Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បុរស​ចាស់​បំផុត​លើ​លោក​ប្រារព្ធ​ខួប​គម្រប់ ១២២ ឆ្នាំ​នៅ​ប្រេ​ស៊ីល គឺ​មួយ​ឆ្នាំ​គត់​ក្រោយ​យកឈ្នះ​លើកូ​វីដ ហើយ​នៅតែ​មាំមួន​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជនជាតិ​ប្រេ​ស៊ីលម្នាក់​ដែល​អះអាងថា​ជា​បុរស​ចាស់​ជាង​គេ​បំផុត​របស់​ពិភពលោក​បាន​ប្រារព្ធ​ខួប​គម្រប់​អាយុ ១២២ របស់​គាត់​គឺ​មួយ​ឆ្នាំ​គត់​បន្ទាប់ពី​បាន​យក​​ឈ្នះ​លើកូ​វីដ​១៩ ហើយ​គ្រួសារ​របស់គាត់​និយាយថា​គាត់ “​នៅតែ​មាំមួន​”​។​

​លោក អង់​ដ្រេ​លី​ណូ វី​រ៉ា ដា ស៊ី​ល​វ៉ា (Andrelino Vieira da Silva) ដែល​រស់នៅក្នុង​ទីក្រុង​អា​ផា​រី​ស៊ី​ដា​ដេហ្គោ​យ៉ានៀ (Aparecida de Goiania) ក្នុង​រដ្ឋ​ហ្គោ​យ៉ាស (Goias) ប្រទេសប្រេ​ស៊ីល កើត​នៅ​ថ្ងៃទី ៣ ខែ​កុម្ភៈ ឆ្នាំ ១៩០១ នេះ​បើ​យោងតាម​អត្តសញ្ញាណប័ណ្ណ​របស់គាត់​។​

​និវត្ត​ជន ដែល​មាន​ចៅ ១៣ នាក់ ចៅទួត ១៦ នាក់ និង​ចៅលួត​ម្នាក់ បាន​ប្រារព្ធ​ខួបកំណើត​ដ៏​សំខាន់​បំផុត​របស់​គាត់​កាលពីដើម​ខែ​នេះ​។​

​ប្រសិនបើ​អត្តសញ្ញាណប័ណ្ណ​របស់គាត់​គឺជា​ការពិត នោះ​មានន័យថា​គាត់​មាន​អាយុ ១២២ ឆ្នាំ ដែល​ធ្វើឱ្យ​គាត់​ក្លាយជា​មនុស្ស​ចាស់​ជាងគេ​ក្នុង​ពិភពលោក​។ ទោះ​យ៉ាងណា​លោក​ស៊ី​ល​វ៉ា​មិន​បាន​ព្យា​​យាម​ផ្ទៀងផ្ទាត់​អាយុ​របស់គាត់​ជាមួយនឹង​អង្គការ​កំណត់ត្រា​ពិភពលោក​ហ្គី​ន​ណេ​ស​នោះ​ទេ​។​

​កំណត់ត្រា​ផ្លូវការ​បច្ចុប្បន្ន​ត្រូវបាន​រក្សា​ដោយ​លោកយាយ ម៉ា​រៀ ប្រាន​យ៉ាស ម៉ូ​រេ​រ៉ា (Maria Branyas Morera) កើត​នៅ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ អាយុ ១១៥ ឆ្នាំ ដែល​បាន​ទទួល​ងារ​នេះ បន្ទាប់​ពី​ដូនជី​ជនជាតិ​បារាំង​ឈ្មោះ អង់​ដ្រេ (André) អាយុ ១១៨ ឆ្នាំ​បាន​ស្លាប់​កាលពី​ដើមឆ្នាំ​នេះ​៕

​លោក អង់​ដ្រេ​លី​ណូ វី​រ៉ា ដា ស៊ី​ល​វ៉ា អបអរ​ខួបកំណើត​គម្រប់ ១២២ ឆ្នាំ​របស់​គាត់​កាលពី​ថ្ងៃទី​០១ កុម្ភៈ ឆ្នាំ​២០២៣

Post navigation