Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ ផ្ដុស , ផ្កាប់ , ប្រេះ , ប្រឿង , ប្រឡិងប្រឡាំង​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ផ្ដុស​

(​ជើង ដ​)

​គុណសព្ទ​

​ដែលមាន​ក្លិន​ធុំ​ស្ទើរ​ជូរ​ស្ទើរ​ឆ្អាប​ស្ទើរ​ស្អុយ កើតមាន​ដោយ​ផ្អួរ​, ផ្អូម ។​

​ផ្កាប់​

​កិរិយាសព្ទ​

​ដាក់​ត្រឡប់​យកមុខ​ឬ​បាត​, ពោះ ចុះក្រោម​
​ផ្កាប់មុខ​, ផ្កាប់​ចាន ។​
​ព​. ផ្ទ​. ផ្ងារ ។ ជឿ​ផ្កាប់មុខ ជឿ​ស៊ប់​មិន​ងាកចិត្ត​; ស្រឡាញ់​ផ្កាប់មុខ ស្រឡាញ់​ងប់​ចិត្ត​ភ្លេចខ្លួន ។ ( កាព្យ​ប្រាប់​ឲ្យ​ប្រយ័ត្ន​ជំនឿ​ផ្កាប់មុខ និង​ស្រឡាញ់​ផ្កាប់មុខ )
​កុំ​ស៊ុកគ្រលុក កុំ​ជឿ​ផ្កាប់មុខ ដោយ​ឥតបើគិត បំណាច់នឹង​ជឿ ជឿ​ដោយ​គំនិត ដែលមាន​ការណ៍​ពិត តាម​ធម៌​តាមច្បាប់ ។ ស្រឡាញ់​ផ្កាប់មុខ ច្រើនតែ​មានទុក្ខ ផ្តល់​ឲ្យ​ឈឺចាប់ សង្រេងសង្រៃ ពេក​ក្រៃ​ស្ទើរ​ស្លាប់ ព្រោះ​ត្រូវ​ចំណាប់ នៃ​ក្តី​ស្នេហា ។​

​ប្រេះ​

កិរិយាសព្ទ​

​ស​ញ្ជែ​កសាច់​ពីគ្នា ។ គុ​. ដែល​ស​ញ្ជែ​កសាច់​ពីគ្នា​, ដែលមាន​ស្នាម​ច្រហ​បន្ដិច​ដោយ​បែ​កស​ញ្ជែ​ក ។ កើតទុក្ខ​ស្ទើរ​ប្រេះ​ទ្រូង កើតទុក្ខ​ខ្លាំង​តឹង​ណែន​ហាក់ដូចជា​នឹង​ប្រេះ​ទ្រូង ។​

​ប្រឿង​

​គុណសព្ទ​

​ដែលមាន​សម្បុរ​យ៉ាង​ខ្ចី​ស្ទើរ​
​ស​ប្រឿង​, ក្រហម​ប្រឿង ។​

ប្រឡិងប្រឡាំង​

គុណសព្ទ​

​ដែលមាន​រស​ស្ទាក់ស្ទើរ​មិន​ប្រាកដជា​ជូរ​ឬ​ប្រៃ​ជាដើម​; ដែល​ល្វីងមាត់​ឬ​ប្រហាត​មាត់ធុំ​បាយ​ធុំ​ចំណី​
​ខ្ញុំ​ទើបនឹង​ងើប​ពី​គ្រុន ទៅជា​ប្រឡិងប្រឡាំង​មាត់​អស់ ។​

Post navigation