Cambodia

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​បាតដៃ​ព្រះ​ទះ​បញ្ចូល​ទី​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៨៦ ដាក់លក់​ដេញថ្លៃ​ក្នុងតម្លៃ ២ លាន​ដុល្លារ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ្នកជំនាញ​ផ្នែក​សម្ភារៈ​កីឡា​ដ៏​មានតម្លៃ​ជនជាតិ​អាម៉េរិក​មួយរូប​បាន​និយាយថា អាវ​ដែល​ពាក់​ដោយ​លោក ឌី​ហ្គោ ម៉ា​រ៉ាដូ​ណា​នៅ​ពេល​គាត់​ប្រើ​បាតដៃ​ព្រះ​ទះ​បញ្ចូល​​ទី​អង់គ្លេស​ដ៏​ល្បីល្បាញ​ក្នុង​ព្រឹត្តិការណ៍​វើល​ខា​ប់​១៩៨៦​នៅ​ម៉ិក​ស៊ិក អាច​រក​ទិញ​បាន​ក្នុងតម្លៃ ២ លាន​ដុល្លារ បន្ទាប់​ពី​មរណភាព​របស់​និមិត្តរូប​អា​ហ្សង់​ទី​ន​រូប​នេះ​កាលពី​ថ្ងៃ​ពុធ​។​

​អាវ​នេះ​ជា​កម្មសិទ្ធិ​របស់​អតីត​កីឡាករ​អង់គ្លេស លោក ស្ទីវ ហុក ដែល​បាន​ទទួល​វាពី​លោក​ម៉ា​រ៉ាដូ​ណា​បន្ទាប់​ពី​ការប្រ​កួតដែ​ល​ការប៉ុនប៉ង​ផា​យ​កែង​របស់​គាត់​បាន​នាំ​ដល់​ការ​ទះ​បញ្ចូល​ទី​គ្រាប់​​បាល់​ដ៏​ចម្រូងចម្រាស ដែល​ទម្លាក់​អង់គ្លេស​ចេញពី​ការប្រកួត ដែល​ក្រោយមក​អា​ហ្សង់​ទី​ន​បាន​បន្ត​ឈ្នះ​វើល​ខាប់​នៅ​ម៉ិចស៊ិក​។​

​លោក​ហុក ដែល​ចេញពី​ទីលាន​ក្រោយ​គេ​ព្រោះ​ធ្វើ​បទ​សម្ភាសន៍​តាម​ទូរទស្សន៍ បាន​និយាយថា “​ខ្ញុំ​កំពុង​ដើរ​នៅ​ផ្លូវ​រូង​ក្រោម​ដី​ហើយ​ម៉ា​រ៉ាដូ​ណា​កំពុង​ដើរ​នៅ​ទិស​ដៅ​ផ្ទុយ​។ ខ្ញុំ​ក៏​ទាញ​អាវ​របស់​ខ្ញុំ​ចេញ ហើយ​យើង​ដោះដូរ​គ្នា​”​។​

​បច្ចុប្បន្ន​អាវ​នេះ​កំពុង​ត្រូវបាន​ដាក់​បង្ហាញ​នៅ​សារមន្ទីរ​បាល់ទាត់​ជាតិ​អង់គ្លេស​ក្នុង​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ​។​

​លោក ដេវីដ អាមឺ​ម៉ាន់ មក​ពី​ក្រុមហ៊ុន​ដេញថ្លៃ Goldin Auction នៅ​រដ្ឋ​ញូ​វ​ជើ​ស៊ី បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា “​វា​ពិបាក​ណាស់​ក្នុង​ការវាស់វែង (​តម្លៃ​) ជាមួយនឹង​អាវ​បាតដៃ​ព្រះ ប៉ុន្តែ​ខ្ញុំ​ដឹងថា ម្ចាស់​របស់​អាវ​កំពុង​ស្វះស្វែង​លក់​ជា​លក្ខណៈ​ឯកជន​តម្លៃ ២ លាន​ដុល្លារ​។ វា​ពិតជា​អាចមាន​លទ្ធភាព​ដែល​ថា​តម្លៃ​របស់​វា​នឹង​លោត​ឡើង​បន្តិច​នៅក្នុង​បាល់ទាត់​”៕

​អាវ​របស់​ម៉ា​រ៉ាដូ​ណា​នៅ​ថ្ងៃ​ប្រើ​បាតដៃ​ព្រះ​ទះ​បញ្ចូល​ទី​អង់គ្លេស​ដាក់លក់​ដេញថ្លៃ ២ លាន​ដុល្លារ​ដោយ

Football news:

Ex - Liverpool defender Flanagan is close to a move to Poland's Jagiellonia
Rodgers on 2-0 with Southampton: Should have scored more. Leicester are 2nd in the Premier League
Real Madrid may call up Castilla's top scorer Hugo Duro due to Jovic's departure
Covid at Ruiz's. The midfielder will not play for Napoli against Juve in the Italian Super Cup
Lampard on Hudson-Odoi: Callum is in great shape and will definitely get playing time
Agent: Cheryshev is not going to leave Valencia. The coach trusts him
Bayern gave the midfielder Dayak Union on loan with a buyout option