Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បុរសពោះម៉ាយម្នាក់ បន្សល់ទុកសំបុត្របីសន្លឹក ពាក់ព័ន្ធរឿងស្នេហាត្រីកោណ មុនពេលបំផ្ទុះគ្រាប់បែកបញ្ចប់ជីវិតខ្លួន

Views: 4

ដោយៈ ភ្នំខៀវ / បាត់ដំបងៈ បំផ្ទុះគ្រាប់បែកបញ្ចប់ជីវិតខ្លួនឯង របស់ បុរសពោះម៉ាយម្នាក់ បានបន្សល់ទុកសំបុត្រចំនួន បីសន្លឹក ពាក់ព័ន្ធរឿងស្នេហា​ត្រីកោណ នៅមុនពេលបំផ្ទុះ គ្រាប់បែក បញ្ចប់ជីវិតខ្លួន ។

ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថាៈ ក្រោយការធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងរបស់ បុរសពោះម៉ាយនេះ កម្លាំងជំនាញ បានរកឃើញកាបូបស្ពាយមួយ ដោយបានបន្សល់ទុក នូវកូនលិខិតចំនួន ៣ សន្លឹក ជារបស់អត្តឃាតជន ដែលវាជាពន្លឺបញ្ជាក់ពីអត្តសញ្ញាណ ពិតប្រាកដ និងហេតុផល នៃការសម្រេចចិត្តខ្លី បញ្ចប់ជីវិតខ្លួនឯង ទាំងមិនអាល័យ កូនប្រុសតូចម្នាក់ ដែលបានផ្ញើនឹងសាច់ញាតិ។

ករណីនេះ ក្រោយរំលងមួយថ្ងៃ សមត្ថកិច្ច បានបញ្ជាក់បន្ថែមថាៈ អត្តឃាតជន ឈ្មោះ ចិន ធុរ៉េន អាយុ ២៣ ឆ្នាំ ជាបុរសពោះម៉ាយ មានកូនមួយ និងជាបុគ្គលិកបម្រើការងារ​នៅក្នុងភោជនីយដ្ឋានមួយ នាក្រុងប៉ោយប៉ែត។

បុរសពោះម៉ាយ ខាងលើ ចុងក្រោយ ក៏មានទំនាក់ទំនងជាមួយនារីម្នាក់ នៅកន្លែងធ្វើការ ជាមួយគ្នា នាងមានឈ្មោះ ដាវ៉ាន់ អាយុជាង ២០ ឆ្នាំ ស្ថិតក្នុងសភាពជាស្ត្រីមេម៉ាយ កូនពីរក្នុងបន្ទុក។ ក្រោយការផ្សះផ្សា ជួសជុលបេះដូង គូស្នេហ៍ថ្មី បានជាងមួយឆ្នាំ ជាអកុសល អតីតប្តីរបស់នាង ដាវ៉ាន់ បានចេញពីពន្ធនាគារវិញ ដូចនេះ ក៏បានធ្វើឲ្យនាង ដាវ៉ាន់ ងាកទៅរកអតីតប្តីដើមរបស់នាងវិញ។ ការចែកផ្លូវគ្នា ជាលើកទី២ សារជាថ្មីទៀត នេះ បានធ្វើឲ្យប៉ះទង្គិចផ្លូវចិត្ត របស់បុរសអត្តឃាតជន ជាខ្លាំង ម្តងជាពីរដង រហូតដកខ្លួន គេចរសាត់អណ្តែត មកដល់ខេត្តបាត់ដំបង និងសម្រេចចិត្តគិតខ្លី នៅទីតាំងកើតហេតុតែ ម្តង។

ជាការបញ្ចប់ជីវិតខ្លួនឯង ដោយបំផ្ទុះគ្រាប់បែកនេះ អត្តឃាតជន បានបន្សល់ទុក នូវកូនសំបុត្រចំនួន បីសន្លឹក មានខ្លឹមសារថា ” ខ្ញុំចាញ់គ្រប់យ៉ាង ខ្ញុំនឿយហត់ហើយ ឲ្យខ្ញុំសុំទោស ដែលចាកចេញ ដោយមិនបានលា និងសូមអរគុណចំពោះចែឡា ចែដំ ចែង៉ា ដែលបានធ្វើល្អ លើខ្លួនកន្លងមក សូមជួយមើលកូនរបស់ខ្ញុំផង កុំឲ្យវាល្ងង់ដូចខ្ញុំ ប៉ាម៉ាក់ កូនសុំទោស ” ។

ហេតុការណ៍បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួននេះ ត្រូវបានបង្កការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុច ក្នុងបរិវេណវិមានសព (កន្លែងបញ្ចុះសពជនពលី ) ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ខេត្តបាត់ដំបង៕/V-PC

Post navigation