Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រមុខ​អ​.​ស​.​ប ព្រមាន​ថា ពិភពលោក​អាច​នឹង​ឆ្ពោះទៅ​រក​សង្គ្រាម​កាន់តែ​ធំ

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធាន​អង្គការ​សហប្រជាជាតិ​លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​ព្រមាន​ប្រទេស​នានា​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​កុម្ភៈ​ថា លោក​បារម្ភ​ថា​លទ្ធភាព​នៃ​ការកើនឡើង​បន្ថែម​​ទៀត​នៅក្នុង​ជម្លោះ​រុស្ស៊ី​និង​អ៊ុយ​ក្រែន​មាន​ន័យ​ថា​ពិភពលោក​កំពុង​ឆ្ពោះទៅរក “​សង្គ្រាម​កាន់តែ​ធំ​”​។​

​អគ្គលេខាធិការ​រូប​នេះ​បាន​ដាក់ចេញ​នូវ​អាទិភាព​របស់​លោក​សម្រាប់​ឆ្នាំ​នេះ​នៅក្នុង​សុន្ទរកថា​ដ៏​អាប់អួរ​ទៅកាន់​មហាសន្និបាត​អ​.​ស​.​ប ដែល​ផ្តោត​លើ​ការឈ្លានពាន​របស់​រុស្ស៊ី វិបត្តិ​អាកាសធាតុ​និង​​ភាពក្រីក្រ​ខ្លាំង​។​

​លោក​បាន​ប្រាប់​អ្នក​ការទូត​នៅ​ទីក្រុង​ញូវយ៉ក​ថា “​យើង​បាន​ចាប់ផ្តើម​ឆ្នាំ ២០២៣ ដោយ​សម្លឹង​មើល​ទៅ​ចំណុចប្រសព្វ​នៃ​បញ្ហា​ប្រឈម​ជាច្រើន មិន​ធ្លាប់​បានឃើញ​ក្នុង​ជីវិត​របស់​យើង​ពី​មុន​នោះឡើយ​”​។​

​លោក​គូថេ​រ៉េស​បាន​កត់សម្គាល់​ថា អ្នកវិទ្យាសាស្ត្រ​កំពូលៗ​និង​អ្នកជំនាញ​សន្តិសុខ​បាន​រំកិល “​នាឡិកា​អវសាន​ពិភពលោក​” មក​ត្រឹម ៩០ វិនាទី​នៅ​ពាក់កណ្តាល​អធ្រាត្រ​កាលពី​ខែ​មុន​ដែល​ជា​ការកំណត់​​ម៉ោង​កៀក​បំផុត​មិន​ធ្លាប់​មាន​ដើម្បី​បង្ហើប​តម្រុយ​អំពី​ការវិនាស​នៃ​មនុស្សជាតិ​។​

​អគ្គលេខាធិការ​បាន​និយាយថា លោក​យក​វា​ធ្វើ​ជា​សញ្ញា​ព្រមាន​។​

​លោក​អាន​បញ្ជី​បញ្ហា​បន្ទាន់​សម្រាប់​ឆ្នាំ ២០២៣ និង​ថា​បញ្ហា​កំពូល​ក្នុង​បញ្ជី​គឺ​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​ដែលជិ​តឈាន​ដល់​ខួប​មួយ​ឆ្នាំ​របស់​វា​។​

​លោក​និយាយថា “​ការរំពឹង​ទុក​សម្រាប់​សន្តិភាព​បន្ត​ថយចុះ​។ ឱកាស​នៃ​ការកើនឡើង​ជម្លោះ​បន្ថែម​ទៀត​និង​ការ​បង្ហូរ​ឈាម​នៅ​តែ​បន្ត​កើនឡើង​”​។​ខ្ញុំ​បារម្ភ​ថា​ពិភពលោក​មិន​កំពុង​ដេក​មមើ​ក្នុង​សង្គ្រាម​​កាន់តែ​ធំ​។ ខ្ញុំ​ខ្លាច​ថា ពិភពលោក​កំពុង​ធ្វើ​ដូច្នេះ​ជាមួយ​ភ្នែក​បើក​ធំៗ​”​។​

​លោក​គូថេ​រ៉េស​បានលើកឡើង​ពី​កា​រ​គំរាមកំហែង​ផ្សេងទៀត​ចំពោះ​សន្តិភាព​ផងដែរ រាប់​ចាប់ពី​ជម្លោះ​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន​រហូត​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន មី​យ៉ាន់​ម៉ា តំបន់​សា​ហែល (Sahel)​និង​ហៃ​ទី​។​

​លោក​បាន​និយាយថា “​ប្រសិនបើ​ប្រទេស​នី​មួយៗ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ធម្មនុញ្ញ (​អ​.​ស​.​ប​) សិទ្ធិ​ទទួល​បាន​សន្តិភាព​នឹង​ត្រូវបាន​ធានា​”​។​

​លោក​បាន​បន្ថែមថា វា​ដល់​ពេល​ហើយ​ដើម្បី​ផ្លាស់ប្តូរ​វិធីសាស្ត្រ​របស់​យើង​ទៅ​រក​សន្តិភាព ដោយ​ការប្តេជ្ញាចិត្ត​ឡើង​វិញ​ចំពោះ​ធម្មនុញ្ញ ដោយ​ដាក់​សិទ្ធិ​និង​សេចក្តីថ្លៃថ្នូរ​ជា​អាទិភាព​៕

ប្រធាន​អង្គការ​សហប្រជាជាតិ​លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស

Post navigation