Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​បាញ់​ទម្លាក់​បា​ឡុង​ចិន​លើ​មហាសមុទ្រ​អា​ត្លង់​ទិច​(វីដេអូ)

Views: 7

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​យន្តហោះ​ប្រយុទ្ធ​អាម៉េរិក​មួយ​កាលពី​ថ្ងៃ​សៅរ៍​បាន​បាញ់​ទម្លាក់​បា​ឡុង​ចិន​មួយ​នៅ​លើ​មហាសមុទ្រ​អា​ត្លង់​ទិច​នៅឯនាយ​ឆ្នេរ​រដ្ឋខា​រ៉ូ​ឡាយណា​ខាងត្បូង​ដោយសា​រ​តែ​អ្វី​ដែល​​រដ្ឋាភិបាល​អាម៉េរិក​ចាត់ទុកថា​ជា​យាន​ចារកម្ម​និង​ជា​«​ការរំលោភ​អធិបតេយ្យភាព​អាម៉េរិក​ដែល​មិន​អាច​ទទួលយកបាន​»​។​

Moment the #ChineseSpyBalloon was shot down. #Balloon pic.twitter.com/H9skbByLUs

— Michael Steinberg (@MichaelWX18) February 4, 2023

​យាន​ដែល​ចិន​អះអាងថា​មាន​គោលបំណង​ស៊ីវិល​និង​ត្រូវ​ខ្យល់​បក់​ចូល​ដែនអាកាស​អាម៉េរិក​ដោយ​ចៃដន្យ បាន​ហោះ​លើ​អាម៉េរិក​ខាងជើង​អស់​ជាច្រើន​ថ្ងៃ ដោយ​បង្ក​ភាព​តានតឹង​រវាង​អាម៉េរិក​និង​ចិន​​មុនពេល​ត្រូវ​យន្តហោះ​F-22​បាញ់​កាំជ្រួច​កំទេចចោល​។​វា​បាន​ធ្លាក់​ចូល​ក្នុង​តំបន់​សមុទ្រ​ទឹក​រាក់​ជំរៅ​តែ​១៤​ម៉ែត្រ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក​ឡយ អូ​ស្ទីន បាន​ហៅ​ប្រតិបត្តិការ​នេះ​ថា​«​ចំណាត់ការ​ស្របច្បាប់​និង​មាន​ការពិភាក្សា​គ្នា​ហ្មត់ចត់​»​មួយ​ដើម្បី​ឆ្លើយតប​នឹង​«​ការរំលោភ​អធិបតេយ្យភាព​ដែល​មិន​អាច​​ទទួលយកបាន​»​ពី​ចិន​។​

​ក្នុងពេល​បញ្ជា​អោយ​ប្រមូល​កម្ទេចកម្ទីបា​ឡុង​ដែល​ធ្លាក់ មន្ត្រីជាន់ខ្ពស់​អាម៉េរិក​ម្នាក់​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​រ «សៀល​ថ្ងៃ​សៅរ៍​ជា​ឳ​កាស​ដំបូង​របស់​អាម៉េរិក​ដើម្បី​ចាត់កា​រលើ​បា​ឡុង​នេះ​ក្នុង​វិធី​​ដែល​មិន​បង្ក​ការ​គំរាម​ណាមួយ​ដល់​សុ​វត្ថិភាព​ពលរដ្ឋ​អាម៉េរិក​»​។​

​ក្នុង​វីដេអូ​របស់​សាក្សី​បង្ហោះ​ក្នុង​បណ្តាញ​សង្គម បា​ឡុង​នេះ​ទំនងជា​បាន​បែកចេញ​ជា​ផ្សែង​ពណ៌​ស​មុន​បំណែក​របស់​វា​ធ្លាក់​ចូល​ក្នុង​សមុទ្រ​។​អ្នក​ប្រើ​បណ្តាញ​សង្គម​ម្នាក់​ឈ្មោះ​ហា​លី វ៉​ល់ស៍​(Haley Walsh)​បាន​និយាយថា​នាង​«​បានឮ​និង​មាន​អារម្មណ៍​ថា​ផ្ទុះ​អ្វី​ម្យ៉ាង​»​នៅ​ទីប្រជុំជន​មើ​ថឹ​ល ប៊ីច​(Myrtle Beach)​នៅ​ខា​រ៉ូ​ឡាយណា​ខាងត្បូង​។​

​ប្រធា​នាធាធិបតី ចូ បៃ​ដិន ដែល​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​បាន​សន្យា​ចាត់វិធានការ​បា​ឡុង​នេះ បាន​ស្វាគមន៍​អន្តរាគមន៍​របស់​អាកា​សយា​និច​នៃ​យន្តហោះ​ប្រយុទ្ធ​»​។​លោក​បាន​និយាយថា​«​ពួកគេ​ទម្លាក់​វា​​ដោយ​ជោគជ័យ​។​ខ្ញុំ​សូម​សរសើរ​អាកាសយានិករ​បស់​យើង​ដែល​បាន​ធ្វើ​វា​»​។​

​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​វាយ​តំលៃ​ថា​បា​ឡុង​នេះ​ជា​ផ្នែក​នៃ​កង​បា​ឡុង​ឈ្លបយកការណ៍​ចិន​មួយ​។​កាលពី​ថ្ងៃ​សុក្រ មាន​សេចក្តីរាយការណ៍​ថា បា​ឡុង​ដូច​គ្នា​ក៏​ត្រូវបាន​ប្រទះ​ឃើញ​ហោះ​លើ​អាម៉េរិក​ឡា​​ទីន​ផងដែរ​។​

បើតាម​មន្ត្រី​អាម៉េរិក​«​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ បា​ឡុង​ចិន​ត្រូវ​បាន​ប្រទះ​ឃើញ​ហោះ​លើ​ប្រទេស​ជាច្រើន​នៅ​ទូ​ទាំង​ប្រាំ​ទ្វីប រួមាន​អាស៊ី​ខាងកើត អាស៊ី​ខាងត្បូង​និង​អឺរ៉ុប​»​។​

​តែ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​«​យាន​នេះពិតជា​ទៅ​ពី​ចិន​។​តែវា​ជា​បា​ឡុង​ស៊ីវិល​មួយ​មាន​មុខងារ​សិក្សា​ស្រាវជ្រាវ ភាគច្រើន​ផ្តោតលើ​អាកាសធាតុ​។​ភាគី​ចិន​មាន​ការសោកស្តាយ​​ដែល​វា​បាន​រសាត់​ចូល​ដែនអាកាស​អាម៉េរិក​ដោយ​សារ​ខ្យល់​»៕

​បា​ឡុង​ចិន ផ្ទុះ​ចេញ​ផ្សែង​ស​មុន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​


Post navigation