​ពេលវេលា​ដើម្បី​សង្គ្រោះ​ប្រទេស​”​។​

​សមាជិក​សភា​បាន​បោះឆ្នោត ១០១-៦ ជាមួយនឹង ១០ អនុប្បវាទ​ដើម្បី​ដក​លោក​កា​ស្ទីល​ឡូ​ចេញពី​តំណែង​សម្រាប់​ហេតុផល “​អសមត្ថភាព​ស្មារតី​អចិន្ត្រៃយ៍​”​។​

​លោក​បាន​ចាកចេញ​ពី​វិមាន​ប្រធានាធិបតី​តាម​រថយន្ត ដែល​ដឹក​គាត់​ឆ្លងកាត់​សង្កាត់​ប្រវត្តិសាស្ត្រ​របស់​ទីក្រុង​លី​ម៉ា​។ លោក​បាន​ចូល​ប៉ុស្តិ៍​ប៉ូលិស ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយមក រដ្ឋអាជ្ញា​សហព័ន្ធ​បានប្រកាសថា លោក​កា​ស្ទីល​ឡូ​ត្រូវបាន​ចាប់ខ្លួន​ក្រោម​ការចោទប្រកាន់​ពី​បទ​បះបោរ​សម្រាប់​ការរំលោភ​លើ​សណ្តាប់ធ្នាប់​រដ្ឋធម្មនុញ្ញ​។ សាក្សី​បាន​ឃើញ​ការ​ប៉ះទង្គិច​គ្នា​ទ្រង់ទ្រាយ​តូច​រវាង​ប៉ូលិស​និង​បាតុករ​ខ្លះ ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ជិត​ប៉ុស្តិ៍​ប៉ូលិស​។​

​រដ្ឋអាជ្ញា​សហព័ន្ធ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​ថ្កោលទោស​ចំពោះ​ការរំលោភ​លើ​សណ្តាប់ធ្នាប់​រដ្ឋធម្មនុញ្ញ​។ រដ្ឋធម្មនុញ្ញ​នយោបាយ​របស់​ប្រទេស​ប៉េ​រូ​កំណត់​ការបែងចែក​អំណាច​និង​កំណត់​ថា​ប្រទេស​ប៉េ​រូ​ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​និង​អធិបតេយ្យភាព​…​គ្មាន​អាជ្ញាធរ​ណា​អាចដាក់​ខ្លួន​ឯង​នៅ​ពី​លើ​រដ្ឋធម្មនុញ្ញ​បាន​ទេ ហើយ​ត្រូវតែ​អនុវត្តតាម​អាណត្តិ​រដ្ឋធម្មនុញ្ញ​”៕

​លោកស្រី ឌី​ណា បូ​លូ​អា​តេ ចូល​ជំនួស​តំណែង​របស់​លោក ប៉េ​ត្រូ កា​ស្ទីល​ឡូ កាលពី​ថ្ងៃ​ពុធ​

​លោក ប៉េ​ត្រូ កា​ស្ទីល​ឡូ (​ឆ្វេង​ទីពីរ​)​ត្រូវបាន​ឃាត់ខ្លួន​និង​បណ្តេញចេញ​ពី​តំណែង​

​អ្នកគាំទ្រ​របស់លោក ប៉េ​ត្រូ កា​ស្ទីល​ឡូ ប៉ះ​ជាមួយ​ប៉ូលីស​

Post navigation