Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បរិមាណត្រីនាំចូលមានការថយចុះប្រហែល៥០ភាគរយ

Views: 1

ដោយៈប.ខុន/ភ្នំពេញៈ បរិមាណត្រីនាំចូលនៅក្នុងរយៈពេលពីរបីខែចុងក្រោយនេះត្រូវបានគេប្រាប់ឱ្យដឹងថាមានការថយចុះប្រមាណជា៥០ភាគរយ បន្ទាប់ពីផលត្រីធម្មជាតិដែលពល រដ្ឋនេសាទបានច្រើននៅក្នុងស្រុកជាមួយនឹងត្រីចិញ្ចឹមក៏មានការកើនឡើងផងដែរនោះ។


លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលព្រៃវែងបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៥ខែធ្នូឆ្នាំ២០២២ថា បរិមាណត្រីនាំចូលតាមច្រកបន្ទាយចក្រីនិងច្រកកោះរកា ក្នុងរយៈពេលចុងក្រោយនេះមានការចុះជិតពាក់កណ្តាល ដែលពីមុនក្នុងមួយថ្ងៃមានចំនួនច្រើនជាង២០តោន តែពេលនេះក្នុងមួយថ្ងៃមានតែជាង១០តោន។ត្រីនាំចូលតាមច្រកក្នុងខេត្តព្រៃវែងកន្លងទៅក៏ដូចជាពេលនេះសម្រាប់យកទៅចែកចាយនៅនៅរាជធានីភ្នំពេញនិងបណ្តាខេត្តផ្សេងៗនៅភាគឦសាននិងភាគពាយព្យ។
បរិមាណត្រីនាំចូលមានការថយចុះនេះនាយខណ្ឌរដ្ឋបាលជលផលខាងលើនិយាយឱ្យដឹងទៀតថាដោយសារត្រីធម្មជាតិនៅតាមវាលស្រែបឹងអូរព្រែកឆ្នាំនេះសម្បូរឯត្រីចិញ្ចឹមក្នុងស្រុកក៏បានច្រើន មានតម្លៃថោកជាងប្រភេទត្រីចិញ្ចឹមនាំចូល។ត្រីនាំចូលមានតម្លៃខ្ពស់ជាងត្រីនៅក្នុងស្រុកដោយសារមានបង់ពន្ធនាំចូលហើយត្រូវចំណាយលើការដឹកជញ្ជូនថែមទៀតនាំឱ្យមានតម្លៃខ្ពស់និងម៉្យាងទៀតប្រជាពលរដ្ឋចូលចិត្តហូបត្រីធម្មជាតិជាងត្រីចិញ្ចឹម។


លោកងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញក៏បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៥ខែធ្នូថា បរិមាណត្រីនាំចូលមកដល់ភ្នំពេញមានការថយចុះប្រហែល៥០ភាគរយ ពីមុនក្នុងមួយថ្ងៃមានចំនួនពី៨០ទៅ១១០តោន តែពេលនេះនៅសល់ប្រមាណជាពី៥០ទៅ៧០តោនតែតម្លៃត្រីនៅលើទីផ្សារមិនបានចុះថោកជាងមុនទេ។មូលហេតុបរិមាណត្រីនាំចូលមានការថយចុះដោយសារត្រីធម្មជាតិសម្បូរនិងត្រីចិញ្ចឹមក្នុងស្រុកក៏សម្បូរដែរ។អ្នករកស៊ីនាំត្រីចូលមួយចំនួនបានផ្អាកដំណើរការនាំចូលដោយ មានហេតុផលច្រើនដូចជាប្រាក់ចំណេញពីការនាំចូលត្រីបានកាន់តិចតួចនិងពេលខ្លះខាតអស់ចុងដើមដោយសារគេចំពាក់មិនសង៕/PC

Post navigation