Cambodia

​អាជ្ញា​បណ្ណ​ចំនួន​៣ របស់​ក្រុមហ៊ុន Chuan Wei ត្រូវបាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​លុបចោល​

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី ពី​ការសម្រេច​លុប​អាជ្ញា​បណ្ណ​ចំនួន​៣ របស់​ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍​ឱ្យដឹងថា​អាជ្ញា​បណ្ណ​ទាំងនោះ​រួមមាន ១) អាជ្ញា​បណ្ណ​សេវា​សំឡេង​តាមរយៈ​ពិធីការ​អ៉ី​ន​ធឺ​ណិ​ត​, ២) អាជ្ញា​បណ្ណ​សេវា​ទូរ​សព្ទ​ចល័ត 4G និង ៣) អាជ្ញា​បណ្ណ​សេវា​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​។​

​ទោះបីយ៉ាងណា​ក្រសួង​ប្រៃសណីយ៍​ក៏បាន​បញ្ជាក់ដែរថា​ក្រសួង​នឹង​រក្សាទុក​អាជ្ញា​បណ្ណ​សេវា​អ៉ី​ន​ធឺ​ណិ​ត (ISP) ឱ្យ​ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd បន្តធ្វើ​អាជីវកម្ម​ដដែល ប្រសិនបើ​ក្រុមហ៊ុន​សងបំណុល​ដែល​ជំពាក់​រដ្ឋ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍​ដដែល​នេះ​បញ្ជាក់ដែរថា​គិត​រហូតមក​ដល់ពេលនេះ កន្លងមក​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានសម្រេច​លុប និង​ព្យួរ​អាជ្ញា​បណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន ១៧ ក្រុមហ៊ុន រួចមកហើយ​។​

​ក្រសួង​នឹង​បន្ត​ចាត់វិធានការ​លុប​អាជ្ញា​បណ្ណ របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងឡាយណា ដែល​គេចវេះ​មិន​អនុវត្ត​តាមច្បាប់ និង​មិន​គោរព​តាម​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ ដូចជា​មិនមាន​ប្រតិបត្តិការ មិនបាន​ធ្វើ​ស្វ័យ​ប្រកាស​បង់​ចំណូល​ត្រឹមត្រូវ មិន​ផ្តល់​ឯកសារ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​គ្រប់គ្រាន់ មិន​សងបំណុល ឬ​មិន​បង់​ចំណូល​ជូន​រដ្ឋ ជាដើម​។​

​ក្រសួង​ប្រៃសណីយ៍​បាន​ជំរុញ​ឲ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់ អនុវត្ត​ឱ្យបាន​ពេញលេញ​តាមច្បាប់ បទ​ប្បញ្ញត្តិ និង​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Kramaric scored the 74th goal in the Bundesliga, breaking Olic's record among Croats
Suarez has 12 goals in his first 15 games for Atletico - the best start in La Liga for a new club since Ronaldo
16-year-old Small - the youngest player in the history of Everton
Solskjaer on 3-2 with Liverpool: Manchester United won on their own terms. It's a good feeling
Hames scored 10 (3+7) points in Everton's home matches. Away - 0
Suarez scored his 12th goal of the La Liga season. Messi has 11
Miller on the Manchester United defeat: Devastated. There is no second chance in knockout football