Cambodia

អភិបាលខេត្ត​បាត់ដំបង​ទស្សនកិច្ច​ផ្លូវការ​នៅ​ឧទ្យាន​វប្បធម៌​និង​ច្នៃប្រឌិត​កម្ពុជា​-​ចិន នៅ​ខេត្តសៀមរាប

ដោយ​: គ្រញូង / សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ងួន រតនៈ អភិបាល ខេត្តបាត់ដំបង​ដឹកនាំ​គណៈប្រតិភូ រួមមាន​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង ខេត្ត​ព្រមទាំង​ប្រធាន​មន្ទីរជំនាញ​ពាក់​ព័ន្ធ​នានា​ក្នុង​ខេត្តបាត់ដំបង​បាន​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំពិភាក្សា និង​ទស្សនកិច្ច​សិក្សា​តប​តាម​ការអញ្ជើញ​របស់​ក្រុមហ៊ុន​OCT Angkor International Culture Development (Cambodia) Co.,Ltd ដើម្បី​ធ្វើការ​ពិភាក្សា និង​ស្វែងយល់​បន្ថែមទៀត ស្ដីពី​គម្រោង​នូវ​ការវិនិយោគ​ខ្នាត​ធំ​របស់​ក្រុមហ៊ុន នៅលើ​ទឹកដី​ខេត្តបាត់ដំបង​នៅ​សាលសន្និសីទ​សុខា​អង្គរ​ខេត្តសៀមរាប ។

​ទស្សនកិច្ច​សិក្សា​នេះ​មាន​ឧទ្យាន​វប្បធម៌​និង​ការច្នៃប្រឌិត កម្ពុជា​-​ចិន គឺមាន​រួមផ្សំ​គ្នា​ជាច្រើន​ដូចជា​សារមន្ទីរ សាល​មហោស្រព ភោជនីយដ្ឋាន​ជាដើម នៅក្នុង​ទីកន្លែង​តែមួយ​នេះ​។

​លោក​អភិបាលខេត្ត បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ ដែល​ក្រុមហ៊ុន​មាន​គម្រោង​នឹងធ្វើ​ការវិនិយោគ​ជា​ឧទ្យាន​បែប​វប្បធម៌ ច្នៃប្រឌិត សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្តបាត់ដំបង​ចូល​ទស្សនា​កំសាន្ត អាច​ដើរលេង​កំសាន្ត និង​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ក្នុងស្រុក​។ លោក​បាន​បន្តទៀតថា ខេត្តបាត់ដំបង​ជា​ខេត្ត​ដែលមាន​ភាពសម្បូរ​បែប ទាំង​ផ្នែក​កសិកម្ម សេវាកម្ម និង​ទេសចរណ៍ ហើយ​ក្រៅពី​កសិកម្ម ខេត្ត​នេះ​មាន​ជា​តំបន់​ទាក់ទាញ​ទេសចរណ៍​ជាច្រើន​កន្លែង ជា​ប្រភេទ​កែច្នៃ​និង​ធម្មជាតិ ជាពិសេស​សំណង់ផ្ទះ​បុរាណ​ជាច្រើន​ទៀត បានធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន ព្រមទាំង​អ្នកវិនិយោគ​ផងដែរ​។ ចំណែក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏មាន​ខ្វាត់ខ្វែង ការធ្វើដំណើរ​ក៏​ប្រើ​រយៈពេល​កាន់តែ​ខ្លី​និង​លឿន​ជាង​មុន​។​

​លោក ងួន រតនៈ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តបាត់ដំបង​ទាំងមូល​សង្ឃឹមថា ក្រុមហ៊ុន​នឹងធ្វើ​ការវិនិយោគ​លើ​គម្រោង​ឧទ្យាន​បែប​វប្បធម៌ និង​កែច្នៃ​នេះ ឲ្យ​លេចចេញ​រូបរាង​ឆាប់ៗ​នៅក្នុង​ខេត្តបាត់ដំបង ដើម្បី​បម្រើ​ភាព​ពេញចិត្ត​របស់​ប្រជាពលរដ្ឋ​ទាំងមូល និង​ដើម្បី​ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​អ្នក​ទៀត​ឲ្យ​មក​ទស្សនា​ខេត្ត​មួយ​នេះ ព្រោះ​ខេត្តបាត់ដំបង​ជា​ខេត្ត ដ៏​ចំណាស់​មួយ​មាន​សម្រស់​ដ៏​ល្អឥតខ្ចោះ​ក្នុងការ​រស់នៅ ការប្រកប​អាជីវកម្ម និង​សម្រាប់អ្នកទេសចរ​ណ៍​នានា​ចូលមក​ទស្សនា​ផងដែរ​៕

Football news:

Napoli has full confidence in Gattuso. The club has released an official statement
Jurgen Klopp: In this world, trust is lost very quickly: either everything is fine, or vice versa. But there are many stages in between
Atletico have agreed the transfer of midfielder Marcos Paulo from Fluminense. The transfer will take place in the summer
Buffon on comparisons to 43-year-old Brady: We can try to break the stereotypes about age-related athletes
Kier and Diaz may miss Milan's match with Bologna due to injuries
Gasperini on 3:2 with Lazio: It was fun, wasn't it? It seemed that the relegation complicated everything, but we scored
Jose Mourinho: Van Dijk cannot be replaced. Van Dijk can only be replaced by van Dijk when he returns