Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប៉ូលិស​កម្ពុជា​បង្ក្រាប​ក​រ​ណី​ដឹកជញ្ជូន​គ្រឿងញៀន​ជាង ៩០០​គីឡូ និង​ចាប់​ជនជាតិ​៥​នាក់​

Views: 4

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​សមត្ថកិច្ច​កម្ពុជា​បានធ្វើការ​បង្ក្រាប​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ប្រមាណ​ជាង ៩០០​គីឡូក្រាម និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៥​នាក់ នៅក្រៅ​ទំនប់​កោះ​ព្រាប ក្នុង​ដែនសមុទ្រ​ស្ថិតនៅ​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ហើយ​មកដល់ពេលនេះ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​ដើម្បី​យកមក​ផ្តន្ទាទោស​។​

ការបង្ក្រាប​នេះ បានធ្វើ​ឡើង​កាលពី​យប់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ ដោយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំ​ដែនទឹក ។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា នៅ​យប់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​២០:៣០​នាទី ក្រោយ​បានទទួល​ព័ត៌មាន​ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ថា​មាន​ករណី​ជួញដូរ​គ្រឿងញៀន កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ទឹកបាន​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចេញ​ពួនស្ទាក់​នៅ​ខាងក្រោយ​ផ្ទះ​ជនសង្ស័យ ជនជាតិ​ចិន​ចំនួន ០៥​នាក់ ត្រង់​និយាម​កា​10°40.051N-103°31.320E ខាងក្រៅ​ទំនប់​កោះ​ព្រាប​ក្នុង​ដែនសមុទ្រ​ស្ថិតនៅ​ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ដោយបាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៤៤​ដុំ ក្នុង​០១​ដុំ មាន​ទម្ងន់ ២១​គីឡូក្រាម (​ទម្ងន់​សរុប ចំនួន ៩២៤​គីឡូក្រាម​)​និង​ដកហូត​មធ្យោបាយ​អូប័រ​ចំនួន ០១​គ្រឿង​(​ម៉ាស៊ីន​កម្លាំង​១,២០០​សេះ​), ទូក​ឈើ​(​ម៉ាស៊ីន​កម្លាំង ១៦០​សេះ​) ចំនួន ០១​គ្រឿង​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​បន្តថា ជនសង្ស័យ​ទាំង ០៥ មានដូចជាៈ
១.​ឈ្មោះ TONG JIAN XIN ភេទ​ប្រុស អាយុ ៧១​ឆ្នាំ ជនជាតិ​ចិន​
២.​ឈ្មោះ GAO ZHI XIN ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ចិន​
៣.​ឈ្មោះ LI YONG XIN ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន​
៤.​ឈ្មោះ ZHONG JIAN LIN ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន​
៥.​ឈ្មោះ YAN XI TONG ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ចិន​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យ​និង​ម្សៅ​ក្រាម​ពណ៌​ថ្លា បាន​បញ្ជូនទៅ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​អនុវត្តតាម​នីតិវិធី​ប​ន្ត ចំណែក​អូប័រ​និង​ទូក​ត្រូវបាន​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ទីបញ្ជាការ​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​តាម​បញ្ជា​លោក អភិបាលខេត្ត​ព្រះសីហនុ​៕​

Post navigation