ចែករម្លែក

ដោ​យះ វណ្ណៈ​
​ព្រះ​សីហ​នុះ
អ្នក​ទេសចរនិង​ពលរដ្ឋ​មួយចំនួន ដែល​ជាប់​នៅលើ​កោះរ៉ុង ដោយសារ​ធាតុអាកាសមិនល្អ មាន​ព្យុះ​រលក​សមុទ្រ ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ បាន​ស្នើសុំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ជួយ​អន្តរាគមន៍ ឱ្យបាន​ចេញពី​កោះរ៉ុង មក​ដែន​គោក​ក្រុង ព្រះសីហនុ​វិញ​ផង ដោយសារតែ​ពួកគេមាន​ក្តី​ព្រួយបារម្ភពី​សុវត្ថិភាព និង​សុខភាព​របស់​ពួកគេ ។

​ករណីនេះ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​តប​វិញ​ថា មិនទាន់​អនុញ្ញាត​បាន​នៅឡើយ​ទេ ហើយ​ក្នុងនាមរដ្ឋបាលខេត្ត លោក​សុំ​ឱ្យមានការយោគ យល់ពី​បងប្អូន ដោយសារ​ស្ថានភាពដំណើរ​លើ​ផ្ទៃសមុទ្រខ្យល់​ខ្លាំង រលក​ខ្ពស់ៗ មិន​អំណោយផល ហើយ​អ្វីដែល​សំខាន់ និង​ជាការ​បារម្ភបំផុត​នោះ គឺ​សុខ​សុវត្ថិភាព របស់​បងប្អូន​ផ្ទាល់ ។

​លោក​បាន​បញ្ជាក់ថា ការអនុញ្ញាត​ចរាចរណ៍តាមផ្លូវ​សមុទ្រ​វិញ​បាន នៅក្រោយពេល​ស្ថានភាពធាតុអាកាស​ល្អ ភ្លៀង ខ្យល់ និង​រលក​ខ្លាំង ត្រូវបាន​ស្ងប់ស្ងាត់បន្តិច​សិន ។​

​សូមបញ្ជាក់ថា អាជ្ញាធរខេត្ត​ព្រះសីហនុ បិទ​ផ្អាក​ទាំងស្រុង នូវ​ចរាចរ​ណ៏​ទូក តាម​សមុទ្រ ក្រោយ​រង​ឥទ្ធិពល​ព្យុះ​ទី​៣ ស៊ីន​ឡា​គូ ដែល​គិត​ត្រឹម​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២០ មាន​ទូក​ពីរ​គ្រឿងបាន​លិច ក្នុងនោះ​មាន​មនុស្ស ១៦ នាក់ ត្រូវបាន​ជួយសង្គ្រោះ ពី​ហេតុការណ៍​លិច​ទូកជិត​កោះរ៉ុង​នោះ ៕​v/Ha