Cambodia

អាជ្ញាធរ​ និង​ជំនាញ​ ត្រូវ​ឆ្លើយតប​ជាបន្ទាន់​រាល់​សំណូមពរ​របស់​ពលរដ្ឋ​ពី​បញ្ហា​ទាក់ទង​ផ្លូវ ​ស្ពាន ដែល​ពិបាក​ធ្វើដំណើរ​

កំពត ៖ អភិបាលខេត្ត​កំពត ជំរុញ​ដល់​អាជ្ញាធរ មន្ត្រី​ជំនាញ និង​ពាក់ព័ន្ធ ឲ្យ​ដោះស្រាយ និង​ឆ្លើយ​តប​ជាបន្ទាន់​ពេល​ទទួល​បាន​សំណូមពរ​ផ្សេងៗ​ ពិសេស​បញ្ហា​ទាក់ទង​នឹង​ផ្លូវ ​ស្ពាន ពិបាក​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​រ​បស់​ប្រជាពលរដ្ឋ ទៅ​ប្រកបមុខរបរ​រកស៊ី​ទទួល​ទាន ឬ​ទៅ​ក្នុង​គោលបំណង​ផ្សេងៗ​ទៀត​នោះ​។

ការ​ជំរុញ​បែបនេះ ខណៈ ​លោក ជាវ តា​យ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពត ក្នុង​ឱកាស ​នៃ​ដំណើរ​ចុះ​សួរ​សុខទុក្ខ និង​ស្វែងយល់ បញ្ហា​សំណូមពរ បញ្ហា​ប្រឈម បញ្ហា​កង្វល់​របស់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ត្រពាំង​សង្កែ និង​ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្ត​កំពត កាលពី​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២០​។ ក្នុង​នោះ ដោយមាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​ មន្ទីរ​អង្គភាព​ ជំនាញ​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ដល់​ការ​ដោះស្រាយ​បញ្ហា សំណូមពរ​មួយ​ចំនួន ទាក់ទង​ផ្លូវថ្នល់ និង​ស្ពាន ពិបាក​ធ្វើដំណើរ​ឆ្លង​កាត់ ​ពិសេស​ក្នុង​រដូវវស្សា​ភ្លៀង​ធ្លាក់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

​លោក ជាវ តា​យ អភិបាលខេត្ត បាន​បន្ត​បញ្ជាក់​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន គឺ​ សម្ដេច​ ​តែងតែ​ក្រើនរំលឹក​ដល់​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ឲ្យ​មានការ​យកចិត្ត​ទុក​ដាក់ ​រួមសុខ ​រួម​ទុក្ខ ដោះស្រាយ​រាល់​បញ្ហា សំណូមពរ ក្តី​កង្វល់ ការ​លំបាក​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ប្រទេស​។

ជាង​នេះ​ទៅ​ទៀត ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​ការងារ​អាទិភាព​មួយ ហើយ​ជានិច្ចកាល​ សម្ដេច ​តែងតែ​បាន​លើក​ឡើង​ថា “ មាន​ផ្លូវ គឺ​មាន​សង្ឃឹម ”។

យ៉ាងណាមិញ សម្រាប់​ខេត្ត​កំពត ក៏​ដូចគ្នា​ដែរ រាល់​បញ្ហា និង​សំណូមពរ ​អាជ្ញាធរ​ និង​ជំនាញ​ពាក់​ព័ន្ធ ត្រូវតែ​ប្រញាប់​ដោះស្រាយ និង​ឆ្លើយតប​ទៅ​ប្រជាពលរដ្ឋ​ជាបន្ទាន់ ពិសេស​បញ្ហា​ទាក់ទង​ផ្លូវថ្នល់ និង​ស្ពាន សម្រាប់​ធ្វើ​ដំណើរ​ទៅមក​ប្រចាំថ្ងៃ។

