Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខេត្ត​ព្រះសីហនុ នាំ​មន្ត្រី​ចុះ​មើលផ្លូវ​

Views: 13

ដោយៈ ប​.​ខុន / ភ្នំពេញៈ អភិបាលខេត្ត​ព្រះសីហនុ រួមជាមួយ​មន្ត្រី​ជំនាញ កាលពី​ថ្ងៃទី​១ ខែមិថុនា បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព នៃ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ចំនួន ២៣ គម្រោង ដែល​កំពុង​សាងសង់ នៅក្នុង​ស្រុក​ព្រៃនប់ និង​ក្រុងព្រះសីហនុ ដែលជា​ទូទៅ មកដល់ពេលនេះ គម្រោង​អាទិភាព​ទាំង ២៣ អនុវត្តបាន​លទ្ធផល លើសពី ៥០ ភាគរយ គម្រោង​ខ្លះ បាន​ជិត​រួចរាល់​ហើយ​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង កាលពីពេល កន្លងទៅ​ថាៈ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​តូចៗ និង​ខ្លីៗ ដែល​ចាំបាច់ ត្រូវធ្វើ​ការអភិវឌ្ឍន៍ នៅក្នុង​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​គម្រោង​ផ្លូវធំៗ ចំនួន ៣៤ ខ្សែ នៅមាន​ចំនួន​ច្រើន តែ​ក្នុង​ឆ្នាំ​២០២២ នេះ យើង​ជ្រើសរើស យកតែ​គម្រោង​ណា ដែល​ចាំបាច់​ជា​អាទិភាព ។ គម្រោង​អាទិភាព មាន​ចំនួន ២៣ គម្រោង កំពុង​ត្រូវបានធ្វើ​ការអភិវឌ្ឍ ជា​គម្រោង ដែល​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន ត្រូវការ ចាំបាច់ សម្រាប់​ភ្ជាប់​ចរាចរ ពី​ក្នុង​មូលដ្ឋាន ទៅកាន់​ផ្លូវធំៗ ដែល​បាន​សាងសង់​រួច ។​

​លោក ជ័យ វិមាន​រិ​ទ្ធិ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២២​ថាៈ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ចំនួន ២៣ គម្រោង ដែល កំពុងតែ​សាងសង់ នៅក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​ឆ្នាំ​២០២២ នេះ វា​ជា​គម្រោង​អាទិភាព​ដែល ប្រជាពលរដ្ឋ ត្រូវការ​ចាំបាច់ សម្រាប់​ធ្វើចរាចរ​ភ្ជាប់​ពី​ផ្លូវធំៗ ដែល​បាន​សាងសង់ ចូលទៅក្នុង មូលដ្ឋាន ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​រដ្ឋ និង​កំពុង​សាងសង់ ដោយ​ក្រុមហ៊ុន​នានា ។​

​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ ខាងលើ បានបញ្ជាក់​ថាៈ ផ្លូវ​តូចៗ និង​ខ្លីៗ ទាំង ២៣ គម្រោង​នេះ ត្រូវបាន​សាងសង់ នៅក្នុង​ស្រុក​ព្រៃនប់ និង​ក្រុងព្រះសីហនុ ខ្សែ​ផ្លូវ​ខ្លះ បាន​សាង សង់​ជិត​រួច ខ្លះ​បាន ៧០ ភាគរយ តែ​ជាទូទៅ គឺ​បាន​សាងសង់​រួច​ច្រើនជាង ៥០ ភាគរយ​ហើយ ដែល​គម្រោង​ត្រូវ​បញ្ចប់ នៅក្នុងពេល​ឆាប់ៗ​នេះ​ទាំងអស់​៕/V​-PC

Post navigation