Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​និយាយថា ខ្លួន​បាន​ព្រមព្រៀង​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​បណ្តា​កោះ​ប៉ាស៊ីហ្វិក និង​ផ្តល់​ជំនួយ​«​ដុល្លារ​ធំ​»

Views: 5

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ សហរដ្ឋ​អាម៉េរិក​បាន​និយាយ​នៅ​ជំនួប​កំពូល​មួយ​ជាមួយ​ក្រុម​មេដឹកនាំ​កោះ​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​យល់ព្រម​លើ​ភាព​ជា​ដៃគូ​មួយ​សំរាប់​ពេលអនាគត​ជា​​មួយ​ពួកគេ​និង​បាន​លើកឡើង​អំពី​លទ្ធភាព​ផ្តល់ជំនួយ​«​ដុល្លារ​ធំ​»​ដល់​តំបន់​នេះ ក្នុង​បំណង​រារាំង​កុំអោយ​ចិន​ពង្រីក​ឥទ្ធិពល​នៅទីនេះ​។​

​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ បាន​ស្រង់​សម្តី​មន្ត្រី​អាម៉េរិក​ដែល​បាន​និយាយថា រដ្ឋាភិបាល​របស់​លោកចូ បៃ​ដិន នឹង​ប្រកាស​ថា​ខ្លួន​នឹង​វិនិយោគ​ប្រាក់​ជាង​៨៦០​លាន​ដុល្លារ​ក្នុង​កម្មវិធី​ផ្តល់​ជំនួយ​ដល់​បណ្តា​ប្រ​​ទេស​ដែន​កោះ​ទាំងនេះ បន្ថែម​លើ​ប្រាក់​១,៥​ពាន់​លាន​ដុល្លារ​ដែល​អាម៉េរិក​បាន​ផ្តល់នៅ​មួយ​ទសវត្សរ៍​មក​នេះ​។​

​សេត​វិមាន​មិន​បាន​បញ្ជាក់​អះអាង​ភ្លាមៗ​អំពី​តួលេខ​ជំនួយ​សំរាប់​បណ្តា​កោះ​ប៉ាស៊ីហ្វិក​ទាំងនេះ​ទេ តែ​មន្ត្រី​អាម៉េរិក​ម្នាក់​បាន​និយាយថា របាយការណ៍​របស់​កា​សែត​ដែលថា​មេដឹកនាំ​ទាំងអស់​បាន​អនុម័ត​​សេចក្តីថ្លែងការណ៍​១១​ចំណុច​មួយ​ជា​ការត្រឹមត្រូវ​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក បើក​កិច្ចប្រជុំ​ពីរ​ថ្ងៃ​ជាមួយ​មេដឹកនាំ​និង​តំណាង​១៤​ប្រទេស រួម​មាន​នាយក​រដ្ឋមន្ត្រី​កោះ​សូ​ឡូ​ម៉ុង ដែល​រដ្ឋាភិបាល​របស់​លោក​បាន​ប្រកាស​មុននេះ​ថា ខ្លួន​នឹង​មិន​ចុះហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​ណាមួយ​ទេ ដោយសារ​ទំនាក់ទំនង​របស់​ប្រទេស​លោក​ជា​មួយ​ចិន​។​

​វា​ជា​លើកដំបូង​ដែល​អាម៉េរិក​ទទួល​រៀបចំ​កិច្ចប្រជុំ​របស់​មេដឹកនាំ​ច្រើន​ដូច្នេះ​របស់​តំបន់​មួយ​ដែល​អាម៉េរិក​ចាត់ទុកជា​ដែនទឹក​ជាប់​សំយាប​ផ្ទះ​របស់​ខ្លួន​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ ខណៈ​ចិន​​ចាប់ផ្តើម​រុលចូល​សន្សឹមៗ​។​

​ប្រទេស​ខ្លះ​ក្នុង​តំបន់​នេះ​បាន​ត្អូញត្អែរ​អំពី​ការ​ជាប់​នៅ​កណ្តាល​ការ​ប្រជែង​ឥទ្ធិពល​រវាង​មហាអំណាច​។​

​អ្នកសម្របសម្រួល​គោលនយោបាយ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​សេត​វិមាន លោក​ឃឺត ខាំ​បែ​ល បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ជំនួប​កំពូល​នេះ​ផ្តោតលើ​បញ្ហា​ដូចជា ការប្រែប្រួល​អាកាសធាតុ​និង​សុខភាព​។​រដ្ឋា​​ភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​សម្ពន្ធមិ​ត្ត​ចង់​ជំរុញ​សន្តិសុខ​សមុទ្រ​និង​ទូរគមនាគមន៍​របស់​បណ្តា​រដ្ឋ​ដែន​កោះ​ទាំងនោះ​ជាមួយ​ប្រទេស​ជប៉ុន អូស្ត្រាលី​និង​ឥណ្ឌា​៕

​ថ្លែង​នៅ​ជំនួប​កំពូល​នៅ​ក្រសួងការបរទេស​អាម៉េរិក រដ្ឋមន្ត្រី​អ៊ែន​ថូ​នី ប្លីង​កិន បាន​និយាយថា​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​លើ​ការប្រកាស​ភាព​ជា​ដៃគូ​មួយ​រវាង​អាម៉េរិក​និង​ប៉ាស៊ីហ្វិក​

Post navigation