Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​យោធា​ទោះជា​កូរ៉េខាងជើង​ព្រមាន

Views: 1

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​បានធ្វើ​សមយុទ្ធ​រួមគ្នា​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​តែ​មួយ​សប្តាហ៍​ដោយ​ប្រើ​យន្តហោះ​ស៊េរី​ទំនើប​ចុងក្រោយ​របស់​ប្រទេស​ទាំង​ពីរ ទោះជា​កូរ៉េ​ខាងជើង​បាន​ត្អូញត្អែរថាលំ​ហាត់​យោធា​នេះ​នឹង​រឹតតែ​បង្កើន​ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ​ក្តី​។​

​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​សមយុទ្ធ​ទ័ពអាកាស​រួមគ្នា​​លើ​សមុទ្រ​នៅ​ខាងលិច​ឧបទ្វីប​កូរ៉េ​កាលពី​ថ្ងៃ​សុក្រ​ទី​៣​កុម្ភៈ ដោយ​ប្រើប្រាស់​យន្តហោះ​ដូចជា​F35A​របស់​កូរ៉េ​ខាងត្បូង​រួមជាមួយ F-22 និង F-35B​របស់​សហរដ្ឋ​អាម៉េរិក នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​មួយ​ផ្សាយ​ដោយ​យោធា​កូរ៉េខាងត្បូង​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា កងទ័ពអាកាស​នៃ​ប្រទេស​ទាំង​ពីរ​«​នឹង​បន្ត​ការហ្វឹកហាត់​រួមគ្នា​ដើម្បី​ពង្រឹង​សមត្ថភាព​ឆ្លើយតប​និង​ការត្រៀមខ្លួន​ទល់នឹង​ការ​គំរាម​ប្រើ​នុយក្លេអ៊ែរ​និង​កាំជ្រួច​ពី​កូរ៉េខាងជើង​»​។​

​កាលពី​ឆ្នាំមុន កូរ៉េ​ខាងជើង​បាន​ធ្វើកា​រ​សាកល្បង​កាំជ្រួច​ផ្លោង​ក្នុង​ចំនួន​ច្រើន​បំផុត​មិន​ដែន​ធ្លាប់មាន ទោះជា​ជាប់​បំរាម​ក្នុង​សេចក្តីសំរេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គ​ការ​សហប្រជាជាតិ​ក៏​ដោយ​។​រដ្ឋ​កុំម្មុយនីស្ត​ឯកោ​មួយ​នេះ​ក៏​បើក​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ឡើងវិញ ជាហេតុ​នាំ​អោយ​មាន​ការ​ប៉ាន់ស្មាន​ថា កូរ៉េខាងជើង​អាច​នឹង​សាកល្បង​នុយក្លេអ៊ែរ​នៅពេល​ណា​មួយ​ជា​លើកដំបូង​គិត​ចាប់តាំងពី​ឆ្នាំ​២០១៧​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួងការបរទេស​កូរ៉េ​ខាងជើង​បាន​និយាយថា សមយុទ្ធ​មុនៗ​របស់​អាម៉េរិក​និង​សម្ពន្ធមិត្ត​ខ្លួន​បាន​ឡើងដល់​«​ខ្សែបន្ទាត់​ក្រហម​ខ្លាំង​»​និង​គំរាម​ប្រែ​ក្លាយ​ឧបទ្វីប​កូរ៉េ​ទៅជា​«​ឃ្លាំង​អាវុធ​ដ៏​ធំ និង​ជា​តំបន់​សង្គ្រាម​ស្លាប់​រស់​ខ្លាំង​ជាង​មុន​»​មួយ​។​

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ម្សិលមិញ​ក៏បាន​ព្រមាន​ប្រើ​សព្វាវុធ​នុយក្លអ៊ែរ​ទល់​នឹង​នុយក្លេអ៊ែរ និងការប្រឈមមុខ​គ្នា​ពេញធឹង​ជាមួយ​សហរដ្ឋ​អាម៉េរិកនៅពេល​មេដឹកនាំ​គីម ជុង​អ៊ុង ច្រឡោតខឹង​នឹង​សមយុទ្ធ​រួម​គ្នា​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង​។​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួង​ការបរទេស​បាន​និយាយ​ថា​យោធា​អាម៉េរិក​កំពុង​រុញ​ភាព​តានតឹង​អោយដល់​«​បន្ទាត់​ក្រហម​ខ្លាំង​» និង​ថា​ខ្លួន​បាន​ត្រៀម​ទប់ទល់​ជាមួយ​នឹង​«​កងកម្លាំង​នុយក្លេអ៊ែរ​ដ៏​លើសលប់​បំផុត​»៕

​ការ​គំរាម​របស់កូរ៉េខាងជើងជា​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាម៉េរិក (ឆ្វេង)ដែល​បាន​និយាយ​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​(ស្តាំ)នៅ​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​អង្គារ​ថា អាម៉េរិក​នឹង​បញ្ជូនទ្រព្យ​យោធា​ទំនើបៗ​មកកាន់​ឧបទ្វីប​កូរ៉េ រួម​មាន​យន្តហោះ​និង​នាវា​ដឹក​យន្តហោះ​

Post navigation