Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាស៊ាន​បបួលគ្នា​អភិរក្ស និង​អភិវឌ្ឍន៍​កីឡា​ប្រពៃណី ឲ្យ​ទៅជា​កីឡា​ទំនើប​

Views: 1

​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​សិក្ខាសាលា​ចំនួន​២ ដើម្បី​ជំរុញ​ការអភិរក្ស និង​អភិវឌ្ឍន៍​កីឡា​ប្រពៃណី ក្នុង​តំបន់​អាស៊ាន ហើយ​ប្រែក្លាយ​កីឡា​ប្រពៃណី ទៅជា​កីឡា​ទំនើប ដើម្បី​បញ្ចូល​ក្នុង ព្រឹត្តិការណ៍ អន្ដរជាតិ​នានា ទាំង​ការប្រកួត​កីឡា​ស៊ី​ហ្គេម កីឡា​អាស៊ី និង​កីឡា​អូឡាំពិក ជាដើម​។​

​សិក្ខាសាលា​នេះ បាន​ប្រារព្ធ​ពិធី​បើក​នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ ក្រោម​វត្តមាន​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន​រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​មានការ​ចូលរួម ពី​តំណាង​ក្រសួង ស្ថាប័ន នៃ​បណ្ដា​ប្រទេស សមាជិក​អាស៊ាន ពិសេស​ក៏មាន​ការចូលរួម​មតិ ពី​សំណាក់​តំណាង​អង្គការសហប្រជាជាតិ (UNESCO)​។​

​លោក អ៊ុក ឌី​វ៉ង់ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា បានបញ្ជាក់​ថាៈ សិក្ខាសាលា​នេះ បែង​ចែកជា​ពីរ​ផ្នែក ទី​១ សិក្ខាសាលា ស្ដីពី​ការអភិរក្ស និង​អភិវឌ្ឍន៍ កីឡា​ប្រពៃណី ក្នុង​តំបន់​អាស៊ាន ធ្វើឡើង​រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​៨ និង ៩ ខែសីហា និង​ទី​២ សិក្ខាសាលា ស្ដីពី​ការអភិវឌ្ឍ តំបន់​ហាត់ប្រាណ និង​លេង​កីឡា នៅ​តំបន់​អាស៊ាន ធ្វើឡើង​រយៈពេល ២​ថ្ងៃ​ដូចគ្នា នា​ថ្ងៃទី​១០ និង ១១ ខែសីហា នៅ​សណ្ឋាគារ​សុខា​។​

​គោលបំណង​ធំ នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​លើកកម្ពស់ អត្ដ​សញ្ញាណ​អាស៊ាន តាមរយៈ​កីឡា​ប្រពៃណី​ទាំងអស់គ្នា ដែល​ប្រទេស​ទាំងអស់ ក៏ដូចជា អាស៊ាន គឺមាន​កីឡា​ប្រពៃណី រៀងៗ​ខ្លួន គ្រាន់​តែមាន​តិច ឬ​ច្រើន​។ អ៊ីចឹង យើងទាំងអស់គ្នា រួមគ្នា ដើម្បី​អភិរក្ស​អ្វីដែល​យើង​មាន​ពីមុនមក ហើយ​អភិរក្ស​វា ឲ្យ​ក្លាយជា​កីឡា​ទំនើប ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​នានា ដូចជា​ស៊ី​ហ្គេម ឬ​អាស៊ី ឬ​អូឡាំពិក​ជាដើម​។ ក្នុងនោះដែរ កម្ពុជា​យើង ឆ្នាំ​២០២៣ ដែល​យើង​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ក៏​យើង​មាន​គោល បំណង​ចង់បាន គឺ​ការបញ្ចូល​កីឡា​ប្រពៃណី​របស់​យើង ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ទទួលបាន​ការគាំទ្រ ពី​ប្រទេស​អាស៊ាន ផងដែរ ដូចជា​កីឡា​គុន​ខ្មែរ ល្បុក្កតោ ចំបាប់ និង​ទូក​ប្រពៃណី ជាដើម​។​

​ស្របពេល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​នឹង​កំពុង​រៀបចំ សេចក្ដីប្រកាស​ចំនួន ២ (​ដំណើរការបាន​ជាង ៨០%) ដើម្បី​ត្រៀម​ដាក់ឱ្យ​អនុម័ត ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នា​ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ តាមរយៈ​សិក្ខាសាលា​នេះ កម្ពុជា ក៏​រំពឹងថា នឹង​ទទួលបាន ធាតុ​ចូល​សំខាន់ៗ​បន្ថែម ពី​បណ្ដា​ប្រទេស​សមាជិក ដើម្បី​ធ្វើការ​កែសម្រួល មុន​ដាក់ សេចក្ដីប្រកាស​នេះ ឆ្លង​និង​អនុម័ត ដោយ​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន នា​ចុង​ឆ្នាំនេះ ក៏ដូចជា យក​អ្វី​ដែលមាន​ក្នុង​ខ្លឹមសារ នៃ​សេចក្ដីប្រកាស ទៅ​អនុវត្ត​ក្នុងប្រទេស​អាស៊ាន ផងដែរ​៕/V​

Post navigation