Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរ បាន​នឹង​កំពុង​ជួសជុល​ផ្លូវ នៅក្នុង​សង្កាត់​ខ្លះ នៃ​ក្រុង​សិរីសោភ័ណ

Views: 2

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នា​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២២ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​ក្រុង​សិរីសោភ័ណ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បាន​អញ្ជើញ​ចុះ​នាំយក​គ្រឿងចក្រ ជួសជុល​ផ្លូវ ដែល​រង​ការខូចខាត ដោយ​ក្រាល​ថ្ម​មិច និង​ស្ថាបនា​មកជា​ផ្លូវ​បេតុង នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។​

​មន្ត្រី​សាលាក្រុង​សិរីសោភ័ណ បានឱ្យដឹងថាៈ នា​រសៀល​ដដែល អាជ្ញាធរ ក៏​បន្តធ្វើ​ពិធី​បើក ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង ៦​ខ្សែ ក្នុង​សង្កាត់​កំពង់ស្វាយ និង ៣​ខ្សែ ក្នុង​សង្កាត់​អូរ​អំបិល ថែមទៀត​។​

​ដោយឡែក កាលពី​ថ្ងៃទី​៣០ ខែឧសភា លោក​ក៏បាន​ចុះ​ពិនិត្យ និង​ចាក់​ថ្ម​មិច សម្រួល​ផ្លូវ​កៅស៊ូ (​ផ្លូវ​ចេញពី​ឃុំ​ភ្នំ​ដី​-​ណាំតៅ ស្រុក​ភ្នំស្រុក ) ដែល​រង​ការខូចខាត មួយចំនួន ក្នុងភូមិ​សាស្ត្រ ឃុំ​ណាំតៅ ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ របស់​បងប្អូន ប្រជាពលរដ្ឋ​៕V​-PC

Post navigation