Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប៉ូលីស​នូវែ​លសេ​ឡង់​រឹបអូស​បាន​ថ្នាំញៀន​កូកាអ៊ីន​៣,៥​តោន​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​

Views: 12

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ប៉ូលីស​នូវែ​លសេ​ឡង់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​រកឃើញ​ថ្នាំញៀន​កូកាអ៊ីន​ជាង​៣​តោន​អណ្តែត​នៅ​តំបន់​ដាច់ស្រយាល​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បន្ទាប់​ពី​វា​ត្រូវ​​ក្រុម​ឈ្មួញ​និង​ពួក​លួច​ដឹក​ជញ្ជូន​ទម្លាក់​អោយ​អណ្តែត​ទំនងជា​ដើម្បី​អោយ​អ្នក​ដទៃមកយក​បន្ត​នៅ​ទីនោះ​។​

​ទោះ​ជា​មិន​បាន​ចាប់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់ តែ​ការរកឃើញ​ថ្នាំញៀន​ដ៏​ច្រើនសន្ធឹក​នេះ​ជាការ​វាយ​សំពង​ខាង​ហិរញ្ញវត្ថុ​ដល់​ក្រុម​ជួញដូរ​ថ្នាំញៀន​ទៅ​ពី​អាម៉េរិក​ខាងត្បូង​។​

​ស្នងការ​ប៉ូលីស​នូវែ​លសេ​ឡង់ លោក អ៊ែន​ឌ្រូ​វ ខូស​ធឺ​(Andrew Coster)​បាន​និយាយថា ថ្នាំ​កូកាអ៊ីន​៨១​ដុំ​នេះ​ត្រូវ​បាន​ទម្លាក់​អោយ​អណ្តែត​នៅត្រង់​ចំណុច​ឆ្លងកាត់​មួ​យ​និង​ត្រូវបាន​នាវា​កងទ័ព​ជើង​​ទឹក​ស្ទាក់​ចាប់បាន​។​

​លោក​ខូស​ធឺ បាន​និយាយថា​តំលៃ​លក់​នៅ​ទីផ្សារងងឹត​សំរាប់​ថ្នាំញៀន​នេះ​អាច​បាន​ប្រមាណ​៥០០​លាន​ដុល្លារ​នូវែ​លសេ​ឡង់​(៣១៦​ដុល្លារ​អាម៉េរិក​)​ហើយ​គោលដៅនៃ​ទំនិញ​នេះ​ទំនង​​ទៅកាន់​អូស្ត្រាលី​។​

​ប៉ូលីស គយ​និង​យោធា​បាន​ប្រទះ​ឃើញ​ថ្នាំញៀន​នេះ​ក្រោយ​ការបើក​ប្រតិបត្តិការ​Operation Hydros​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០២២ ដោយ​សហការ​ជាមួយ​ទីភ្នាក់ងារ​ជា​ដៃគូ​ជា​ច្រើន​ដើម្បី​កំណត់​និង​តាម​​ដាន​ចលនា​នាវា​ឬ​ទូក​ដឹក​ថ្នាំញៀន​៕

​ថ្នាំញៀន​៨១​ដុំ​ត្រូវបាន​ទម្លាក់​អោយ​អណ្តែត​ទឹក និង​ត្រូវ​កងទ័ពជើងទឹក​នូវែ​លសេ​ឡង់​ប្រទះឃើញ​

Post navigation