​លោក​អភិបាល ​ក៏បាន​បញ្ជាក់​ទៀត​ថា រាល់​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ មិន​មាន​បញ្ហា​អ្វី ជា​ឧបសគ្គ​ដែល​ដោះស្រាយ​មិនបាន​នោះ​ឡើយ ឲ្យ​តែមាន​ឆន្ទៈ ​និង​កិច្ចសហការ សាមគ្គី​គ្នា​ល្អ ទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន។​ ដូច្នេះ​ការដោះស្រាយ​បញ្ហា​ទាំងឡាយណា​ដែល​កើត​នៅ​ក្នុង​មូលដ្ឋាន​នីមួយៗ គឺ​ត្រូវ​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់ រួមគ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​ទទួលខុសត្រូវ ដើម្បី​ផលប្រយោជន៍​រួម គឺ​ដំណោះ​ស្រាយ ត្រូវតែ​អាច​កើត​ចេញ​បានជា​លទ្ធផល​ពុំខាន​ឡើយ​។

​ជាមួយ​លទ្ធផល ​នៃ​ការ​ដោះស្រាយ​រាល់​បញ្ហា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ លោក ជាវ តា​យ ​បាន​ដោះស្រាយ និង​ឆ្លើយតប​សំណូមពរ​ពលរដ្ឋ​ទាំងពីរ ឃុំ​ចំនួន​៤​ចំណុច ៖
ទី​១-​អាជ្ញាធរ មន្ត្រី​ជំនាញ និង​ពាក់ព័ន្ធ ត្រូវ​បាន​ដាក់​លូ​ដោះ​ទឹក​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ឆ្លងកាត់​បាន​ ខណៈ​ដែល​ស្ពាន​នៅលើ​ផ្លូវ​លេខ​១៣៩ ​កំពុង​សាងសង់​នៅមុខ​សាលាឃុំ​ត្រពាំង​ព្រីង​ជា​បណ្ដោះ​អាសន្ន​, ទី​២-​អាជ្ញាធរ​ឃុំ ​ត្រូវ​ជំរុញ​ការសាងសង់​ផ្លូវ​១​ខ្សែ ប្រវែង​១០០០​ម៉ែត្រ​ ក្នុង​ភូមិ​អង្គ ឃុំ​ត្រពាំង​ព្រីង ​ឲ្យ​បាន​ឆាប់រហ័ស ដោយ​ប្រើប្រាស់​ថវិកា​មូលនិធិ​ប្រចាំ​ឆ្នាំ​របស់​ឃុំ​.​ ទី​៣- បាន​សម្រប​សម្រួល​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ ដើម្បី​ពង្រីក​ការសាងសង់​ផ្លូវ​បេតុង​ប្រវែង​ជិត​៣០០​ម៉ែត្រ ទទឹង​២​ម៉ែត្រ ចូល​ផ្ទះ​ពលរដ្ឋ​ប្រមាណ​ចំនួន​២០​គ្រួសារ​តាម​ការស្នើសុំ និង​ ទី​៤-​ដោះស្រាយ​ឆ្លើយតប​តាម​សំណើ​របស់​ប្រជាពលរដ្ឋ ដើម្បី​ពង្រីក​ និង​ចាក់​គ្រួស​ក្រហម លើ​ផ្លូវ​ចូល​ផ្ទះ​របស់​ពួកគាត់​ ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​របស់​លោក​អភិបាលខេត្ត​៕
អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

សូមចុចអាន ៖ ស្ថាប័នរដ្ឋ​និង​ផ្នែក​ឯកជន ​រួមគ្នា​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនឈាម​និង​គ្រុន​ឈី​ក

 

ពិសី

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

Football news:

Solskjaer on penalty: Tough decision. De Gea made an incredible save, but the rules are the rules
It's time to learn the names of new Borussia heroes. Now there are 17-year-old boys making goals
Paulo Fonseca: it's Important to bring Smalling back to Roma. We have only 3 Central defenders
Arteta about 2:1 with West ham: Arsenal made life difficult for themselves with losses, but they fought and believed in victory
Palace midfielder Townsend: Could have beaten Manchester United with a bigger difference. We had moments
Philippe Coutinho: I am motivated and I want to work hard to make everything work out well on the pitch
Torres on Chelsea: I Thought I could remain a top player, but I was unstable. Although there were enough successes