Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្បែងខ្ពស់​ជិត​១០០​គ្រួសារ​ត្រូវបាន​ជម្លៀសចេញ​ទៅកាន់​ទីទួល​សុវត្ថិភាព​

Views: 1

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ ក្រោយពី​ធ្វើការ​ពិនិត្យ​ស្ថានភាព​លំនៅដ្ឋានរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិ​រ៉ា ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣ ប្រជាពលរដ្ឋ​ចំនួន ៩៣ គ្រួសារ​ស្មើនឹង ៤៥២​នាក់ ក៏ត្រូវ​បាន​ជម្លៀស​មកកាន់​ទីទួល​មាន​សុវត្ថិភាព​នៅក្នុង​បរិវេណ​វត្ត​ត្បែងខ្ពស់​។​

​ប្រតិបត្តិការ​នេះ​បាន​ដឹកនាំ​ដោយ​លោកស្រី កែវ ចាន់​មុនី​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ឆ្នាំង លោក ឈឹម សៅ​គី រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់ អភិបាលខេត្ត​កំពង់ឆ្នាំង​លោក ស៊ុន សុវណ្ណារិទ្ធ ព្រមទាំង​កម្លាំង​សមត្ថកិច្ច ក្រុមការងារ​អាជ្ញាធរ​មូលដ្ឋាន​កងកម្លាំង​ទាំងបី​ប្រភេទ និង​កម្លាំង​អន្តរាគមន៍​របស់​កង​ពល​លេខ​១ និង​ប្រជា​ការពារ​កម្លាំង​យុវជន​ស​.​ស​.​យ​.​ក​។​

​ក្រោយ​ការជម្លៀស​ប្រជាពលរដ្ឋ​មកដល់​ទីទួលរ​សុវត្ថិភាព​រួច​អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​លោកជំទាវ​កែវ​ចាន់​មុន្នី​ឯកឧត្តម​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​លោក​ស៊ុន​សុវណ្ណារិទ្ធ​និង​លោក ឈឹម​សៅ​គី បានធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​ត្រូវ​ពិសា​ទឹកស្អាត​និង​ដាំ​អោយ​ឆ្អិន​ដែល​មិន​បង្ក​ឲ្យ​កើតមាន​បញ្ហា​ផ្សេងៗ​លើ​សុខភាព ពិសេស​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​កូនៗ​តូចៗ​កុំ​ឲ្យ​លេង​ទឹក​ក្រែង​លង់ទឹក​ក្នុង​ប្រការ​ណាមួយ​ជា​យក្ស​ថា​ហេតុ​។​

​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​រដ្ឋលេខា​ធិ​ការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ថែមទាំង​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ព្រឹក​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ជួបប្រទះ​នូវ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង​លិចលង់​ផ្ទះសំបែង​ខូចខាត​ទ្រព្យសម្បត្តិ​ផ្សេងៗ​ក្នុង​រដូវប្រាំង​នេះ​។​

​នាឱកាស​នោះ ក្រុមការងារ​ក៏បាន​ចែកជូន​ស្បៀងអាហារ​ផ្សេងៗ​ដល់​គ្រួសារ​រងគ្រោះ​ខាង​លើក រួមមាន អង្ករ មី ទឹកត្រី ទឹក​ស៊ីវ ក្រ​ម៉ា និង​ថ្នាំពេទ្យ ក្នុងនោះ​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​រួម និង​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​កងកម្លាំង​អន្តរាគមន៍​សង្គ្រោះបន្ទាន់ កងកម្លាំង​ទាំងបី​ប្រភេទ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​គ្រោះធម្មជាតិ​នោះ​ផងដែរ​។​

​លោក ដោក​ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧុ​តុ​និយម​ខេត្តកំពង់ឆ្នាំង​បានបញ្ជាក់​ឲ្យ​ដឹង​នៅវេលា​ម៉ោង ១:២៩ នាទី​ថ្ងៃទី ១៤ មករា ២០២៣ នេះ​ថា​ស្ថានភាព​ទឹក​នៅ​ប៉ែក​ខាងលើ​ផ្លូវជាតិ​ត្រូវបាន​ស្រក​ចុះមក​ហើយ តែ​នៅ​ស្ទឹង​ជ្រៃ​បាក់​ទឹក​កំពុងតែ​ហក់​ឡើង​វា​ក៏​អាច​ហូរ​ចុះទៅ​ទន្លេ​វិញ​រយៈពេល​ពីរ​បី​ថ្ងៃ​ខាងមុខនេះ​ស្រក​អស់ហើយ​៕/R​

Post navigation