ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈអភិបាលរងខេត្តកំពង់ឆ្នាំងលោក អម សុភា បានដឹកនាំក្រុមការងារគម្រោងLASEDIIចុះសាកសួរសុខទុក្ខនិងពិនិត្យការដាំដំណាំរួមផ្សំ និងការចិញ្ចឹមសត្វនិងការផ្តល់សេវាសុខមាលភាពជូនប្រជាពលរដ្ឋនៅឃុំ២ក្នុងស្រុកសាមគ្គីមានជ័យកាលពីថ្ងៃទី២៧ខែវិច្ឆិកា។
ក្នុងឱកាសនោះលោក អម សុភា បានសំណូមពរដល់ប្រជាពលរដ្ឋឲ្យខិតខំយកចិត្តទុកដាក់ក្នុងការដាំបដំណាំរួមផ្សំនិងចិញ្ចឹមដោយអនុវត្ត បច្ចេកទេសតាមរយ:ការផ្តល់បទពិសោធន៍របស់មន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តដែលបាន បណ្ដុះបណ្ដាលនាពេលកន្លងមកធ្វើយ៉ាងណាដើម្បីអោយដំណាំនិងការចិញ្ចឹមសត្វទទួលបាន ជោគជ័យ៕