Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រមុខ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​អោយ​មាន​កិច្ចខិតខំ​អស់​ពី​សមត្ថភាព​ដើម្បីលុប​បំបាត់​ការ​គំរាម​នុយក្លេអ៊ែរ​

Views: 12

​ប្រែ​សម្រួលៈ​បំណង​(​ស៊ី​ហួរ​)៖​អគ្គលេខា​ង​អង្គការសហប្រជាជាតិ​លោក អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​កញ្ញា​បាន​អំពាវនាវ​អោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​លុបបំបាត់​ការ​គំរាម​នុយក្លេអ៊ែរ​។​

​លោក​ហ្គូ​ទែ​រ៉េស បាន​ធ្វើ​ការអំពាវនាវ​ដូច្នេះ​នៅ​កិច្ចប្រជុំ​ថ្នាក់ខ្ពស់​មួយ​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដើម្បី​រំលឹក​និង​រំលេច​ទិវា​អន្តរជាតិ​សំរាប់​ការលុបបំបាត់ចោល​ទាំងស្រុង​សព្វាវុធ​នុយក្លេអ៊ែរ​​នៅ​ថ្ងៃ​២៦​កញ្ញា​។​

​លោក​បាន​និយាយថា «​យើង​មក​រួម​គ្នា​នៅ​ទិវា​អន្តរជាតិ​នេះ​ដើម្បី​និយាយ​ចេញ​ក្នុង​សម្លេង​តែ​មួយ ឈរ​ការពារ​ពិភពលោក​របស់​យើង និង​អនាគត​របស់​យើង ហើយ​នឹង​ដើម្បី​ច្រាន​ចោល​ការអះអាង​ថា​​ការរំសាយ​ចោល​នុយក្លេអ៊ែរ​ជា​ការ​ធ្វើ​ទៅ​មិនបាន​»​។​

​អគ្គលេខា​ង​អង្គការសហប្រជាជាតិ​លោក អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស(កណ្តាល) ថ្លែង​នៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៤៦​នៃ​រដ្ឋមន្ត្រី​ការបរទេស​របស់​ក្រុម​ប្រទេស​G-77 និង​ចិន​នៅ​ស្នាក់​ការ​របស់​អង្គការ​សហប្រជាជាតិ​នៅ​បុរី​​ញូវយ៉ក​កាលពី​ថ្ងៃ​២៣​កញ្ញា

​លោក​បាន​កត់សំគាល់ថា ការលុបបំបាត់​សព្វាវុធ​នុយក្លេអ៊ែរ​នឹង​ជា​អំណោយ​ធំ​បំផុត​ដែល​«​យើង​ប្រាថ្នា​ចង់បាន​សំរាប់​មនុស្ស​ជំនាន់​ក្រោយៗ​»​។​

​កាលពី​ចុងខែ​សីហា សន្និសីទ​ពិនិត្យមើល​ឡើង​វិញ​របស់​គូភាគី​ចំពោះ​សន្ធិសញ្ញា​ស្តីពី​ការ​មិន​រីកសាយ​សព្វាវុធ​នុយក្លេអ៊ែ​រ បាន​ខកខាន​មិន​សំរេចបាន​លទ្ធផល​ណាមួយ​។​ដោយ​បង្ហាញ​ការខកចិត្ត​ចំពោះ​​បរាជ័យ​នេះ លោក​ហ្គូ​ទែ​រ៉េស បាន​ប្តេជ្ញា​ថា​«​យើង​នឹង​មិន​បោះបង់​»​ទេ​និង​«​ខ្ញុំ​សូម​អំពាវនាវ​អោយ​ប្រើ​គ្រប់​វេទិកា​ចរចា កិច្ច​ការទូត​និង​ការ​ច​រា​ដើម្បី​បន្ថយ​ភាព​តានតឹង បន្ថយ​ហានិភ័យ​និង​លុបបំបាត់​​ការ​គំរាម​នុយក្លេអ៊ែរ​»​។​

​លោក​អគ្គលេខា​ក៏បាន​អំពាវនាវ​អោយ​មាន​ទស្សនវិស័យ​ថ្មី​មួយ​សំរាប់​ការរំសាយ​និង​ការមិន​រីកសាយ​រួមទាំង​ប្រើប្រាស់​សព្វាវុធ​នុយក្លេអ៊ែ​រ​។​

​លោក​បាន​រំលេច​អំពី​តំរូវការ​អោយមាន​ការ​គិតគូរ​អំពី​ការវិវត្តន៍​នៃ​សណ្តាប់ធ្នាប់​នុយក្លេអ៊ែរ រួម​មាន​សព្វាវុធ​នុយក្លេអ៊ែរ​គ្រប់​ប្រភេទ​និង​មធ្យោបាយ​បញ្ជូ​ន​វា ដោះស្រាយ​ភាព​មិន​ច្បាស់លាស់​រវាង​សព្វាវុធ​​ធម្មតា​និង​នុយក្លេអ៊ែ​រ ព្រមទាំង​ភាពទាក់ទង​គ្នា​ជាមួយនឹង​វិស័យ​យោធា​ថ្មី​គឺ​អ៊ិន​ធឺ​ណិតនិ​ង​អវកាស​។​លោក​បាន​អំពាវនាវ​អោយ​គណៈប្រតិភូ​នៅ​មហាសន្និបាត​អង្គការ​សហ​ប្រជាតិ​ឆក់យក​ឱកាស​និង​​ធ្វើការ​ប្តេជ្ញាចិត្ត​ជា​ថ្មី​ឆ្ពោះទៅ​កាន់​អនាគត​មាន​សន្តិភាព​មួយ​។​

​បើ​តាម​ប្រមុខ​អង្គការសហប្រជាជាតិ​រូបនេះ «​បើមិន​មាន​ការលុបបំបាត់​ចោល​សព្វាវុធ​នុយក្លេអ៊ែ​រ​ទេ មិន​អាច​មាន​សន្តិភាព​ទេ​។​មិន​មាន​ការជឿ​ទុកចិត្ត​គ្នា​ហើយ​ក៏​គ្មាន​អនាគត​ដោយ​និរន្តរភាព​មួយ​​ដែរ​»៕

Post navigation