ដោយ:រ៉ាម៉ន/ភ្នំពេញ:ដោយទទួលបានបទបញ្ជាពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការរដ្ឋបាលខណ្ឌ ព្រមទាំងមានការសម្របសម្រួលលពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហោ វាសនា អភិបាលរងខណ្ឌកំបូល រួមជាមួយលោក គន់ ចាន់សុភារី នាយករងរដ្ឋបាល បានដឹកនាំមន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ដោយមានការចូលរួមសហការពីនគរបាល អាវុធហត្ថខណ្ឌ និងមន្ត្រីសណ្តាប់ធ្នាប់ខណ្ឌ ចុះបិទទីតាំងកត់កន្ទុយលេខ មួយកន្លែងជាលើកទីពីរ ឃាត់ខ្លួនមនុស្ស២នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនមករក្សាទុក។ ទីតាំងកត់កន្ទុយលេខនេះ ស្ថិតនៅផ្ទះលេខ១៥ ផ្លូវលេខ៦(បុរីពិភពថ្មីកំបូល១) ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល៕

