Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ ឧម្មត្តក , ហែហួច , ហោក , ឡឺត , អនេក​

Views: 1

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ឧម្មត្តក​

(​អ៊ុម​-​ម៉័​ត​-​ដក់​)

​នាមសព្ទ​

( បា​. ឧម្ម​ត្ត ឬ ឧម្មត្តក​; សំ​. ឧ​ន្ម​ត្ត ឬ ឧ​ន្ម​ត្ត​ក ) ឆ្កួត : មនុស្ស​ឧម្មត្តកៈ ( ព​. គ​. ថា មនុស្ស​វិកលចរិត ឬ មនុស្ស​ខូច​ចរិត ) ។ ព​. កា​. ប្រើ​ជា ឧម្មត្តកោ ក៏បាន​; ស្ត្រី​ឧម្មត្តិកា ។ ឧម្មត្តកភាព ភាវៈ​ឬ​ភាពជា​ឧម្មត្តកៈ​, ភាព​វិកលចរិត : គ្នា​ប្រព្រឹត្តល្មើស​ដោយ​ឧម្មត្តកភាព​ទេ កុំ​ចាប់​ទោសកំហុស​គ្នា ។ ឧម្មត្តក –​សព្ទ​នេះ គេ​អាច​ប្រើ​រៀង​ពី​ខាងចុង​សព្ទ​ដទៃ​ជា​បទ​សន្ធិ​ផ្សំ​ជា​សមាសនាម​ក៏បាន តាម​គួរ​ដល់​ការប្រកប​ប្រើ​, ដូចជា កាមុម្មត្តកៈ ឆ្កួតកាម​; ចិ​ត្តុ​ម្ម​ត្ត​កៈ ឆ្កួតចិត្ត​; ទិ​ដ្ឋុ​ម្ម​ត្ត​កៈ ឆ្កួត​ទិដ្ឋិ​; បិ​ត្តុ​ម្ម​ត្ត​កៈ ឆ្កួត​ប្រមាត់​; យ​ក្ខុ​ម្ម​ត្ត​កៈ ឬ បិ​សា​ចុ​ម្ម​ត្ត​កៈ ឆ្កួត​ព្រោះ​ខ្មោច​ចូល​; សុ​រុម្ម​ត្ត​កៈ ឆ្កួតស្រា​; អក្ខ​ធុ​ត្តុ​ម្ម​ត្ត​កៈ ឆ្កួតល្បែង​ស៊ីសង​; អបាយ​មុ​ខុម្ម​ត្ត​កៈ ឆ្កួត​អបាយមុខ​; ឥ​ត្ថុ​ម្ម​ត្ត​កៈ ឆ្កួតស្រី ។​ល​។​

ហែហួច​

​នាមសព្ទ​

​ឈ្មោះ​ល្បែង​ក្មេង​មួយ​ប្រភេទ​លេង​ដោយ​យក​ផ្លែឈើ ឬ​យក​អ្វីៗ​មាន​សណ្ឋាន​មូលមក​ចង​នឹង​ខ្សែ​តូច​វែង​ប្រមាណ​មួយ​លូក​ឬ​ខ្លី​ជាង​នេះ ចាប់​ចុង​ខ្សែ​គ្រវី​លែង​ចោល​ពេញកម្លាំង​ដៃ​ម្ខាង​ឲ្យ​លឿន​ឡើងទៅ​ឯអាកាស​ខាងលើ ស្រែកថា ហែហួច ខ្ពស់​គ្រលួច​ជាងគេ !, បើ​របស់​អ្នកណា​ឡើង​ខ្ពស់​ជាងគេ ទុក​ថា​ជា​ឈ្នះ​(​ជា​ល្បែង​ហាត់​ចោល​ឲ្យ​ឡើង​ខ្ពស់​)
​ពួកក្មេង​លេង​ហែហួច ។​

