Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រដាល់សកល៖វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានបញ្ចប់

Views: 2

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាជាតិលើកទី៣ការប្រកួតកីឡាប្រដាល់សកលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានបញ្ចប់ហើយនាល្ងាចថ្ងៃទី២៨វិច្ឆិកាម្សិលមិញនេះ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានឲ្យដឹងថាមាន៧ប្រភេទទម្ងន់ដែលមាន១៤គូបានប្រកួតដណ្ដើមកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ។

នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះប្រភេទទម្ងន់៥១គីឡូក្រាមវណ្ណា សំណាងមកពីខេត្តកណ្ដាលប្រកួតឈ្នះអ្នកប្រដាល់ប៉ិកភាក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយពិន្ទុក្នុងខណៈដែលសួសឬុទ្ធីរបស់រាជធានីភ្នំពេញត្រូវនៅសុខទីនៅសុខទីក្រសួងមហាផ្ទៃបង្ខំឲ្យចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី១ ។

ទម្ងន់៥៤គីឡូក្រាមសៅ រង្សីក្រសួងការពារជាតិយកឈ្នះលី ជិនហ៊មកពីខេត្តព្រៃវែងដោយពិន្ទុដាច់តែម្ដង។ឯដុសរតនាក្រសួងមហាផ្ទៃប្រកួតឈ្នះសានតុលាមកពីខេត្តកណ្ដាលនៅទឹកទី២។

ទម្ងន់៥៧គីឡូក្រាមណាតសៀកនិនក្លិបក្រសួងការពារជាតិធ្វើឲ្យអ៊ូចធារិទ្ធក្រសួងមហាផ្ទៃលើកទង់ជ័យសចុះចាញ់ក្នុងខណៈដែលទុំសុធាមកពីខេត្តព្រៃវែងត្រូវសេងសាយមកពីខេត្តកែបវាយឲ្យសន្លប់នៅទឹកទី២ ។
ទម្ងន់៦០គីឡូក្រាមទូច ដេវីដក្រសួងការពារជាតិប្រកួតឈ្នះដោយងិន សិលាមកពីខេត្តកណ្ដាលដោយពិន្ទុដាច់ដោយចៅក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យគេឈ្នទាំងអស់គ្នា រីឯឆន ឈៀងរ៉ារាជធានីភ្នំពេញប្រកួតចាញ់ម៉ាង សាម៉េតក្រសួងមហាផ្ទៃដោយពិន្ទុ។

ទម្ងន់៦៣,៥០គីឡូក្រាមវ៉ែនរដ្ឋាក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបង្ខំឲ្យម៉ាងព្រហ្មម៉ាញក្រសួងមហាផ្ទៃចុះចាញ់នៅទឹកទី១ក្នុងខណៈដែលតាំ តឺតក្រសួងការពារជាតិប្រកួតឈ្នះឃាន់ ប៊ុនណាតមកពីខេត្តកណ្ដាលដោយពិន្ទុដាច់ ។

ប្រភេទទម្ងន់៦៧គីឡូក្រាមពេញ វណ្ណថងក្លិបក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុប្រកួតចាញ់
ផលសុភ័ក្រក្រសួងមហាផ្ទៃដោយពិន្ទុទាំងមិនអស់ចិត្តរីឯសែមកក្កដាមកពីខេត្តកែបផ្ដួលមួយអៀង ចាន់ល័ក្ខមកពីខេត្តព្រៃវែងនៅទឹកទី១។
ទម្ងន់៧៥គីឡូក្រាមឡាំង ឬទ្ធីក្រសួងមហាផ្ទៃប្រកួតចាញ់ម៉ៅ វិឆ័យក្រសួងការពារ
ជាតិដោយពិន្ទុនិងនៅឆៃរ៉ាត់ខេត្តកណ្ដាលប្រកួតចាញ់ញ៉ឹកឈៀងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅទឹកទី១។

អ្នឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះត្រៀមខ្លួនប្រកួតផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមតំណែងជាជើងឯកក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣នេះ ៕

Post navigation