Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រមុខ​យោធា​អាម៉េរិក​និង​កូរ៉េខាងត្បូង​ប្តេជ្ញា​ធ្វើ​សមយុទ្ធ​យោធា​កាន់តែ​ច្រើន​ឡើងដើម្បី​ទប់ទល់​កូរ៉េខាងជើង​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(VNEpress)៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ឡយ អូ​ស្ទីន បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​របស់លោក​នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​អង្គារ ដោយ​ប្រមុខ​យោធា​ទាំង​​ពីរ​បាន​ប្តេជ្ញា​ថា​នឹង​បង្កើន​ការធ្វើ​សមយុទ្ធ​រួមគ្នា​និង​កិច្ចសហការ​សន្តិសុខ​នៅពេល​កូរ៉េខាងត្បូង​ស្វះស្វែង​រក​ការធានា​ឡើងវិញ​អំពី​ការការពារ​ពី​ការវាយប្រហារ​ដោយ​សព្វាវុធ​នុយក្លេអ៊ែរ​មកពី​កូរ៉េខាងជើង​។​

​លោក​អូ​ស្ទីន និង​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​លោក លី ចុង​-​ស៊ុប​(Lee Jong-sup)​បាន​យល់ព្រម​«​ពង្រីក​និង​ជំរុញ​កំរិត​និង​ទំហំ​»​នៃ​សមយុទ្ធ​យោធា​រួមគ្នា ក្រោយ​មាន​ការ​បង្ករឿង​ពី​រដ្ឋាភិបាល​​ទីក្រុង​ព្យុងយ៉ាង រួម​មាន​ការបញ្ជូនដ្រូ​ន​ចូល​ដែនអាកាស​កូរ៉េខាងត្បូ​ង​កាលពី​ពេល​ថ្មីៗ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​មួយ​។​

​ភាព​តានតឹង​យោធា​នៅ​ឧបទ្វីប​កូរ៉េ​បាន​កើនឡើង​ខ្លាំង​នៅ​ឆ្នាំ​២០២២ នៅពេល​កូរ៉េខាងជើង​ធ្វើ​ការសាកល្បង​សព្វាវុធ​ដ៏​ច្រើន​មិន​ដែល​ធ្លាប់​មាន រួម​មាន​ការបាញ់​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ទំនើប​បំផុត​​របស់​ខ្លួន​ទៀត​ផង​។​

​កូរ៉េ​ខាងជើង​ក៏​បាន​បញ្ជូន​ដ្រូ​ន​ប្រាំ​គឿង​ហោះ​កាត់​ព្រំដែន​កាលពី​ថ្ងៃ​២៦​ធ្នូ ឆ្នាំ​២០២២ ជាហេតុ​នាំ​អោយ​កូរ៉េខាងត្បូង​ប្រញាប់​បញ្ជូន​យន្តហោះ​ប្រដេញ​ទៅ​ស្ទាក់​៕

​លោក​លី​បាន​និយាយ​ក្នុង​សន្និសីទកាសែត​រួមគ្នា​មួយ​នៅ​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​អង្គារ​ថា «​ប្រទេស​ទាំង​ពីរ​យល់ព្រម​ពង្រីក​និង​ពង្រឹង​បន្ថែម​ទំហំ​និង​កំរិត​នៃ​សមយុទ្ធ​យោធា​និង​ការហ្វឹកហាត់​រួមគ្នា​​»

Post navigation