Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាល្លឺម៉ង់ ចាប់ផ្តើមដំណើរការប្រគល់​រថក្រោះ​ទៅកាន់​អ៊ុ​យក្រែន​

Views: 3

​ប្រែ​សម្រួលៈ​បំណង​(rfi.)៖​រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់​កាលពី​ថ្ងៃពុធ​ទី​១​កុម្ភៈ បាន​ធ្វើ​ពិធី​លា​រថក្រោះ​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៊ែរ​ឡាំង​ត្រូវប្រគល់​អោយ​អ៊ុ​យក្រែន តែ​ក៏​ជាការ​កត់​​សំគាល់​ការបាត់បង់​សំរាប់​កងកម្លាំងប្រដាប់អាវុធ​អាល្លឺម៉ង់​ដែល​បំពាក់​គ្រឿង​សព្វាវុធ​មិន​ជាធំដុំ​។​

​ការប្រគល់​រថក្រោះ​ដែល​ត្រូវបាន​ប្រកាស​កាលពី​សប្តាហ៍​មុន​មាន​ភាពចាំបាច់​ដើម្បីអោយ​«​អ៊ុយ​ក្រែន​ឈ្នះ​សង្គ្រាម​» នេះ​បើ​តាម​រដ្ឋមន្ត្រី​ការពារ​ជាតិ​បូរី​ស ពី​ស្តូរី​យូ​ស​( Boris Pistorius)​បាន​​និយាយ​ពេល​លោក​ចុះ​ទៅ​កាន់​បន្ទាយ​យោធា​មួយ​នៅ​ទីក្រុង​អរ​ហ្គូស​ដ​ហ្វ​(Augustdorf)​។​

​ជាមួយនឹង​ទាហាន​៥៥០​នាក់​ប្រចាំការ​ក្នុង​បន្ទាយ​នេះ ការបាត់បង់​រថក្រោះ​ខ្លា​រខិន​Leopard 2​ចំនួន​១៤​គ្រឿង​ធ្វើអោយ​ពួកគេ​មាន​អារម្មណ៍​ចង់​ស្រក់​ទឹកភ្នែក នេះ​បើ​តាម​ការបញ្ចេញ​អោយដឹងពី​​លោក ពី​ស្តូរី​យូ​ស​។​​លោក​បាន​និយាយថា​«​បេះដូង​របស់​គេ​ស្ទើរ​ប្រេះ​ដោយសារតែ​បាត់បង់​រថក្រោះ​ទាំងនេះ តែ​ពួកគេ​យល់​ថា​ផ្លូវ​​ទៅ​អ៊ីចឹង​ហើយ​គ្មានអ្វី​អាច​រារាំង​បាន​ទេ​។​អ៊ុយ​ក្រែន​ត្រូវ​ការរាល់​ការគាំទ្រ​ដែល​យើង​អាច​ផ្តល់​​អោយ​។​ខ្ញុំ​មាន​បេះដូង​ពីរ​ចំណែក មួយ​ទទួលខុសត្រូវ​សំរាប់​កងទ័ព​អាល្លឺម៉ង់​និង​មួយទៀត​សំរាប់​កងទ័ព​អ៊ុ​យក្រែន​»​។​

​អាល្លឺម៉ង់​ឥឡូវ​មានបំណង​ប្រគល់​រថក្រោះអោយ​អ៊ុយ​ក្រែន​នៅ​ចុង​ខែ​ក្រោយ ឬក៏​ដើម​ខែ​មេសា ជា​ផ្នែក​មួយនៃ​ការសន្យា​របស់​ប្រទេស​ក្នុង​សម្ពន្ធមិត្ត​ថា​នឹង​ផ្តល់អោយ​អ៊ុយ​ក្រែន​នូវ​រថក្រោះ​ប្រយុទ្ធ​ធុ​ននេះ​១២០​ទៅ​១៤០​គ្រឿង​។​តែ​មុន​ពេល​ពួក​វា​ទៅដល់​សមរភូមិ ទាហាន​អ៊ុយ​ក្រែន​ត្រូវ​រៀនប្រើ​និង​ថែទាំ​ជួសជុល​រថក្រោះ​ទំនើប​បំផុត​ទាំង​នេះ​ជាមុន ហើយ​ការហ្វឹកហាត់​ប្រើ​ដ៏​ខ្លាំង​នឹង​ចាប់ផ្តើម​នៅ​បី​បួន​ថ្ងៃ​ទៀត​នៅក្នុង​ប្រទេស​អា​ល្លឺ​​ម៉ង់​៕

​ក្រសួង​ការពារជាតិ​អាល្លឺម៉ង់​សន្យា​ប្រគល់​រថក្រោះ​Leopard​ដល់​អ៊ុយ​ក្រែន​អោយ​បាន​លឿន តែ​ទាហាន​អ៊ុយ​ក្រែន​ត្រូវ​រៀន​ប្រើ​រថក្រោះ​ទំនើប​ទាំងនេះ​ជាមុន​ហើយ​វា​អាច​ចំណាយ​ពេល​ប្រាំមួយ​សប្តាហ៍​

​រដ្ឋមន្ត្រី​ការពារជាតិ​បូរី​ស ពី​ស្តូរី​យូ​ស ឈរ​ក្បែរ​រថក្រោះ​Leopard 2​

Post navigation