Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​ថា​បា​ឡុង​ទី​ពីរ​នៅ​លើ​អាម៉េរិក​ឡាទីន នៅពេល​ចិន​អំពាវនាវ​អោយ​ស្ងប់ស្ងាត់​

Views: 3

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា បា​ឡុង​ចារកម្ម​ចិន​ទី​ពីរ​ត្រូវបាន​ប្រទះឃើញ​នៅ​លើ​អាម៉េរិក​ឡាទីន នៅ​មួយ​ថ្ងៃ​ក្រោយពី​យាន​ដូចគ្នា​ទីមួយ​​ត្រូវបាន​ប្រទះឃើញ​ហោះ​លើ​អាម៉េរិក ជាហេតុ​នាំ​អោយ​ប្រមុខ​ការទូត​អាម៉េរិក​លុបចោល​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​ទៅ​ចិន​នា​ថ្ងៃអាទិត្យ​ស្អែក​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អ៊ែន​ថូ​នី ប្លីង​កិន​

​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​និយាយថា បា​ឡុង​ទី​មួយ​បាន​ហោះ​ឆ្ពោះទៅ​ទិស​ខាងកើត​នៅលើ​អាម៉េរិក​ភាគ​កណ្តាល និង​ថា​វា​មិន​ត្រូវបាន​បាញ់​ទម្លាក់​ទេ​ដោយសារ​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​​អ្នក​នៅលើ​ដី​។​ក្រោយមក​នៅ​ថ្ងៃ​សុក្រ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាម៉េរិ​កលោក​ភែត រ៉ាយឌ័​រ​(Pat Ryder)​បាន​និយាយថា «​យើង​កំពុង​ពិនិត្យ​របាយការណ៍​អំពី​បា​ឡុង​មួយ​ហោះ​ឆ្លងកាត់​អាម៉េរិក​​ឡាទីន​។​យើង​ឥឡូវ វាយ​តំលៃ​ថា​វា​ជា​បា​ឡុង​ស៊ើបការណ៍​របស់​ចិន​មួយទៀត​»​។​

​នៅ​ប៉ុន្មាន​នាទី​មុន​លោក ប្លីង​កិន លុបចោល​ដំណើរ​ទៅ​ចិន រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​ចេញ​សេចក្តីថ្លែងការណ៍​ដ៏​កម្រ​មួយ​ដោយ​សម្តែង​ការសោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​បា​ឡុង​លើ​ទឹកដី​អាម៉េរិក​​នេះ និង​ថា​វា​គ្រាន់តែ​ជា​បា​ឡុង​ស៊ីវិល​មាន​ភារកិច្ច​សិក្សា​ស្រាវជ្រាវ​អំពី​អាកាសធាតុ តែ​ត្រូវ​ខ្យល់​បក់​អោយ​រសាត់អណ្តែត​ចេញពី​ផ្លូវ​របស់​វា​តែប៉ុណ្ណោះ​។​

​តែ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ចូ បៃ​ដិន បាន​ពណ៌នា​វា​ថា​ជា​«​បា​ឡុង​ស៊ើប​ការណ៍​»​មួយ​។​

​ក្នុង​ការហៅ​ទូរស័ព្ទ​ទៅប្រាប់​មន្ត្រីការទូត​ចិន​លោក​វ៉ាង យី លោក​ប្លីង​កិន បាន​និយាយថា​លោក​«​បានបញ្ជាក់​ច្បាស់​ថា​វត្ត​មាន​បា​ឡុង​ស៊ើបការណ៍​នៅក្នុង​ទី​អវកាស​របស់​អាម៉េរិក​ជា​ការរំលោភ​អធិបតេយ្យ​​ភាព​អាម៉េរិក​និង​ច្បាប់​អន្តរជាតិ ។​វា​ជា​អំពី​មិន​ទទួលខុសត្រូវ​មួយ​»​។​

​ទោះជា​យ៉ាងណា លោក​បាន​ប្រាប់​លោក​វ៉ាង​ថា​«​អាម៉េរិក​ប្តេជ្ញាចិត្ត​ចូលរួម​ពាក់ព័ន្ធ​ក្នុង​កិច្ចការ​ទូត​ជាមួយ​ចិន និង​ថា​ខ្ញុំ​មាន​ផែនការ​ទៅ​ធ្វើ​ទស្សនកិច្ច​ចិន​នៅពេល​សមស្រប​។​ជំហាន​ទី​មួយ​ត្រូវ​នាំ​យាន​​នេះ​ចេញពី​ដែនអាកាស​អាម៉េរិក​។​នោះ​ជា​អ្វី​ដែល​យើង​យកចិត្តទុកដាក់​បំផុត​»​។​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​របស់​ចិន លោក​វ៉ាង​បាន​និយាយថា ភាគី​ទាំងពី​បាន​ពិភាក្សា​គ្នា​អំពី​ឧបទ្ទវហេតុ​បា​ឡុង​នេះ​ក្នុង​«​លក្ខណៈ​វិជ្ជាជីវៈ​និង​ដោយ​ចិត្ត​ត្រជាក់​»​។​

​ស៊ីន​ហួរ​បាន​ស្រង់​សម្តី​លោក​វ៉ាង​ដែល​បាន​ប្រាប់​លោក​ប្លីង​គិន​ដូច្នេះ​ថា «​ចិន​ជា​ប្រទេស​មាន​ការទទួលខុសត្រូវ​មួយ​និង​តែងតែ​ប្រកាន់ខ្ជាប់​ច្បាប់​អន្តរជាតិ​។​យើង​មិន​ទទួល​យក​ពាក្យ​ច​ចាម​អា​រ៉ា​និង​ការ​​និយាយ​បំផ្លើស​គ្មាន​មូលដ្ឋាន​ណាមួយ​ទេ​»​។​លោក​ក៏​បាន​អំពាវនាវ​អោយ​ភាគី​ទាំងពីរ​ជៀសវាង​ការ​វិនិច្ឆយ​ខុស ហើយ​គ្រប់គ្រង​ការខ្វែងគំនិត​គ្នា​។​

​នៅ​ថ្ងៃ​សៅរ៍​នេះដែរ ក្រសួងការបរទេស​ចិន​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដើម្បី​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​ប្លីង​កិន​មិន​ដំណើរការ​តាម​ផែនការ​ទេ​នៅពេល«​អ្នកនយោបាយ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​អាម៉េរិក​ខ្លះ​ប្រើ​ឧបទ្ទវហេតុ​បា​ឡុង​នេះ​ជា​លេស​វាយប្រហារ​និង​មួលបង្កាច់​ចិន​»៕

​ចិន​អំពាវនាវ​អោយ​ស្ងប់ស្ងាត់​ចំ​ពេល​មាន​ជម្លោះ​អំពី​បា​ឡុង​យក្ស​មួយ​នៅ​ទឹកដី​អាម៉េរិក​

Post navigation