Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​ធានាបាន​កិច្ចព្រមព្រៀង​ជាមួយ​ហូឡង់​និង​ជប៉ុន​លើ​ការកំហិតការ​នាំចេញគ្រឿង​ម៉ាស៊ីន​ផលិត​បន្ទះ​​ឈីប​ទៅកាន់​ចិន​

Views: 10

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សហរដ្ឋ​អាម៉េរិក​ធានា​បាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ប្រទេស​ហូ​ឡង់​និង​ជប៉ុន​ក្នុងការ​រឹតបន្តឹង​ការនាំ​ចេញ​គ្រឿង​ម៉ាស៊ីន​ផលិត​បន្ទះ​ឈីប​ទំនើប​ខ្លះ​ទៅ​កាន់​ប្រទេស​​ចិន នៅក្នុង​កិច្ចពិភាក្សា​ដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​ប្ល៊ុ​ម​ប៊ឺ​ក​( Bloomberg)​។​

​របាយការណ៍​បាន​និយាយថា កិច្ចព្រមព្រៀង​នឹង​ពង្រីក​ការគ្រប់គ្រង​ការនាំ​ចេញ​ខ្លះ​ដែល​សហរដ្ឋ​អាម៉េរិក​បាន​អនុម័ត​កាលពី​ខែតុលា​លើក្រុមហ៊ុន​នៅក្នុង​ប្រទេស​សម្ពន្ធមិត្ត​ទាំងពីរ រួមមាន​ក្រុម​​ហ៊ុន​ASML Holding NV, Nikon Corp និង Tokyo Electron Ltd​។​

សូមបញ្ជាក់ថា ​ពួក​មន្ត្រី​ទៅ​ពី​ហូ​ឡង់​និង​ជប៉ុន​បាន​ស្ថិតនៅ​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ នៅក្នុង​កិច្ចពិភាក្សា​ដឹកនាំ​ធ្វើ​ដោយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ប្រចាំ​សេត​វិមាន​លោក ជែក ស៊ុល​លី​វ៉ាន​( Jake Sullivan)​។​

​ច​ន ឃឺ​ប៊ី​(John Kirby)​អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​សេត​វិមាន មុននេះ​បាន​និយាយថា ពួក​មន្ត្រី​បាន​កំពុង​ពិភាក្សា​អំពី​បញ្ហា​«​សំខាន់​ចំពោះ​ពួក​យើង​ទាំង​បី​នៅទីនេះ​។​ពិតណាស់ វា​ពាក់ព័ន្ធ​នឹង​សន្តិ​​សុខ​និង​សុវត្ថិភាព​នៃ​បច្ចេកវិទ្យា​កំពុង​ងើប​ស្ទុះ​ឡើង​»​។​

​ប្រភព​ដឹង​បញ្ហា​នេះ​បាន​និយាយថា ការ​កំហិត​លើ​ការនាំ​ចេញ​គ្រឿង​បរិក្ខារ​ផលិត​បន្ទះ​ឈីប​(​អ៊ី​សេ​)​ទៅកាន់​ចិន​ស្ថិត​ក្នុង​របៀប​វារ​កំពូល​នៃ​កិ​ច្ចពិភាក្សា​នៅ​ក្រុង​វ៉ាស៊ីនតោន​។​

​ការទាក់ទាញ​អោយ​ហូឡង់​និង​ជប៉ុន​ចូលរួម​ការគ្រប់គ្រង​ការ​នាំ​ចេញ​ទៅ​កាន់​ចិន​នេះ​នឹង​ជា​ជ័យជម្នះ​ការទូត​ធំ​មួយ​សំរាប់​រដ្ឋការ​របស់​លោក​ចូ បៃ​ដិនដែល​កាលពី​ខែតុលា​បានប្រកាសធ្វើ​ការរឹត​បន្តឹង​​ទូទៅលើ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំងចំពោះ​ការទទួលបាន​នូវ​បច្ចេកវិទ្យា​ផលិត​បន្ទះ​ឈីប​អាម៉េរិ​ក ក្នុងគោលបំណងពន្យឺត​ភាពជឿនលឿន​ទៅមុខ​នៃ​យោធា​និង​បច្ចេកវិទ្យា​ចិន​៕

​អាម៉េរិក​ផ្តោតលើ​ឧស្សាហកម្ម​បន្ទះ​ឈី​បចិន​នៅក្នុងកា​ររឹតត្បិត​ការនាំចេញ​ជុំថ្មី​

Post navigation