Cambodia

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​០៨​នាក់​និង​ដកហូត​គ្រឿងញៀន​២០៩​កញ្ចប់​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: កម្លាំង​នគរបាល​ខណ្ឌដូនពេញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់ និង​ដកហូត​វត្ថុតាង​គ្រឿងញៀន​២០៩​កញ្ចប់ ស្មើនឹង​ទម្ងន់​៦៤.៤២​ក្រាម ដើម្បី​អនុវត្តតាម​នីតិវិធី​។​

​យោងតាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ឱ្យដឹងថា ការបង្ក្រាប​គ្រឿងញៀន​ខា​ង​លើ​ធ្វើ​ឡើងជា​បន្តបន្ទាប់​រយៈ​ពេល​០២​ថ្ងៃ​ជាប់​គ្នា គឺ​ថ្ងៃទី​២៣ និង​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​តំបន់​មិន​រៀបរយ​ស្មុគស្មាញ​ដោយ​គ្រឿងញៀន​ចំណុច​ក្តាន់​ពីរ ផ្លូវ​រថភ្លើង ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ការបង្ក្រាប​នោះ សមត្ថកិច្ច​ចាប់យក​នូវ​វត្ថុតាង​រួមមានៈ គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​២០៩​កញ្ចប់​តូចធំ ស្មើនឹង​ទម្ងន់ ៦៤.៤២​ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​០១​គ្រឿង ដាវ​កែច្នៃ​០១​ដើម​។ ជនសង្ស័យ​គ្រឿងញៀន​ទាំង​០៨​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ត្រូវបាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ កសាង​សំណុំរឿង​ចាប់​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ខណ្ឌដូនពេញ អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ដាក់ចេញ​នូវ​បទបញ្ជា​និង​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​បង្ការ​ទប់ស្កាត់​បញ្ហា​បទល្មើស​គ្រឿងញៀន​នៅក្នុង​រាជធានី​ភ្នំពេញ ទាំង​សកម្មភាព​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​តូច និង​ទ្រង់ទ្រាយ​ធំ ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ពង្រឹង​សន្តិសុខ នាំមក​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង​។​ទន្ទឹម​ដែល​រដ្ឋាភិបាល​កម្ពុជា​បានដាក់​បញ្ជាការ​បង្កើន​សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គ្រា​ដែល​ចរាចរណ៍ គ្រឿង ញៀន​បាននិងកំពុង​កើនឡើង​ឥតឈប់ឈរ​។ ការដាក់​បញ្ជា​នេះ បាន​ធ្វើឡើង​តាមរយៈ​សារាចរ​ណែនាំ​មួយ​ចុះ ហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​កាលពី​ថ្ងៃទី​១៦​វិច្ឆិកា​កន្លងទៅ​ថ្មីៗ​នេះ​។​

​គួរ​បញ្ជាក់ថា សារាចរ​ដែល​បាន​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ពាក់ព័ន្ធ​និង​ជម្រុញ​នៃ​ការបង្កើន​ចាត់វិធានការ​គ្រឿងញៀន​បាន​សរសេរ​ទៀតថា ផលិតផល​អាភៀន​មួយចំនួនធំ​ត្រូវបាន​ក្រុម​ឈ្មូ​ញ​ទុច្ចរិត ប្តូរ​មក​ផលិត​គ្រឿងញៀន​សំយោគ​ដែល​ប្រភេទ​សារធាតុ​ញៀន​ទាំងនោះ​ងាយស្រួល​ក្នុង​ការផលិត​, កែច្នៃ ងាយ​រកសារ​ធាតុគីមី​ផ្សំ​និង​ឧបករណ៍​ផលិត ព្រមទាំង​មិន​រើស​ភូមិសាស្ត្រ​និង​ទីតាំង​ផលិត ឡើយ​។ សារាចរ​រាជរដ្ឋាភិបាល បានសរសេរថា​ការប្រែប្រួល​នោះ​ហើយ បាន​ក្លាយជា​កត្តា​ជម្រុញ​ទីផ្សារ​គ្រឿងញៀន​សំយោគ រីក​កាន់តែ​ធំ​ទាំង​ក្នុង​និង​ក្រៅ​តំបន់ ដែល​ក្នុងនោះ​កម្ពុជា​ក៏​បាននិងកំពុង​ទទួល​រងគ្រោះ​ដោយសារ ឥទ្ធិពល​នេះ​ផងដែរ​។ បានដាក់​ចេញ​ទិសដៅ​រារាំង​ទប់ស្កាត់​ចំនួន​៧​ចំណុច​ក្នុងនោះ រួមមាន​ការបង្កើន​ស​កម្ម​ភាព​កាន់តែ​ផុសផុល​ដើម្បី​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រឆាំង​, ការលើកកម្ពស់​ស្មារតី ផ្សព្វ ផ្សាយ​អប់រំ​ឱ្យបាន​ទូលំទូលាយ ស៊ីជម្រៅ​ចំ​គោលដៅ និង​មុខសញ្ញា​គ្រប់​ទីកន្លែង​, ដោយ​ត្រូវអនុវត្ត​ទិស ស្លោក «​បី​កុំ មួយ​រាយការណ៍​» ដែល​មានន័យថា កុំ​ពាក់ព័ន្ធ​, កុំ​អន្តរាគមន៍​, កុំ​លើកលែង និង​មួយ​រាយការណ៍ គឺ​ត្រូវ រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់​ករណី​បទល្មើស​គ្រឿងញៀន​៕​

Football news:

Solskjaer on 3-2 with Liverpool: Manchester United won on their own terms. It's a good feeling
Hames scored 10 (3+7) points in Everton's home matches. Away - 0
Suarez scored his 12th goal of the La Liga season. Messi has 11
Miller on the Manchester United defeat: Devastated. There is no second chance in knockout football
Game of Thrones actor on Liverpool: Manchester United would have been destroyed a year ago. Huge progress
Ricard Puig: It's a pretty tough season, I'm not used to playing so little. Scoring with a header is something unreal
Khabib: I am preparing for my debut in big football. I am a free agent