Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អង្គការGIZ -ICONE អាល្លឺម៉ង់ផ្តល់ជំនួយម៉ូតូដល់មន្ត្រីសុខាភិបាលនិងគ្រូពេទ្យជួរមុខប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅបីខេត្ត

Views: 11

ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: អង្គការកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ -ICONE ) អាល្លឺម៉ង់បានជំនួយផ្តល់ម៉ូតូដល់មន្ត្រីសុខាភិបាលនិងគ្រូពេទ្យជួរមុខប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នៅបីខេត្តគឺបន្ទាយមានជ័យ បាត់ដំបងនិងសៀមរាប ។

នៅបរិវេណមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ពិធីប្រគល់-ទទួលដំបូង ទោចក្រយានយន្ត(ម៉ូតូ)ម៉ាកស៊ុយស៊ុយគី វីវ៉ាស៊េរីឆ្នាំ២០២២ ចំនួន៥០គ្រឿង ជាជំនួយឧបត្ថម្ភរបស់អង្គការកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ -ICONE ) ជូនដល់មន្ត្រីសុខាភិបាលបម្រើការនៅតាមអង្គភាពសុខាភិបាលនៅខេត្តបន្ទាយមានជ័យ សម្រាប់បម្រើសេវាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ។

មតិស្វាគមន៍របស់ លោកវេជ្ជបណ្ទិត ឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យអោយដឹងថា : ជំនួយមធ្យោបាយម៉ូតូថ្មីសន្លាងទាំងនេះរបស់កម្មវិធីGIZ-ICONE កើតចេញពីកិច្ចសហប្រិតបត្តិការរវាងអង្គការនិងអាជ្ញាធរមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា ។ម៉ូតូទាំងនេះ ធ្លាក់ដល់ដៃមន្ត្រីសុខាភិបាលនិងគ្រូពេទ្យដើម្បីសម្រួល បម្រើការការងារប្រចាំថ្ងៃក្នុងការរួមចំណែកលើកម្ពស់គុណភាពសេវានិងជម្រុញប្រសិទ្ធភាពការងារអោយកាន់តែប្រសើរឡើងនិងមានប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណ: សេវាសុខាភិបាល សេវាចុះមូលដ្ឋានមានការផ្តល់ថ្នាំបង្ការ ការពន្យាកំណើត ការពិគ្រោះជម្ងឺតាមភូមិឆ្ងាយដាច់ស្រយាល ។
និងជាពិសេសការងារប្រយុទ្ធនឹងជម្ងឺឆ្លងផ្សេៗនិងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាដើម ។

លោកស្រី ម៉ារី ហូប្សមែន (Mrs Mary Hopeman ) ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់កម្មវិធីGIZ-ICONE នៃអង្គការGIZ បានថ្លែងថា : ក្នុងកិច្ចប្រជុំនៃប្រទេសលូតលាស់បំផុតឬG7 កន្លងមកសម្រាប់ជាគម្រោងថ្មីមួយនេះ វាបានផ្តល់ការគាំទ្របន្ថែមដល់វិស័យសុខភាពសាធារណៈនៃប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ក្នុងនោះប្រទេសអាល្លីម៉ង់បានទទួលជួយប្រទេសកម្ពុជាហើយបានគាំទ្រដល់មន្ត្រីបច្ចេកទេសុខាភិបាល គម្រោងមានកម្មវិធីសាច់ប្រាក់ ,ផ្តល់ការបណ្តុះបណ្តាល ,ផ្តល់សម្ភារ: ឧបករណ៍បច្ចេកទេស ,ផ្តល់ម៉ូតូជូនដល់មន្ត្រីសុខាភិបាលនៃខេត្តបន្ទាយមានជ័យ បាត់ដំបងនិងសៀមរាប ។
ពិសេសដល់ការផ្តល់សេវាសុខាភិបាលដែលនៅឆ្ងាយដាច់ស្រយាលនិងជនបទ ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមប្រជាពលរដ្ឋ មន្ទីរសុខាភិបាល រដ្ឋបាលខេត្តនិងរាជរដ្ឋាភិបាលបានថ្លែងអំណរគុណដល់ប្រជាជន រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ផ្តល់ជំនួយដ៏មានសារ:សំខាន់នេះ។
និងដោយឡែកក៏អរគុណដល់លោកស្រីម៉ារី ហូប្សមែន ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់កម្មវិធីGIZ.lCONE នៃអង្គការGIZ និងសហការីដែលបានសម្របសម្រួួលយកចិត្តទុកដាក់ខ្ពស់គិតគូរដល់សុខុមាលភាពប្រជាជនកម្ពុជា។
ក្នុងនោះកម្មវិធីផ្តល់ម៉ូតូជាមធ្យោបាយធ្វើដំណើរដ៍មានសារៈប្រយោជន៍នេះនឹងបានជួយមន្ត្រីសុខភិបាលជួរមុខក្នុងការបំពេញភារកិច្ចស្នូល និងជាមន្ត្រីបង្គោលបំពេញសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ហើយក៏បន្តស្នើសុំអោយអង្គការGIZ បន្តកិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភបន្តលើគម្រោងសុខាភិបាល ក៏ដូចជាគម្រោងសេដ្ឋកិច្ចតំបន់ដល់ខេត្តនានានៅកម្ពុជាជាបន្តទៀត ។

លោកអ៊ុ រាត្រី ក៏សង្ឃឹមថា មន្ត្រីសុខាភិបាលនិងគ្រូពេទ្យទាំងឡាយដែលទទួលបានម៉ូតូ នឹងយកទៅប្រើប្រាសអោយចំគោលដៅ ហើយខិតខំបំពេញការងារឲ្យកាន់តែសកម្ម។និងក៏ត្រូវចេះថែរក្សាមធ្យោបាយប្រើប្រាស់នេះយូរអង្វែងទៅមុខទៀត៕សរន / N

Post navigation