Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រគល់ចង្ក្រាន​សន្សំសំចៃ​ថាមពល​ព្រៃ​មាន់​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៦១៨​គ្រួសារ នៅ​ឃុំ​ពេ​ជ​ចង្វារ

Views: 3

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២​នេះ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន ឃុំ​ពេ​ជ​ចង្វារ បាន​រៀ​ចំ ពិធី​ប្រគល់ចង្ក្រាន​សន្សំសំចៃ​ថាមពល​ព្រៃ​មាន់​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៦១៨​គ្រួសារ ក្នុងនោះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ល្វា​២០៣​គ្រួសារ ភូមិ​ក្រាំង​កកោះ ១៣៩​គ្រួសារ ភូមិ​ទឹក​ជ្រាប់ ១៥៥​គ្រួសារ​) ភូមិ​ថ្នល់ ១២១​គ្រួសារ​។

​ពិធី​ខាងលើនេះ​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក កុល ប៊ុនលី រដ្ឋលេខាធិការ​ក្រសួងព្រះបរមរាជវាំង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​មូលដ្ឋាន​ឃុំ​ពេ​ជ​ចង្វារ លោក អ៊ិត សុធា អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ពេ​ជ​ចង្វារ​, លោក គឹម រ័ត្ន ណារិន អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ពេ​ជ​ចង្វារ លោក​បណ្ឌិត ជា មុនី​ឫទ្ធិ ប្រធាន​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន និង​ជា​តំណាង​ម្ចាស់ជំនួយ​ដែល​រួមមាន​ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co., Ltd និង​មូល​នី​ធិ PEACE LAND របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក លោកស្រី សមាជិក សមាជិកា​បក្ស និង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​៕

Post navigation