Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាត្រូវបាបញ្ចូលប្រភេទកីឡាE-Sports

Views: 1

ដោយ:សូវណ្ណកុុម្ភ:/ភ្នំពេញ:ប្រភេទកីឡាអេឡិចត្រូនិក(E-Sports)ត្រូវបានដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ប្រភេទកីឡានេះត្រូវបានដាក់ឱ្យមានការប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមប៉ុន្មានលើកមកហើយតែក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមវិញនេះគឺជាលើកដំបូងហើយ។

E-Sportsទម្រង់នៃការប្រកួតរបស់វាគឺប្រើប្រាស់វីដេអូហ្គេមហើយត្រូវបានចាត់បញ្ចូលថាជាប្រភេទកីឡាម្យ៉ាងដែលមានបរិបទប្រកួតស្រដៀងគ្នានឹងកីឡាទូទៅដែរប្រភេទកីឡានេះអាចជាប្រធានបទថ្មីសម្រាប់កម្ពុជាតែជារឿងចាស់សម្រាប់ពិភពលោក។

ប៉ុន្មានឆ្នាំចុងក្រោយនេះកីឡាអេឡិចត្រូនិកកម្ពុជាកំពុងក្លាយជាកីឡាដែលមានសក្ដានុពលដោយធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ តំបន់និងពិភពលោកថែមទាំងបានទទួលមេដាយទៀតផង។

សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជាទោះបីការប្រកួតធ្វើឡើងគ្រសន់ជាការសាកល្បងដោយមិនរាប់បញ្ចូលជ័យលាភីមេដាយក៏ដោយតែនេះជាសមិទ្ធិផលដ៏ធំមួយដែលកម្ពុជាក្លាយជាប្រទេសដំបូងគេដែលបានដាក់បញ្ចូលE-sportsទៅក្នុងការប្រកួតកីឡាជនពិការកម្រិតតំបន់៕សរន

Post navigation