​ហោក​

​គុណសព្ទ​

​ដែល​សឹក​ធំ​ហួស​ពី​កំណត់​ដើម​
​ដុំរទេះ​ហោក ។ ហោក​-​ក រលុង​បំពង់ក​ព្រោះ​ខំប្រឹង​ស្រែក​ខ្លាំង​ហួសប្រមាណ​។ ស្ដីថា​ហោក​មាត់​ហោក​-​ក ( ព​. ប្រ ) ស្ដីប្រដៅ​រឿយៗ​ពេក​ឥតអាក់​ខាន ។​

​ឡឺត​

​គុណសព្ទ​

( ស​. លើ​ត អ​. ថ​. ល៉ឺ​ត “​លើសលែង​; ខ្ពស់​, ខ្ពង់ខ្ពស់​; យ៉ាង​ល្អ​; ប្រសើរ​” ) ដែល​តម្លើងឫក​ឬ​លេងឫក​ហួស​ភាព​ខ្លួន​, ដែល​សម្ដែង​ឫកពា​ឬ​អាការកិរិយា​ខ្ពស់​ហួសប្រមាណ​ខ្លួន​
​ឫក​ឡឺត​, មនុស្ស​ឡឺត ( ព​. សា​. )​។ ព​. កា​. ពន្យល់​កុំ​ឲ្យ​ធ្វើ​ឬ​កឡឺត​ថា : កុំ​ធ្វើ​ឫក​ឡឺត ក្រឱង​ក្រអឺត ឱ្យគេ​មើលងាយ ទោះ​ជន​ធំ​តូច ទោះ​ជន​ស​ម្ចា​យ អ្នកផង​ទាំងឡាយ គេ​ស្អប់​ឫក​ឡឺត ។​

​អនេក​

(​អៈ​ន៉ែ​ក​)

​គុណសព្ទ​

( សំ​. បា​. < អន៑ “​មិន​, ពុំ​, ឥត​” + ឯក “​មួយ​” ) មិនមែន​តែមួយ គឺ​ច្រើន​ដែល​រាប់​ពុំបាន​, ប្រមាណ​ពុំ​អស់​
​ច្រើន​អនេក ច្រើន​ក្រៃ ។​
​បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ ច្រើនតែ អ​. ថ​. អៈ​ន៉េ​កៈ ឬ អៈ​ន៉ែ​កៈ​, ដូចជា អនេកជាតិ ជាតិ​ច្រើន​រាប់​ពុំ​អស់ ។ អនេកន័យ ន័យ​ដ៏​ច្រើន​; ដែល​មានន័យ​ច្រើន ។ អនេកបរិយាយ បរិយាយ​ច្រើន​; ដែលមាន​បរិយាយ​ច្រើន ។ អនេកប្បការ ឬ —​ប្រការ ប្រការ​ច្រើន​; ដែលមាន​ប្រការ​ច្រើន ។ អនេកប្បភេទ ឬ —​ប្រភេទ ប្រភេទ​ច្រើន​; ដែលមាន​ប្រភេទ​ច្រើន ។ អនេកប្បមាណ ឬ —​ប្រមាណ ចំនួន​ច្រើន​; ដែលមាន​ចំនួន​ច្រើន ។ អនេកពាន់ជាតិ ( អៈ​ន៉ែ​កៈ​— ) ជាតិ​ច្រើន​ពាន់ ឬ ច្រើន​ពាន់​ជាតិ​, អនេកជាតិ : អនេកពាន់ជាតិ​ទៅមុខ សូមកុំ​ឲ្យ​ខ្ញុំ​ប្រទះ​សេចក្ដី​ទុក្ខ​យ៉ាងនេះ​ទៀត ! ។ អនេកពិធ ឬ —​វិធ ច្រើនយ៉ាង​, ច្រើនបែប ។ អនេកអន័គ្ឃ ( អៈ​ន៉ែ​ក​-​អៈ​ន៉ា​ក់ ) ដែល​ច្រើនណាស់​កាត់ថ្លៃ​ពុំបាន ។ អនេកអនន្ត ( អៈ​ន៉ែ​ក​-​អៈ​ន៉​ន់ ) ច្រើន​ក្រៃលែង​មិនមាន​ទីបំផុត ។ ល ។​

Post navigation