Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បុរស​ម្នាក់ បាន​យក​អង្រែបុកគ្រឿង វាយ​យាយជី​ម្នាក់ ស្លាប់ ដោយសារ​ខឹង​គាត់ ស្តីបន្ទោស​

Views: 9

ដោយ​៖ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​៖ បុរស​ម្នាក់ បាន​យក​អង្រែបុកគ្រឿង វាយ​យាយជី​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ដោយសារ​ជនសង្ស័យ ខឹង​យាយជី​នោះ ស្តីបន្ទោស ។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ចំណុច​វត្ត​សំពៅ​អណ្តែត ស្ថិតក្នុង​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២​។​

​សមត្ថកិច្ច​ស្រុក​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ឈ្មោះ ហេង សុភាព ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ខ្នង​ក្រពើ ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែលជា​បុរស​អានា​ថា មកសុំ​លោកសង្ឃ នៅ​ជាមួយ​។ នៅមុន​កើតហេតុ ជនសង្ស័យ បាន​ក្រោក​ពី​ដេក ដើរទៅ​សួរ​យាយជី ឈ្មោះ តែង ឃុន អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​អូរ​តោង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ថា​មាន​បាយ​ហូប​អត់ គាត់​ឃ្លាន​។ ភ្លាមនោះ ជនរងគ្រោះ ក៏​តប​វិញ​ថា ” ឯង​គិតតែ​ពី​ដេក​សុ​ី អត់​មាន​ជួយ​ការងារ លោកសង្ឃ​សោះ តើ​មាន​បាយ​ឯណា ឱ្យ​ឯង​ហូប​ទៅ ” គ្រាន់តែ​ឮដូច្នេះ ជនរងគ្រោះ បាន​ស្តីឱ្យ​ខ្លួន​បែបនេះ ស្រាប់​មានចិត្ត​ខឹង បាន​ទាញ​អង្រែបុកគ្រឿង វាយ​ទៅលើ​ជនរងគ្រោះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​ប្រភព​ដដែល បាន​បន្តថាៈ ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ បាន​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង អនុវត្តតាម​នីតិវិធី​៕/V​

Post navigation