Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​និយាយថា​ការសម្រេចចិត្ត​កាត់បន្ថយ​ការផលិត​ប្រេង​២​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ពី​សំណាក់​អង្គការ OPEC+ គឺ​បង្ហាញ​ការគាំទ្រ​រុស្ស៊ី​

Views: 5

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​បាន​និយាយថា ការសម្រេចចិត្ត​របស់​អង្គការ OPEC+ ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត​ដើម្បី​កាត់បន្ថយ​ការផលិត​ប្រេង​ចំនួន​ពីរលាន​បារ៉ែល​​ក្នុង​មួយ​ថ្ងៃ​ជា​ការគាំទ្រ​ដ៏​ធំ​សម្រាប់​លោក​ពូ​ទីន​នៅមុន​ការហាមឃាត់​ប្រេង​របស់​អឺរ៉ុប និង​បង្ហាញ​ថា អង្គការ​នេះ​កំពុង​គាំទ្រ​ខាង​រុស្ស៊ី​។​

​អ្នកនាំពាក្យ​សេត​វិមាន នាង ការី​ន ហ្សង់​ព្យែរ (Karine Jean-Pierre) បាន​ពណ៌នា​ការសម្រេចចិត្ត​នេះ​ថា​ជា “​កំហុស​” ហើយ​និយាយ​ថា វា​ជា “​ការយល់​ខុស​”​។​

​ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​៥​តុលា បន្ទាប់ពី​កិច្ចប្រជុំ​ទល់មុខ​គ្នា​រវាង​រដ្ឋមន្ត្រី​ថាមពល​នៅ​ក្រុង​វី​យែន​។​

​ចំណាត់ការ​នេះ ដែល​ធ្វើឱ្យ​អឺរ៉ុប​ភ្ញាក់ផ្អើល​ផង​ដែរ​នោះ នឹង​ជំរុញ​ហិរញ្ញវត្ថុ​របស់​វិមាន​ក្រឹម​ឡាំង និង​ជួយ​លោកពូ​ទីន​ទប់ទល់​នឹង​ការហាមឃាត់​ការនាំ​ចូល​ប្រេង​រុស្ស៊ី​ពី​សំណាក់​អឺរ៉ុប​ដែល​នឹង​មក​ដល់​ឆាប់ៗ ដោយ​រុញឱ្យ​តម្លៃ​ប្រេងឥន្ធនៈ​កើនឡើង​ទូទាំង​ពិភពលោក ខណៈ​រដូវរងា​ជិត​ឈាន​ចូល​មក​ដល់​។​

​វា​ក៏​នឹង​ធ្វើឱ្យ​អតិផរណា​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​ផង​ដែរ ដែល​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន​ជាច្រើន​ទសវត្សរ៍​នៅក្នុង​ប្រទេស​ជាច្រើន​និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​គ្រួសារ​អឺរ៉ុប​ដែល​កំពុង​ជួប​ការ​លំ​​បាក​ជា​មួយ​ថ្លៃ​ថាមពល​ខ្ពស់​រួចជាស្រេច​។​

​អង្គការ​នេះ​ក៏​និយាយ​ផងដែរ​ថា ខ្លួន​នឹង​បន្ត​កិច្ចសហប្រតិបត្តិកា​ររ​វាង​សមាជិក​នៃ​ក្រុម OPEC និង​ប្រទេស​មិនមែន​សមាជិក​ជា​ពិសេស​រុស្ស៊ី​។ កិច្ចព្រមព្រៀង​នេះ​គ្រោង​ផុតកំណត់​នៅ​ចុងឆ្នាំ​នេះ​។​

​ក្រៅពី​ការកាត់បន្ថយ​ផលិតកម្ម​ប្រេង​កាលពី​ខែ​មុន ការកាត់បន្ថយ​ដ៏​សំខាន់​នេះ​គឺជារ​បត់​ភ្លាមៗ​ពី​ការស្តារ​ឡើង​វិញ​នូវ​ការកាត់បន្ថយ​ការផលិត​ប្រេង​យ៉ាង​ជ្រាលជ្រៅ​ជា​ច្រើន​ខែ​ដែល​បាន​ធ្វើឡើង​​ក្នុងអំឡុងពេល​ផ្ទុះ​ជំងឺ​រាតត្បាត​ត្រាំ​ត្រែង​។​

​ការផ្គត់ផ្គង់​ប្រេង​អាច​ប្រឈម​នឹង​ការកាត់បន្ថយ​បន្ថែម​ទៀត​នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ នៅពេលដែល​ការហាមឃាត់​របស់​អឺរ៉ុប​លើ​ការនាំ​ចូល​ប្រេង​របស់​រុស្ស៊ី​ចូល​ជា​ធរមាន​នៅក្នុង​ខែ​ធ្នូ​៕

អា​រ៉ាប៊ីសាអូឌីត​និង​រុស្ស៊ី​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​ពុធ​ដើម្បី​កាត់បន្ថយ​ការផលិត​ប្រេង​ចំនួន​ពីរលាន​បារ៉ែល​ក្នុង​មួយថ្ងៃ​។​អា​រ៉ាប៊ីសាអូឌីត​មិន​ចង់​ធ្វើអោយ​ទំនាក់ទំនង​រប​ស់​​ខ្លួន​ជាមួយ​រុស្ស៊ី​មាន​បញ្ហា​ទេ​

Post navigation