Cambodia

អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ថា​សម្លាប់​អ្នកវិទ្យាសាស្ត្រ​កំពូល​របស់​ខ្លួន និង​ប្តេជ្ញា​សងសឹក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​តេ​អេ​រ៉ង់ ៖ អ៊ីរ៉ង់​បាន​និយាយ​ថា​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​លេចធ្លោ​ជាង​គេ​ម្នាក់​របស់ខ្លួន​ត្រូវបាន​ធ្វើ​ឃាត​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​វិច្ឆិកា​នៅក្នុង​ការវាយប្រហារ​មួយ​នៅ​ខាងក្រៅ​ទី​ក្រុងតេអេ​រ៉ង់ ដោយ​ស្តីបន្ទោស​លើស​ត្រូវ​សួ​ពូជ​របស់​ខ្លួន​គឺ អ៊ីស្រាអែល និង​ព្រមាន​អំពី “​ការ​សងសឹក​ធ្ងន់ធ្ងរ​”​។​

​ការធ្វើឃាត​នេះ​បាន​គំរាម​បង្កើន​ភាព​តានតឹង​រវាង​អ៊ីរ៉ង់​និង​អាម៉េរិក​និង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ខ្លួន​គឺ​អ៊ីស្រាអែល ជាមួយ​ការព្រមាន​មួយចំនួន​អំពី​ហានិភ័យ​នៃ​ជម្លោះ​ធំ​នៅ​មជ្ឈិមបូព៌ា​។​

​ក្រសួង​ការពារជាតិ​អ៊ីរ៉ង់​និយាយថា លោក ម៉ូ​សិន ហ្វា​គ្រីហ្សា​ដេ អាយុ ៥៩ ឆ្នាំ “​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​” នៅពេល​ដែល​ក្រុម​អ្នក​វាយប្រហារ​បាន​ផ្តោត​គោលដៅ​មក​លើ​រថយន្ត​របស់​គាត់ មុន​ពេល​បាញ់ប្រហារ​ជាមួយ​អង្គរក្ស​របស់​គាត់​។​

​ក្រសួង​បាន​បន្ថែមទៀតថា លោក​ហ្វា​គ្រីហ្សា​ដេ ដែល​ជា​ប្រធាន​អង្គការ​ស្រាវជ្រាវ​និង​ច្នៃប្រឌិត​របស់​ក្រសួង ក្រោយមក​បាន​ស្លាប់ បន្ទាប់​ពី​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​ជីវិត​គាត់​បាន​។​

​សហរដ្ឋ​អាម៉េរិក​បាន​ដាក់​ទណ្ឌកម្ម​ទៅលើ​លោក​ហ្វា​គ្រីហ្សា​ដេ​ក្នុង​ឆ្នាំ ២០០៨ ចំពោះ “​សកម្មភាព​និង​ប្រតិបត្តិការ​នានា​ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​” ហើយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ធ្លាប់​បាន​ចាត់ទុក​លោក​ជា​បិតា​នៃ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។​

​លោក​ហ្វា​គ្រីហ្សា​ដេ​ត្រូវបាន​គេ​វាយប្រហារ នៅពេល​ធ្វើដំណើរ​ក្បែរ​ទីក្រុង​អា​ប់សាដ​ក្នុង​តំបន់​ដា​ម៉ា​វ៉ាន់​ស្ថិត​នៅ​ភាគ​ខាងកើត​ទី​ក្រុងតេអេ​រ៉ង់​។​

​អ្នកយក​ព័ត៌មាន​របស់​ទូរទស្សន៍​រដ្ឋ​មួយរូ​បបាន​និយាយថា ឡាន​ដឹក​ទំនិញ​មួយគ្រឿង ដែល​ផ្ទុក​គ្រឿងផ្ទុះ​លាក់​នៅក្រោម​គំនរ​ឈើ បាន​ផ្ទុះ​នៅ​ពីមុខ​ឡាន​របស់គាត់ មុន​ពេល​រង​ការ​បាញ់ស្រោច​ដោយ​កាំភ្លើង​ចេញពី​រថយន្ត SUV មួយគ្រឿង​។​

​រូបភាព​ពី​កន្លែងកើតហេតុ​បានបង្ហាញ​ឡាន​ខ្មៅ​មួយ​គ្រឿង​ស្ថិតនៅ​ផ្នែក​ម្ខាង​នៃ​ដងផ្លូវ និង​កញ្ចក់​មុខ​របស់​វា​ត្រូវ​ធ្លុះ​ដោយ​គ្រាប់កាំភ្លើង​។ ថ្លុកឈាម​ក៏​ឃើញ​នៅ​លើ​ដងផ្លូវ​ផងដែរ​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក ចា​វ៉ាដ ហ្សារី​ហ្វ និយាយថា មាន​ការចង្អុលបង្ហាញ​យ៉ាងខ្លាំង​ថា អ៊ីស្រាអែល​មាន​តួនាទី​នៅក្នុង​ការធ្វើឃាត​នេះ​។​

​លោក​បាន​សរសេរ​នៅលើ Twitter ថា “​ពួក​ភេរ​វករ​បាន​ធ្វើ​ឃាត​អ្នកវិទ្យាសាស្ត្រ​លេចធ្លោ​របស់​អ៊ីរ៉ង់​នៅថ្ងៃនេះ​។ ភាព​កំសាកញី ជាមួយ​ការចង្អុលបង្ហាញ​យ៉ាងខ្លាំង​នៃ​តួនាទី​របស់​អ៊ីស្រាអែល បង្ហាញ​អំពី​ភាព​ល្មោភ​សង្គ្រាម​របស់​ជនល្មើស​”​។​

​លោក​ហ្សារី​ហ្វ​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​អំពើ​ភេរវកម្ម​នេះ​។​

​កាសែត​ញូវយ៉ក​ថែមស៍​និយាយថា មន្ត្រី​អាម៉េរិក​ម្នាក់​និង​មន្ត្រី​ចារ​កម្ម​ពីរ​នាក់​ទៀត​បាន​បញ្ជាក់​ថា អ៊ីស្រាអែល​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​នេះ ដោយ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែ​ម​នោះទេ​៕

​លោក ម៉ូ​សិន ហ្វា​គ្រីហ្សា​ដេ ត្រូវ​គេ​ធ្វើឃាត​នៅ​ក្រៅ​ក្រុងតេអេ​រ៉ង់​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​វិច្ឆិកា

Football news:

Conte on 2-1 with Milan: Before the winning goal, the result was unfair. Their goalkeeper is the best player of the match
Mikel Arteta: Arsenal did everything right, but they lost. Wins give confidence
Nicolo Barella: We proved that we are stronger than Milan
Go do your voodoo shit, you little ass. Ibrahimovic-Lukaku during the Cup match
Pioli on the defeat by Inter: The only difference was the relegation. There could be any result in equal teams
UEFA has no plans to abandon the Euro in 12 cities. Other options are undesirable
Eriksen scored for Inter for the first time in almost six months - Milan in the Cup in the 97th minute from a free kick