Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រកាស​បិទ​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ WT ក្នុងការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិ លើក​ទី​១ ជា​ផ្លូវការ​

Views: 3

ដោយៈ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស បិទ​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ WT ក្នុង​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិ លើក​ទី​១ ជា​ផ្លូវការ និង​ប្រគល់​ជ័យលាភី ដល់​ក្រុម​កីឡាករ​-​កីឡាការិនី កីឡា​តេ​ក្វាន់​ដូ WT នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​អាគារ​ប៊ូ​យ៉ុង នៃ​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក ។​

​ក្នុង​ពិធី​ប្រកា​សបិទ និង​ប្រគល់​ជ័យលាភី ដល់​ក្រុម​កីឡាករ​-​កីឡាការិនី កីឡា​តេ​ក្វាន់​ដូ WT នោះ ក៏មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​លោក តែម ម៉ឺន អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង​លោក ហួត សេង​ទ្រី ប្រធាន​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា ព្រមទាំង​តំណាង​មកពី​ក្រសួង រាជធានី ខេត្ត ទាំង ១៤ ។​

​លោក ជ្រិ​ន សុធា អគ្គលេខាធិការ នៃ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ បាន​និយាយថាៈ សម្រាប់​កីឡា​តេ​ក្វាន់​ដូ WT ប្រព្រឹត្តទៅ​ចាប់​ថ្ងៃទី ២៣-២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​អាគារ​ប៊ូ​យ៉ុង នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។ ក្រសួង រាជធានី ខេត្ត ទាំង​១៤ ចូលរួម រួមមាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ លើ ២១ វិញ្ញាសា ។​

​ក្រសួងមហាផ្ទៃ ដណ្តើម​មេដាយមាស ១០ គ្រឿង ប្រាក់ ១ គ្រឿង និង​សំរិទ្ធ ១ គ្រឿង ខណៈ​ក្រសួងការពារជាតិ ដណ្តើម​មេដាយមាស ៣ គ្រឿង ប្រាក់ ៥ គ្រឿង និង​សំរិទ្ធ ២ គ្រឿង ខេត្តបាត់ដំបង ដណ្តើម​មេដាយមាស ២ គ្រឿង ប្រាក់ ៣ គ្រឿង និង​សំរិទ្ធ ៣ គ្រឿង ខេត្តកំពង់ចាម ដណ្តើម​មេដាយមាស ២ គ្រឿង ប្រាក់ ១ គ្រឿង និង​សំរិទ្ធ ៤ គ្រឿង ខេត្តព្រៃវែង ដណ្តើម​មេដាយមាស ២ គ្រឿង ប្រាក់ ១​គ្រឿង និង​សំរិទ្ធ ២ គ្រឿង ខេត្ត​ប៉ៃលិន ដណ្តើម​មេដាយមាស ១ គ្រឿង និង​សំរិទ្ធ ១ គ្រឿង​។​

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​មានប្រសាសន៍ថាៈ ” ក្នុងនាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​យក​ឱកាស​នេះ កោតសរសើរ និង​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​គណៈកម្មការ រៀបចំ​ការប្រកួត ប្រភេទ​កីឡា​តេ​ក្វាន់​ដូ WT ដែល​បានរៀបចំ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២ ប្រកបដោយ​ភាពជោគជ័យ និង​ប្រព្រឹត្ត​ទៅដោយ​រលូន ដោយ​រក្សាបាន​នូវ សុវត្ថិភាព សុខភាព ដល់​អ្នកចូលរួម និង​សូម​ថ្លែងអំណរគុណ​ផងដែរ ដល់​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី ទាំងអស់ ដែល​បាន​គោរព​នូវ បទបញ្ជា​ប្រកួត បានល្អ​ប្រសើរ​។ ​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ និង​ដឹងគុណ​បំផុត ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់ ឱកាស ដល់​វិស័យ​កីឡា ក្នុងនោះ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ បាន​ចូលរួម​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ នេះ​ឡើង ដើម្បី​វាស់​ស្ទង់​បច្ចេកទេស និង​សមត្ថភាព របស់​ក្រុម​កីឡាករ កីឡាការិនី ទាំងអស់ ត្រៀម​ជ្រើសរើស​ចូលក្នុង ក្រុម​ជម្រើស ជាតិ ឆ្ពោះទៅ​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នាពេលខាងមុខ ” ។

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​បន្តថាៈ ” តាម​របាយការណ៍​រប​ស់​គណៈកម្មការ រៀបចំ​ការប្រកួត ឃើញថា ប្អូនៗ​កីឡាករ​-​កីឡាការិនី ទាំងអស់ ខិតខំ​ប្រឹងប្រែង​ប្រកួត អស់ពី​សមត្ថភាព ដើម្បី​ដណ្តើម​ជ័យជំនះ នាពេលនេះ​។ ហើយ​ខ្ញុំ​សង្ឃឹមថា ប្អូនៗ​កីឡាករ -​កីឡាការិនី ដែល​ពុំ​ទទួលបាន​ជ័យលាភី ក្នុងឆ្នាំនេះ កុំ​អស់សង្ឃឹម សូម​ត្រៀមខ្លួន សម្រាប់​ការប្រកួត ឆ្នាំក្រោយៗ​ទៀត ធម្មតា ការប្រកួត តែងតែមាន​ចាញ់ មាន​ឈ្នះ​ហើយ​។​ ​ទន្ទឹមនឹងនេះ ខ្ញុំ​សូម​ផ្តាំផ្ញើ​ដល់​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ទាំងអស់ សូម​គោរព តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ការណែនាំ​របស់ ក្រសួងសុខាភិបាល ត្រូវការពារ​ខ្លួន​ជាប់​ជានិច្ច ពី​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត ៣​កុំ ៣​ការពារ ” ៕/V​

Post navigation