Cambodia

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ហិង្សា លើឪពុកម្តាយបង្កើត

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ហិង្សា លើឪពុកម្តាយបង្កើត

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ហិង្សាក្នុងគ្រួសារ ដោយការបំផ្លាញទ្រព្យសម្បត្តិ និងបានយកកាំបិតប៉័ងតោរកកាប់សម្លាប់ឪពុកម្តាយខ្លួនឯង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះលេខ១៧៣ ក្រុមទី៣ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ សំ សំណាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៧៣ ក្រុមទី៣ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សំ សំណាង ជាមនុស្សធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយថែមទាំងធ្លាប់បានបំផ្លិចបំផ្លាញ និងលួចទ្រព្យសម្បត្តិនៅក្នុងគ្រួសារយកទៅលក់ ដើម្បីយកលុយទៅទិញថ្នាំញៀនប្រើប្រាស់ និងតែងតែមករករឿងក្រុមគ្រួសារម្តងហើយម្តងទៀត ថែមទាំងបានគំរាមកំហែងថានឹងកាប់សម្លាប់អ្នកនៅក្នុងផ្ទះចោលទាំងអស់។
ជាក់ស្តែងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យខាងលើបានមករករឿងអុកឡុកក្នុងផ្ទះ ព្រមទាំងបាន យកកាំបិតប៉័ងតោគំរាម រកកាប់សម្លាប់ឪពុកម្តាយខ្លួនផងដែរ តែត្រូវបានបងប្អូនជួយចាប់ឃាត់បំបែកទាន់ ឃើញដូចនេះទើបម្តាយបង្កើតក៏រត់ទៅប្តឹងសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកពៅឃាត់ខ្លួនភ្លាមៗតែម្តង។

ជនសង្ស័យខាងលើបានសារភាពថា រូបខ្លួន និងក្រុមគ្រួសារ ឧស្សាហ៍ឈ្លោះប្រកែកគ្នាជារឿយៗ ហើយពិតជាបានយកកាំបិតប៉័ងតោគំរាមអ្នកនៅក្នុងគ្រួសារ ពិតប្រាកដមែន ហើយកន្លងមកខ្លួនតែងតែបង្កអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងជាអ្នកធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ៕ ប្រភព៖ Khmer Note

Football news:

Hans-Dieter flick: I Hope Alaba will sign a contract with Bayern. Our club is one of the best in the world
Diego Maradona: Messi gave Barca everything, brought them to the top. He was not treated the way he deserved
Federico Chiesa: I hope to leave my mark in Juve. We will achieve great results
The Coach Of Benfica: I don't want us to look like the current Barcelona, it has nothing
Guardiola on returning to Barca: I'm happy at Manchester City. I hope to stay here
Fabinho will not play with West ham due to injury
Ronald Koeman: Maradona was the best in his time. Now the best Messi