Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ៊ីតាលី​និង​បារាំង​អាច​បញ្ជូន​ប្រព័ន្ធ​ការពារ​អាកាស​តំលៃ​៨៧៩​លាន​ដុល្លារ​ទៅអោយ​អ៊ុ​យក្រែន​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​)៖​អ៊ីតាលី​និង​បារាំង​បាន​យល់ព្រម​រួមគ្នា​ផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​ប​ធុន​Samp/T​ជាមួយនឹង​កាំជ្រួច​ប្រឆាំង​យន្តហោះ​Aster-30 ប្រមាណ​៧០០​គ្រាប់ ទៅអោយ​​អ៊ុ​យក្រែន នេះ​បើ​តាម​កាសែត​អ៊ីតាលី​ចុះផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​។​

​ប្រព័ន្ធ​និង​កាំជ្រួច​ដែល​អាច​ស្ទាក់​កំទេច​ការ​គំរាម​ក្នុង​អាកាស​ស្ទើរ​ទាំងអស់​នេះ​រួម​មាន​កាំជ្រួច​និង​យន្តហោះ​នៅ​ចម្ងាយ​១០០​គីឡូម៉ែត្រ មាន​តំលៃ​សរុប​៨៧៩​លាន​ដុល្លារ​។​

​របាយការណ៍​អះអាងថា ទម្រ​កាំជ្រួច​SAMP/T​មាន​សមត្ថភាព​ស្ទាក់​កំទេច​គោលដៅ​ក្នុង​អាកាស​ដល់​១៣០​ក្នុងពេល​ដំណាលគ្នា​និង​អាច​បាញ់​ចេញ​កាំជ្រួច​ដប់​ដើម​ដាក់​គោ​លដៅ​ទាំងនោះ​ក្នុងពេល​ដំណាល​​គ្នា​ផង​ដែរ​។​

​មុន​នេះ​ក្នុង​ខែ​មករា ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ការបរទេស​អ៊ីតាលី​បាន​និយាយថា ចំនួន​ជំនួយ​របស់​អ៊ីតាលី​សំរាប់​អ៊ុយ​ក្រែន​បានកើនឡើង​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ និង​កាលពី​ថ្ងៃ​អង្គការ​សភា​អ៊ីតាលី​​បានអនុញ្ញាត​អោយ​បន្ត​ការគាំទ្រ​និង​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែន​នៅ​ឆ្នាំ​២០២៣​។​

​រដ្ឋាភិបាល​អ៊ីតាលី​បច្ចុប្បន្ន​កំពុង​ត្រៀម​ផ្តល់​ជំនួយ​យោធា​លើក​ទី​ប្រាំមួយ​ដល់​អ៊ុ​យក្រែន ហើយ​កាសែត​អ៊ីតាលី​បាន​និយាយថា ក្នុង​ជំនួយ​មួយកញ្ចប់​ថ្មី​នេះ​រួមមាន ប្រព័ន្ធ​ការពារ​អាកាស Samp/T គ្រាប់​​រំ​សេវ ដ្រូ​ន​រចនា​ឡើង​ដោយ​អ៊ីស្រាអែល ព្រមទាំង​កាំភ្លើង​ធំ​។​

​កាលពី​ឆ្នាំ​កន្លងទៅ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន​ព្រមាន​ថា​ការដឹក​ជញ្ជូន​គ្រឿង​សព្វាវុធ​លោកខាងលិច​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ននឹង​ជា​គោលដៅ​ស្របច្បាប់​របស់​កងកម្លាំង​រុស្ស៊ី​។​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​​ក៏​បាន​និយាយថា​ការបង្ហូរ​គ្រឿង​ធ្វើសង្គ្រាម​ចូល​អ៊ុយ​ក្រែន​វាមិន​មានល​ក្ខណៈស្ថាបនា​ចំពោះ​ការច​រចា​រក​សន្តិភាព ហើយ​កាន់តែ​ពង្រីក​ជម្លោះ​និង​បង្ក​ទុក្ខវេទនា​ដល់​ប្រជាជន​អ៊ុ​យក្រែន​៕

Post navigation