Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រមុខប៉ូលីសជាតិផ្ញើសារអបអរដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

Views: 2

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ប្រមុខប៉ូលីសជាតិលោក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អនុប្រធានទី១ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ បានផ្ញើសារចូលរួមអបអរសាទរ ជូនចំពោះប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការិនីនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដែលទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២។
ក្នុងសារអបអរនោះលោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេតសាវឿនបានគូសបញ្ជាក់ថាភាពជោគជ័យក្នុងការដណ្ដើមជ័យលាភីលំដាប់កំពូលដោយទទួលបានមេដាយសរុបចំនួន២១១គ្រឿង រួមមាន មេដាយមាស ១០៣គ្រឿង, ប្រាក់ ៥៨គ្រឿង និងសំរិទ្ធ ៥០គ្រឿង នាឱកាសនេះឆ្លុះបញ្ចាំងអំពីសមត្ថភាពទេពកោសល្យ និងបទពិសោធន៍របស់កីឡាករ កីឡាការិនី កងកម្លាំងនគរបាលជាតិ៕សរន

Post navigation