
ដោយ ៖ ភ្នំស្វាយ / បន្ទាយមានជ័យ: ក្រុមជំនុំបេសកកម្មដំណឹងល្អ(គ្រីស្ទាន) ខេត្តបន្ទាយមានជ័យ សហការនឹងមន្ទីរធម្មការនិងកិច្ចការសាសនា មន្ទីរអប់រំ យុវជននិងកីឡា សាខាសហព័ន្ធកីឡាបាល់ទាត់ខេត្ត និងសខាសសយកខេត្ត ឧបត្ថម្ភដោយអាហារបំប៉នប៊ីសស្លើ (BIZZLER ) បានរៀបចំកម្មវិធីប្រកួតបាល់ទាត់មហាជន យុវជន យុវនារី អាយុក្រោម១៧ឆ្នាំ ដណ្តើម”ពានរង្វាន់សន្តិភាព ” ដែលជាឆ្នាំទី១ ។
លោកអៀង ប្រុស គ្រូគង្វាលនៅក្រុមជំនុំបេសកម្មដំណឹងល្អនិងជាប្រធានកម្មការប្រកួតបានអោយដឹងកាលពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២០ ថា៖ ការប្រកួតធ្វើទីលានបាល់ទាត់សាលាបឋមសិក្សាភ្នំបាក់ភូមិភ្នំបាក់សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ មានរយៈពេល២ សប្តាហ៍មកនេះ ក្នុងបំណង ៖ ទី១ បង្កើតនិងបង្កើនសុខភាព មិត្តភាព សាមគ្គីភាព សន្តិភាព។ ទី២ ដោយសារសន្តិភាពទើបយើងអាចរស់ រីកចម្រើននិងលេងកីឡាបាន ។ទី៣ ដើម្បីជម្រុញអោយលេងកីឡា លេងកីឡា មានសុខភាព ចៀសឆ្ងាយពីអបាយមុខ ពីគ្រឿងញៀន ។ទី៤ លើកម្ពស់ការស្រឡាញ់ការសិក្សារ គ្រួសារ សង្គមជាតិ សន្តិភាព ។
លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបាននិយាយថា៖ កីឡានាំមកកិត្យានុភាព ជាទូតសន្តិភាព មិត្តភាព។ លោកបន្តថា ដោយសារវុបត្តិសាកលនៃជម្ងឺកូវីត១៩ ទើបកម្មវិធីប្រកួតប្រកួតកីឡានានាក្នុងប្រទេសនិងខេត្តបានពន្យាដល់ខែវិច្ឆិកាឆ្នាំ២០២០នេះ ។
ក្នុងនាមមន្ទូីរ លោកសូមលើកទឹកចិត្តអោយសហគមន៍គ្រីស្ទាននេះអាចបង្កើតក្លឹបកីឡាបាល់ទាត់សន្តិភាព – បន្ទាយមានជ័យ ។
លោកក៏អរគណ ដល់ក្រុមហ៊ុន សប្បុរសជន សហគមន៍ដែលបានឧបត្ថម្ភគាំទ្រ ជ្រោមជ្រែងអោយមានព្រឹត្តការណ៍ប្រកួតបាល់ទាត់នេះកើតឡើងចំពេលដែលអាកាសធាតុចាប់ផ្តើមចុះត្រជាក់ស្រួលខ្លួននៃរដូវរំហើយ ។
លោកឈួ ប៊ុនរឿងអោយដឹងដែរថា ៖ ចំពោះមុខនេះ ផ្នែកហេដ្ឋារចនាសម្ព័ន្ធលើវិស័យកីឡាក្នុងខេត្ត នឹងមានការជួយឧបត្ថម្ភ គាំទ្រពីលោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ និងក្លឹបវិសាខា ព្រមទាំងសហព័ន្ធបាល់ទាត់លើកការអាចនឹងកសាងដាំស្មៅធម្មជាតិនៅទីលានបាល់ទាតនាសាកលវិទ្យាល័យមានជ័យ ,ស្ថាបនាទីលានស្មៅសិប្បនិម្មិត នៅវិទ្យាល័យហ៊ុន សែន ខ្លាកូន និងនៅវិទ្យាល័យសម្តេចឳ ក្រុងសិរីសោភ័ណ។
លោកខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការនិងកិច្ចការសាសនា និងជាប្រធានសមាគមបេសកកម្មដំណឹងល្អបាននិយាយថា៖ វាច្បាស់ណាស់ដែលសហគមន៍គ្រីស្ទាននេះ បានសហការ រៀបចំការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់សន្តិភាព ឆ្នាំទី១ ក្នុងវិភាគទានរួមចំណែកជម្រុញលើកកម្ពុស់វិស័យកីឡា ការលេងកីឡានិងស្រឡាញ់ គាំទ្រកីឡា។
ពោលគឺបានរួមចំណែកអភិវឌ្ឍន៍វិស័យនេះ ដើម្បីត្រផមអបអរសាទរព្រឹត្តិការណ៍កីឡាសុីហ្កេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្អះលើកដំបូង។
សូមបញ្ជាក់ថា ការប្រកួតនេះចូលរួមពី ក្រុមកីឡាដែលមកពីស្រុកមង្គលបូរី ស្វាយចេក ថ្នពួក ក្រុងសិរីសោភ័ណនិងប៉ោយប៉ែត ។គឺមានមហាជនប្រុស១១ក្រុម មហាជនស្រី៥ក្រុម និងU17 ចំនួន ៦ក្រុម៕