Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អារម្មណ៍ផ្លូវចិត្ត៧ប្រភេទនេះ ធ្វើឲ្យអ្នកនៅលីវអស់១ជីវិត

Views: 2

ដោយៈ health.com.kh
ប្រសិនជាអ្នកមានផ្លូវចិត្តដូចខាងក្រោមនេះ នោះអ្នកនឹងមិនងាយមានសង្សារបានសម្រេចឡើយ។ តើមានអ្វីខ្លះទៅ?

1. នៅពេលដែលអ្នកគ្មានជំនឿចិត្តចំពោះខ្លួនឯង នោះគ្មានបុរសណាហ៊ានមកជិតអ្នកឡើយ ព្រោះអ្នកមិនចេះស្រឡាញ់ខ្លួនឯង។ ដូចនេះ មានតែនារីដែលមានជំនឿចិត្តខ្ពស់ទេ ទើបអាចទទួលបានការស្រឡាញ់ពីបុរស ហើយអាចរស់នៅបានយ៉ាងមានសុភមង្គល។

2. អ្នកមិនគួរតែងតែឃុំខ្លួនឯងនៅក្នុងផ្ទះទេ ដោយអ្នកគួរតែដើរចេញក្រៅខ្លះ ដោយសាងទំនាក់ទំនងជាមួយអ្នកដទៃឲ្យច្រើន ទើបអ្នកអាចស្គាល់មនុស្សច្រើន។ ដូចនេះ ឱកាសនៃការជួបនឹងគូព្រេងអ្នកក៏លឿនផងដែរ។

3. អ្នកមិនគួររំពឹងខ្ពស់ពេកទៅលើគូស្រករអ្នកនោះទេ ព្រោះបើរំពឹងកាន់តែខ្ពស់ នោះអ្នកនឹងពិបាករកបានបុរសពិតដែលស្រឡាញ់អ្នកណាស់។ ដូចនេះ បើអ្នករកឃើញហើយ អ្នកមិនគួរយកគេទៅប្រៀបធៀបនឹងបុរសផ្សេងនោះទេ ទើបមិនធ្វើឲ្យសុភមង្គលអ្នករបូតចេញពីដៃ។

4. អ្នកមិនគួរប្រើចិត្តសង្ស័យ មិនជឿទុកចិត្តមើលទៅលើបុរសគ្រប់រូបនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកអាចនៅម្នាក់ឯងអស់មួយជីវិត។ ដូចនេះ អ្នកមិនគួរការពារចិត្តខ្លួនឯងខ្លាំងពេកទេ ដោយគួរតែបើកចិត្តជឿលើបុរសខ្លះ ទើបអ្នកអាចរកឃើញគូរបស់អ្នកបាន។

5. អ្នកមិនគួរធ្វើជានារីដែលតែងតែផ្លាស់ប្តូរអារម្មណ៍លឿងដូចព្យុះនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកមិនងាយជួបនឹងគូព្រេងអ្នកឡើយ។ ដូចនេះ អ្នកគួរតែធ្វើជាមនុស្សស្រីដែលមានចិត្តស្ងប់ច្រើន មិនងាយឆេវឆាវព្រោះតែរឿងតូចតាច ទើបអ្នកអាចមានគូនឹងគេដែរ។

6. ចុងក្រោយ អ្នកគួរតែបើកចិត្តឲ្យទូលាយ ព្រោះបើចិត្តអ្នកចង្អៀត នោះអ្នកនឹងអាចរស់នៅដោយគ្មានគូបាន។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើនេះ ដើម្បីអាចរកបានសុភមង្គលអ្នកបានឆាប់៕

Post navigation